អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ថា អ្នកប្រតិបត្តិធម៌ យ៉ាងហោចណាស់១៨នាក់ ត្រូវបានសម្លាប់ និងជាង៥០នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលការបំផ្ទុះគ្រាប់បែក ដែលបានវាយប្រហារមកលើ ព្រះវិហារអ៊ីស្លាម មួយកន្លែង នៅក្នុងកំឡុងពេល អធិស្ឋាននៅថ្ងៃសុក្រនេះ នៅទីក្រុង Kunduz ភាគខាងជើងខេត្ត Kunduz នៃប្រទេសអាហ្វីហ្គានីស្ថាន...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចតែងតាំងសមាភាព គណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។ យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ការតែងតាំងសមាភាព គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ មានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធាន,...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានព្រមាន ដកមុខតំណែង និងបណ្ដេញចេញពីគណបក្ស ចំពោះ មេទ័ព មេប៉ូលិសឬអ្នកធំក្នុងជួររាជរដ្ឋាភិបាល បើសិនបន្ដប្រើប្រាស់រថយន្ដអត់ពន្ធ។ ការអនុវត្តនេះ ចាប់ផ្ដើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ខាងមុខតទៅ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រាជរដ្ឋាភិបាល ស្ដីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ចេញផ្សាយនាថ្ងៃទី៨...
ហ្សាកាតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ថា ចំនួនករណីឆ្លងនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើង១.៣៨៤នាក់ គិតក្នុងរយៈពេលមួយថ្ងៃ នាំឲ្យកើនឡើងដល់ ៤.២២៥.៨៧១នាក់ ដោយចំនួនអ្នកស្លាប់ បានបន្ថែមពី៦៦នាក់ នាំឲ្យចំនួអ្នកស្លាប់ សរុបកើនដល់១៤២.៥៦០នាក់ ។ យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា មនុស្សចំនួន៣.៥១៤នាក់ទៀតត្រូវបានអនុញ្ញតឲ្យចាកចេញពីមន្ទីរពេទ្យដែលធ្វើឱ្យចំនួនអ្នកជំងឺសរុបដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ កើនដល់៤.០៥៧.៧៦០នាក់ ។ ក្រសួងបានឲ្យដឹងទៀតថា រហូតមកដល់បច្ចុប្បន្នមនុស្សយ៉ាងតិច៥៦.១០លាននាក់នៅក្នុងប្រទេសបានទទួលថ្នាំបង្ការចំនួន ២លើក ខណៈដែល៩៨.១៤លាននាក់បានចាក់ថ្នាំលើកដំបូង៕...
បរទេស៖ មន្ត្រីមន្ទីរបញ្ចកោណមួយរូប បាននិយាយប្រាប់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ នេះថា កងកម្លាមងប្រតិបត្តិការ ពិសេស សហរដ្ឋអាមេរិក បាននិងកំពុងតែធ្វើការហ្វឹកហាត់ កងទ័ពតៃវ៉ាន់ស្ងាត់ៗ អស់រយៈពេលជាច្រើនខែ ហើយនេះជារឿងមួយ ដែលអាចធ្វើឲ្យចិនខឹង។ មន្ត្រីអាមេរិករូបនោះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់កាសែត AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កងអនុសេនាធំនៃប្រតិបត្តិការពិសេស និងកងកម្លាំងធម្មតាប្រមាណ២០ កំពុងតែផ្តល់ការហ្វឹកហាត់នោះ អស់រយៈពេលជិតមួយឆ្នាំ...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វប្រើសស្បូវញីមួយក្បាល ដែលជាប់អន្ទាក់ព្រាន នៅកដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ត្រូវបានជួយសង្គ្រោះ និងបានព្រលែងចូល ទៅក្នុងព្រៃធម្មជាតិវិញ ប្រកបដោយសុវត្ថិភាព។ តាមរយៈ គេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ...
រហូតមកដល់ពេលនេះ ជនជាតិអាហ្កានីស្ថាន នៅតែបន្តរស់ក្នុងសុបិន្តទាំងអស់! ព្រោះជាង ពាក់កណ្ដាលមួយសតវត្សរ៍ ដែលពួកគេបានរស់នៅ និងឆ្លងកាត់នូវ សោកនាដកម្ម ទុក្ខវេទនា ទុរភិក្ស រួមទាំងភ្លើងសង្រ្គាមមិនចេះចប់ ច្រើនពេកពីអំណាច ជ្រៀតជ្រែកខាងក្រៅ និងសង្រ្គាមនៅក្នុងស្រុក ក្នុងការកាប់សម្លាប់គ្នា ក្នុងការដណ្ដើម អំណាច រវាងក្រុមនេះជាមួយ និងក្រុមនយោបាយ មួយផ្សេងទៀតនោះ!។ អាហ្កានីស្ថាន កូនអុកនៅលើក្ដារអុក!...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ថា កូនស្រីរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន នឹងឈរឈ្មោះជាប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំក្រោយ ហើយជំនួយការយូរអង្វែង របស់ឳពុកនាង ដែលបានដាក់ពាក្យបេក្ខភាពអនុប្រធានាធិបតី របស់គាត់នឹងក្លាយ ជាគូប្រជែងរបស់នាង នេះបើយោងតាមការផ្សាយ របស់សារព័ត៌មាន ABS-CBN កាលពីយប់ថ្ងៃសៅរ៍...
វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងបង្ការជំងឺកូវីដ-១៩ របស់ប្រទេសឡាវ នៅថ្ងៃអាទិត្យនេះបានរាយការណ៍ ពីការស្លាប់ថ្មីនៃជំងឺកូវីដ-១៩ ចំនួន២នាក់ដែលពួកគេ ទាំងពីរនាក់ មិនត្រូវបានចាក់វ៉ាក់សាំង ការពារមុនពេលស្លាប់ឡើយ ។ លោក Sisavath Soutthaniraxay អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលឡាវ បានប្រាប់ឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មាននៅទីនេះថា...
បរទេស៖ ខេត្ត អានយ៉ាង ប្រទេសវៀតណាម មានពលករចំណាកស្រុកជាង ១៥ ០០០ នាក់ វិលត្រឡប់ទៅស្រុកកំណើតដោយជិះម៉ូតូ ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ។ លំហូរទៅស្រុកវិញនេះ មិនបានបញ្ឈប់នោះទេ ហើយច្រកចេញចូល ទៅកាន់ខេត្ត កំពុងកកស្ទះចរាចរណ៍។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា...