ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស ស៊ុយអែត បំពេញទស្សនកិច្ច នៅអ៊ីស្រាអ៊ែល បំណងចង់ជួសជុល ទំនាក់ទំនងការទូត

បរទេស៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសស៊ុយអែត លោកស្រី Ann Linde នៅព្រឹកថ្ងៃចន្ទនេះ បានកំពុងតែបំពេញទស្សនកិច្ច នៅក្នុងប្រទេសអ៊ីស្រាអ៊ែល ហើយវាគឺជាកិច្ចខិតខំ ប្រឹងប្រែង មួយរបស់ស៊ុយអែត ដើម្បីធ្វើការជួសជុល ទំនាក់ទំនង ការទូត រវាងប្រទេសទាំងពីរឡើងវិញ ដោយសារតែបញ្ហាជម្លោះ រវាងអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីន។

គណបក្សគ្រប់គ្រង អំណាចរបស់ប្រទេសស៊ុយអែត កាលពីឆ្នាំ២០១៤ ធ្លាប់បានប្រកាសទទួលស្គាល់ ប៉ាឡេស្ទីន គឺជារដ្ឋឯករាជ្យពេញសិទ្ធ ហើយវាក៏បានធ្វើឲ្យស៊ុយអែត បានក្លាយទៅជាប្រទេសក្នុង តំបន់អ៊ឺរ៉ុបដំបូងគេបង្អស់ផងដែរ ក្នុងការសម្រេចចិត្ត ធ្វើរឿងនេះ គិតចាប់តាំងតែ ចប់សង្គ្រាមលោកមក។

លើសពីនោះនាពេលចុងក្រោយ នៃបញ្ហារកាំរកូស រវាងស៊ុយអែតនិងអ៊ីស្រាអ៊ែល បានកើនឡើងកំដៅបន្ថែមទៀត ដោយអតីតរដ្ឋមន្ត្រីការបរទេស ស៊ុយអែត ធ្លាប់បានធ្វើការថ្លែង ក្នុងការគាំទ្រទៅដល់ ប៉ាឡេស្ទីន ដែលវាបានធ្វើឲ្យរដ្ឋាភិបាល យេរូសាឡឹម ខឹងអន់ចិត្តមិនតិច នោះដែរ។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រី Ann ដែលបានធ្វើការបង្ហោះ នៅលើបណ្តាញសង្គម Twitter បានសរសេរថាដំណើរទស្សនកិច្ច របស់លោកស្រី ក្នុងនាមជារដ្ឋមន្ត្រីការបរទេស ស៊ុយអែត ដំបូងគេ ក្នុងរយៈពេលមួយទសវត្ស ចុងក្រោយនេះ ហើយក៏ជាពេលវេលា នៃការចាប់ផ្តើមឡើងវិញផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top