ភ្នំពេញ ៖ លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO)ប្រចាំកម្ពុជា បានថ្លែងថា យើងកំពុងតែប្រណាំងប្រជែង ជាមួយនឹងវិរុសបំប្លែងថ្មី ទម្រង់ផ្សេងៗជាច្រើន ដូច្នេះ អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវធ្វើសកម្មភាព នៅថ្ងៃនេះ ដើម្បីកុំឲ្យស្ដាយក្រោយ នៅថ្ងៃស្អែក។ យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ WHO នាថ្ងៃទី៣០...
បរទេស៖ អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការ សិទ្ធិមនុស្ស នៅប្រទេសកូរេខាងជើង បាននិយាយប្រាប់ថា ការជួបជុំវិញ នៃគ្រួសារដែលបែកបាក់គ្នា រវាងកូរ៉េទាំងពីរ ត្រូវតែធ្វើឲ្យជាអាទិភាពកំពូល ប្រសិនបើកិច្ចការ ការទូតបន្តជាថ្មី រវាងប្រទេសកូរ៉េទាំងពីរ។ លោក Tomás Ojea Quintana បានមានប្រសាសន៍នៅក្នុងសប្ដាហ៍នេះថា ពេលវេលាកំពុងតែអស់ទៅ សម្រាប់ជនជាតិកូរ៉េ នៅលើព្រំដែន...
បរទេស៖ មន្ត្រីកូរ៉េខាងជើង មួយរូប ដែលត្រូវបានស្តីបន្ទោស ដោយមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីខែមិថុនា សម្រាប់ភាពខ្សោយ ក្នុងការគ្រប់គ្រង ជម្ងឺកូវីដ១៩នោះ បានបង្ហាញខ្លួនជាថ្មី នៅក្បែរមេដឹកនាំកូរ៉េខាងជើង ក្នុងអំឡុងដំណើរទស្សនកិច្ច លោក គីម ជុងអ៊ុន នៅវិមានមិត្តភាព ចិននិងកូរ៉េ ក្នុងទីក្រុងព្យុងយ៉ាង។...
បរទេស៖ សេតវិមាន តាមសេចក្តីរាយការណ៍ បានបង្ហាញផែនការយុទ្ធសាស្ត្រ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដែលបង្កើតឡើង ដើម្បីគ្រប់គ្រងអន្តោប្រវេសន៍ ខុសច្បាប់ នៅតាមព្រំដែន អាមេរិកនិងម៉ិកស៊ិក និងដោះស្រាយមូលដ្ឋានចម្បង នៃអន្តោប្រវេសន៍ និងកិច្ចការពារ សម្រាប់អ្នកដែលព្យាយាម ធ្វើអន្តោប្រវេសន៍ ចូលមកសហរដ្ឋអាមេរិក។ សេតវិមានបាននិយាយថា យុទ្ធសាស្ត្ររបស់ លោកប្រធានាធិបតី ចូ បៃដិន...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រាប់ពលរដ្ឋ និងពលករខ្មែរ ក្នុងរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃ៣០ កក្កដា ដល់១២សីហា កុំធ្វើដំណើរឆ្ពោះមកព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់មេរោគកូវីដ១៩ ប្រភេទដែលតា ។ ក្នុងករណី ធ្វើដំណើរមកដល់ព្រំដែន នឹងតម្រូវឲ្យឲ្យធ្វើដំណើរវិលត្រឡប់ ទៅកន្លែងដើមវិញ៕
ញូវដេលី៖ ទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលសហព័ន្ធបានបង្ហាញថា ចំនួនសរុបនៃឆ្លងជំងឺកូវីដ-១៩ របស់ឥណ្ឌា បានកើនឡើងដល់ ៣១,៥២៨,១១៤ករណីនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលមានករណីឆ្លងថ្មីចំនួន ៤៣,៥០៩ករណី ត្រូវបានចុះបញ្ជីក្នុងអំឡុងពេល ២៤ ម៉ោងនៅទូទាំងប្រទេស។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា ក្រៅពីនេះមានអ្នកស្លាប់ចំនួន ៦៤០ នាក់ ដោយសាររោគរាតត្បាត ត្រូវបានគេរាយការណ៍ចាប់តាំងពីព្រឹកថ្ងៃពុធ ដោយចំនួនអ្នកស្លាប់ សរុបកើនឡើ...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានបញ្ជាក់ថា កម្ពុជា សម្រេចផ្អាកការនាំចូលសាច់បង្កកពីបរទេសជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញសាច់បង្កកមានផ្ទុកវីរុសកូវីដ-១៩ កាលពីពេលថ្មីៗនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ នេះបេីយោងតាមការចេញផ្សាយ របស់ ក្រសួងព័ត៌មាន។ លោក វេង សាខុន បានឲ្យដឹងថា...
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តខេត្តកំពង់ស្ពឺ បានលើកឡើងថា ជំនួយជាវ៉ាក់សាំង របស់រដ្ឋាភិបាលអាមេរិក គឺជាកាយវិការ ដ៏មានអត្ថន័យ ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ សូមរំលឹកថា ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រកាសថា រដ្ឋាភិបាលអាមេរិក នឹងផ្ដល់ជំនួយជាវ៉ាក់សាំង ប្រភេទJohnson &...
ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាលអាមេរិក តាមរយៈយន្ដការកូវ៉ាក់ (COVAX) បានដឹកមកដល់ប្រទេសកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះហើយ។ វ៉ាក់សាំងកូវីដ-១៩នេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់អាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅតំបន់ ក្នុងពេលដែលគេកំពុងតែប្រឹងងើបចេញ ពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។ ក្នុងឱកាសវ៉ាក់សាំងមកនេះ...