ព័ត៌មានអន្តរជាតិ

ចិន នឹងផ្តល់ជំនួយ វ៉ាក់សាំងកូវីដ១៩ ដល់វៀតណាម ៣លានដូសថែមទៀត

បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី បាននិយាយថា ប្រទេសចិន នឹងផ្តល់វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ ចំនួន ៣លានដូសទៀត ដល់ប្រទេសវៀតណាម នៅឆ្នាំនេះ។ គម្រោងផ្តល់ជូននេះ នឹងនាំឱ្យចំនួន សរុបដែលចិន បានផ្តល់ឱ្យវៀតណាម កើនដល់ ៥,៧ លានដូស។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំមួយ នៅទីក្រុងហាណូយ នៅថ្ងៃសុក្រជាមួយលោក ផាមប៊ិញមិញ សមភាគីវៀតណាម លោកវ៉ាងបាន និយាយថា តំបន់មួយចំនួន នៅក្នុងប្រទេសចិន ក៏ចង់ផ្តល់អំណោយវ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រដល់វៀតណាមផងដែរ។

កិច្ចប្រជុំគណៈកម្មាធិការដឹកនាំ ចិន-វៀតណាម សម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេភាគី ដឹកនាំដោយមេដឹកនាំ ទាំងពីរ ភាគីទាំងពីរ ក៏បានប្រៀបធៀបកំណត់ សំគាល់លើបទពិសោធន៍ របស់ពួកគេ ក្នុងការប្រយុទ្ធនិងការពារ ជំងឺកូវីដ ១៩ រួមទាំងកិច្ចសហប្រតិបត្តិការ វ៉ាក់សាំងផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top