បរទេស៖ មន្ត្រីរដ្ឋាភិបាល នៅក្នុងទីក្រុងមូស្គូ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ នៅក្នុងពេលថ្មីៗនេះថា ក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី បានក្លាយជាគោលដៅ នៃការវាយប្រហារ តាមអ៊ីនធឹណេត របស់បរទេស។ តាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយប្រាប់ថា គេហទំព័ររបស់ក្រសួង...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi នៅក្នុងសប្តាហ៍នេះ បានប្រកាសថារដ្ឋាភិបាលក្រុងប៉េកាំង នឹងបន្តផ្តល់ការគាំទ្រ និងឧបត្ថម្ភបន្ថែម ទៅឲ្យប្រទេសហ្គាហ្សាស្ថាន ថែមទៀតដើម្បីជួយ ដល់ការប្រយុទ្ធប្រឆាំង ទៅនឹងវិរុសកូវីដ។ ថ្លែងបែបនេះនៅក្នុងអំឡុងពេលដែលលោក Wang បានជួបពិភាក្សាជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រីនៃប្រទេសហ្គាហ្សាស្ថាននិងជារដ្ឋមន្ត្រីការបរទេសលោក Mukhtar Tleuberdi។ លោក Wang ក៏បាននិយាយដែរថាភាគីទាំងពីរគួរតែអនុវត្តការមូលមតិគ្នារបស់ប្រមុខរដ្ឋទាំងពីរ។ លោកបន្តថាប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីជួយគាំទ្រទៅដល់ប្រទេសហ្គាហ្សាស្ថានទៅលើបញ្ហាធំៗនិងសំខាន់ៗផ្សេងទៀតផងដែរ៕...
បរទេស៖ កាលពីថ្ងៃសុក្រសម្សិលមិញនេះ ក្រុមហ៊ុនផលិត រថយន្តអាមេរិក Ford Motor បានប្រកាសក្នុងការហៅត្រឡប់មកវិញ នូវរថយន្ត ប្រភេទ Explorer SUV ប្រមាណជា៧៧៥ ០០០គ្រឿងក្រោយរកឃើញមានករណី របួសដល់ទៅ៦ដង ពាក់ព័ន្ធទៅនឹងបញ្ហាចង្កូត។ ការប្រកាសហៅនេះ ត្រូវបានក្រុមហ៊ុន បញ្ចាក់ទៀតថាធ្វើឡើង សម្រាប់ម៉ូដេលដែលផលិតឡើង ក្នុងចន្លោះពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ដែលសុទ្ធតែ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៣១នាក់ថ្មី ខណៈមានករណីជាសះស្បើយ៤៣នាក់ និងស្លាប់៣នាក់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៤១១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៩០៥នាក់ និងកំពុងសម្រាកព្យាបាល៤៧៨នាក់ ស្លាប់២៨នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណី វិជ្ជមានកូវីដ-១៩ចំនួន១៩៩នាក់ថ្មី ក្នុងនោះ (១២ករណី សហគមន៍ និង១៨៧ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន១៧ នាក់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ចាក់ថា គិតថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១១៩នាក់ថ្មី និងមានករណីស្លាប់ម្នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ។ ក្នុងនោះរួមមាន៖ ១- ក្រុងព្រៃវែង ចំនួន ២នាក់២- ស្រុកកំចាយមារ ចំនួន ៣៨នាក់៣-ស្រុកមេសាង ចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៦នាក់ និងជាសះស្បើយចំនួន៦២នាក់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣០២២នាក់...
Breaking: Facebook ច្រានចោលការរិះគន់ព័ត៌មានមិនពិតរបស់ បៃឌិន លេីបញ្ហា Covid-19 តែថាខ្លួនកំពុង ជួយសង្គ្រោះជីវិតទៅវិញទេ។ នេះបេីតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP។
AFP: លោកប្រធានាធិបតី អាមេរិក Biden និយាយថា ព័ត៌មានមិនពិតនៃបណ្តាញសង្គមអំពី Covid-19 កំពុង “សម្លាប់មនុស្ស” ខណៈដែលសេតវិមានបានដាក់សម្ពាធលើក្រុមហ៊ុន ដូចជាហ្វេសប៊ុក ឱ្យផ្តាច់ចេញនូវអ្វីដែលមន្ត្រីនិយាយថា បានផ្សព្វផ្សាយព័ត៌មានមិនពិត អំពីការចាក់វ៉ាក់សាំង។
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨៣៦នាក់ថ្មី និងមានករណីជាសះស្បើយ ៩២៨នាក់ និងស្លាប់២៤នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ ៥៥៧នាក់ និងអ្នកដំណើរពីបរទេស ២៧៩ នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១...