ព័ត៌មានអន្តរជាតិ

AirAsia របស់ឥណ្ឌូនេស៊ី បន្តផ្អាក ការហោះហើរ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា

បរទេស៖ នៅថ្ងៃសុក្រ ក្រុមហ៊ុនអាកាសចរ ដែលមានតម្លៃធូរថ្លៃ AirAsia របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាសថានឹង បន្តផ្អាកការហោះហើរ របស់ខ្លួនទាំងអស់
រហូតដល់ចុងខែកញ្ញា បន្ថែមទៀត ស្របទៅតាមគោលការណ៍ រឹតបន្តឹងរបស់រដ្ឋាភិបាល។

ក្រុមហ៊ុនបានបញ្ជាក់បែបនេះថា៖ ការផ្អាកជាបណ្តោះអាសន្ន របស់ខ្លួនគឺធ្វើឡើង រហូតដល់ថ្ងៃទី៣០ ខែកញ្ញា គឺដើម្បីជួយទៅដល់កិច្ចខំប្រឹងប្រែង របស់រដ្ឋាភិបាលក្នុងការ ទប់ស្តាក់ការរីករាលដាល នៃវិរុសកូវីដ ដែលកំពុងតែនៅមានភាពខ្លាំងក្លា នៅឡើយ។

AirAsia ក៏បានបញ្ជាក់ដែរថាអតិថិជនទាំងឡាយ ក៏នឹងអាចធ្វើការកែប្រែ ការហោះហើរ របស់ខ្លួនរហូតទៅដល់ ថ្ងៃទី៣០ ខែវិច្ចិកា ផងដែរឬក៏អាចស្នើសុំ លុយវិញពីសំបុត្រ ដែលបានទិញក្នុងរយៈពេល សុពលភាព៧៣០ថ្ងៃ ដោយមិនមានតម្លៃពិន័យឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top