បរទេស៖ ប្រជាជាតិនានា នៅទូទាំងពិភពលោក បានទទួលរងនូវ ការរីករាលដាល នៃជំងឺរាតត្បាតថ្មី និងបានដាក់ចេញ ការរឹតត្បិតលើជំងឺកូវីដ-19 ឡើងវិញ កាលពីថ្ងៃសៅរ៍ នៅពេលកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ G20 នៅទីក្រុង Venice ព្រមទាំងបានព្រមានថា ការងើបឡើងវិញនៃសេដ្ឋកិច្ច ត្រូវបានគំរាមកំហែង ដោយវីរុសបំលែងខ្លួនថ្មី និងយុទ្ធនាការ ចាក់វ៉ាក់សាំងមិនស្មើគ្នា។ យោងតាមសារព័ត៌មាន Yahoo...
ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមជ្ឃមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថានៅ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២១ នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ស្ថិតជាប់របងសាលាវិទ្យាល័យ ក្រុមហ៊ុនជីកដីកប់ខែ្សកាប ក៏ជីកប៉ះរណ្តៅគ្រាប់បែកដៃ ដែលនៅចំពោះមុខ យកចេញពីរណ្តៅ បានចំនួន៣២៥គ្រាប់រួចហេីយ។...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំបន្ថែម ស្ដីអំពីសុវត្ថិភាពក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសពអ្នកជំងឺកូវីដ-១៩។
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងពី ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ ស្វ័យប្រវត្តិកម្ម សម្រាប់បញ្ជាទិញឧបករណ៍ តេស្តរហ័ស អង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test)។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៦នាក់ថ្មីបន្ថែមទៀតពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ។
បរទេស៖ សាលារៀន ក្នុងស្រុកមួយនៅស្រុក Chalerm Prakiat នៃខេត្ត Nan បានបិទជាបណ្តោះអាសន្ន បន្ទាប់ពីអាគារ របស់សាលារៀននេះ ត្រូវបានខូចខាត ដោយសារការរញ្ជួយដី នៅប្រទេសឡាវ។ ការរញ្ជួយនេះបណ្តាលឱ្យ មានស្នាមប្រេះ នៅប្រវែង ៤០-៥០ សង់ទីម៉ែត្រ នៃអាគារសាលា Bang Nam Chang...
បរទេស៖ មូលដ្ឋានកងទ័ព អាកាស អាមេរិក Eglin ក្នុងរដ្ឋផ្លរីដា តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសថា កងកម្លាំងទ័ពជើង អាកាស សហរដ្ឋអាមេរិក បានធ្វើការបំផ្ទុះ បានយ៉ាងជោគជ័យ នូវក្បាលគ្រាប់មីស៊ីល លឿនជាងសម្លេង សម្រាប់ជាលើកដំបូង នៅក្នុងសប្ដាហ៍នេះ។ ទីភ្នាក់ងារសារព័ត៌មាន The Drive បានរាយការណ៍ថា ក្បាលគ្រាប់គំរូ...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន៣៨នាក់ និងជាសះស្បើយចំនួន ៤៩នាក់។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មាន ពីករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន៣នាក់ និងបន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៦៥នាក់ថ្មី និងមានករណីស្លាប់ចំនួន ៣នាក់។
បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ របស់ប្រទេសវេណេស៊ុយអេឡា លោកស្រី Carmen Melendez កាលពីថ្ងៃសៅរ៍ម្សិលមិញ បានថ្លែងថាការ ប៉ះទង្គិចគ្នារវាងក្រុមប៉ូលីស និងក្រុមបងធំ នៅក្នុងទីក្រុងការ៉ាកាស កាលពីសប្តាហ៍កន្លងទៅនោះ បានធ្វើឲ្យមនុស្ស២៦នាក់ បាត់បង់ជីវិត។ តួលេខដែលត្រូវបាន បង្ហាញនេះ ក្រោយហេតុការណ៍ប្រយុទ្ធគ្នា អស់រយៈពេលជាច្រើនថ្ងៃ នៅក្នុងផ្នែកជាច្រើន របស់ទីក្រុង ព្រមទាំងបានបណ្តាល ឲ្យពលរដ្ឋជាច្រើន...