ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី ទទូចឲ្យយុវជនរួមគ្នាគិត និងទទួលខុសត្រូវ ចំពោះសមិទ្ធផល ដែលកើតមាន ដើម្បីផ្តល់ម្លប់ សម្រាប់កូនចៅក្រោយៗ

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាបាន ទទូចដល់យុវជនជំនាន់ក្រោយរួមគ្នា គិតនិងទទួលខុសត្រូវ ចំពោះសមិទ្ធិផល ដែលកើតឡើងដើម្បីផ្តល់ជាម្លប់សម្រាប់កូនចៅ ក្រោយៗទៀត។

លោក ហ៊ុន ម៉ានីបានសរសេរ លើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី ៩ខែសីហាឆ្នាំ២០២១ ថា យុវជនជំនាន់ក្រោយត្រូវរួមគ្នាគិត និងទទួលរែកទំនួលខុសត្រូវសម្រាប់ប្រទេសជាតិ និងប្រជាជន ដោយម្ខាងត្រូវធ្វើយ៉ាងណាដើម្បីការពារសមិទ្ធផល ជាផ្លែផ្កាដែលយើងមានស្រាប់ ខំប្រឹងវិនិយោគដាំដុះ ទាំងគំនិតវិជ្ជមាន ចូលរួមទាំងសកម្មភាព ព្រោះអ្វីដែលយើ ងបានដាំរួមគ្នាថ្ងៃនេះនឹងផ្តល់ទាំងម្លប់ និងផ្លែផ្កាសម្រាប់កូន និងចៅយើងទៅ អនាគតបន្តបន្ទាប់ទៀត ដូចអ្វីដែលសម្តេចវិបុលបញ្ញា សុខ អាន ធ្លាប់មានប្រសាសន៍ថា យុវជនជាអ្នក ការពារ និងកសាងបច្ចុប្បន្នភាព សម្រាប់អ្នកជំនាន់ក្រោយ។

លោកលើកឡើងថា ក្នុងនាមជាយុវជនខ្មែ រមួយរូប របស់ជាតិ យើងគួរ ៖«ស្គាល់ខ្លួនឯងអោយច្បាស់ អ្វីដែលយើង បានឆ្លងកាត់ជាពិសេស ភាពជោគជ័យ ទៅលើរាល់ឧបសគ្ គនិងបញ្ហាប្រឈមដែលក្នុងនាម ជាសង្គមជាតិទាំងមូល យើងបានឆ្លងកាត់ ការលំបាកដោយយើងខ្លួនឯងទម្រាំមកដល់ថ្ងៃ យើងគួរតែមានមោទន ភាពសម្រាប់ប្រទេសជាតិយើងផង។ ប្រាកដណាស់ គ្រប់កាលៈទេសៈ យើងត្រូវចាំថា កត្តាផ្ទៃក្នុង គឺជាអ្នកកំណត់ រីឯកត្តាខាងក្រៅ គ្រាន់តែជាការជះឥទ្ធិពលប៉ុណ្ណោះ»។

លោកថាការនាំប្រទេសមួយ ដែលខ្ទេចខ្ទាំ ដោយជម្លោះប្រដាប់អាវុធ មកដល់កម្ពុជាបច្ចុប្បន្ន មិនអាចចាត់ទុក វាជារឿងធម្មតា ឬសាមញ្ញនោះទេ។ ដូច្នេះអ្វីដែលសម្រេចដោយមោទន គឺជាអ្វីដែលយើងត្រូវចងចាំ និងប្រែក្លាយ ទៅជាកម្លាំង ឆន្ទៈ និងស្មារតីជឿថា ខ្មែរធ្វើបានដើម្បី បន្តបេសកកម្មទៅមុខទៀត។ ពិតណាស់យើងបានស ម្រេចការងារជាច្រើន តែអ្វីដែលការ ងារបន្តគឺនៅសេសសល់ច្រើនណាស់ ដើម្បីអនាគតរឹតតែប្រសើរឡើងរបស់ប្រទេសជាតិ និងប្រជាជនយើង។

ជាមួយគ្នានោះដែរ លោកក៏បានស្នើឲ្យយុវជន រៀនគិត រួមយោបល់ រួមធ្វើ រួមទទួលខុសត្រូវ ដោយពិចារណា លើការពង្រឹងសមត្ថភាព ខ្លួនឯងជាប្រចាំ បង្កើនការយល់ដឹង និងភាពចាស់ទុំ ដោយជាអាទ៍ ស្វែងយល់ថា ការដឹកនាំ គ្រួសារមួយ ក្រុមហ៊ុនមួយ ស្ថាប័នមិនមែនរដ្ឋាភិបាលមួយ និងដឹកនាំប្រទេស តើមានលក្ខណៈដូចគ្នា និងខុសគ្នាយ៉ាងណាខ្លះ?។ ដាច់ខាត មិនត្រូវយកស្ថិរភាព និងសន្តិភាពសង្គមមួយទៅ សាកល្បងនឹងអ្វីដែលយើងមិនដឹង និងអាចគ្រប់គ្រង ដោយខ្លួនឯងឡើយ។ បើចង់ដឹកនាំ ក្នុងបរិបទនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន តើត្រូវគិតកត្តាអ្វីខ្លះ និងយន្តការអ្វីខ្លះ ?។

លោកបានផ្តល់គំនិតថា ៖ សម្រាប់ខ្ញុំមានមុំបី (សម្រាប់មុំបីនេះខ្ញុំនឹងបក ស្រាយពេលក្រោយផ្សេងទៀត) ដូចពុកបានណែនាំ និងចែករំលែកបទពិសោធន៍ “ត្រូវមើលព្រៃទាំងមូល”។ចំណុចនេះដូចយើងបានដឹងទាំងអស់គ្នាថាប្រទេស កម្ពុជាបានសម្រេចការអភិវឌ្ឍមួយជាទីមោទន ប៉ុន្តែកម្ពុជាក៏ស្ថិតនៅក្នុង ស្ថាន ភាពដែលត្រូវបន្តអភិវឌ្ឍបន្ថែមទៀត តាមរយៈ ការវិនិយោគ ពង្រឹងសមត្ថភា ពរបស់យើងក្នុងនាមជាជាតិមួយនៅលើវិស័យ ការពារជាតិ ការបរទេស សន្តិសុខជាតិ ធនធានមនុស្ស កសិកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សមត្ថភាពប្រកួតប្រ ជែងក្នុងការផ្តល់បរិយាកាសទាក់ទាញវិនិយោគពីក្រៅប្រទេស បន្ថែមទៀត ដើម្បីបង្កើ តឱកាសការងារជូនដល់ប្រជាជន ជាពិសេសប្រជាជនវ័យក្មេង ដែលជាមូលដ្ឋាន មួយដ៏ធំសម្រាប់ សេដ្ឋកិច្ចជាតិ និងការផ្តល់លទ្ធភាព បន្ថែមដល់រាជរដ្ឋាភិបាល ក្នុងការបែងចែក ផលទាំងឡាយដល់សង្គមជាតិ មិនថាតាមរយៈការវិនិយោគសា ធារណៈរបស់រដ្ឋ ឬគោលនយោបាយសង្គមកិច្ច ឬអាចនិយាយបានថា ជំនួយពីរដ្ឋ ដល់ប្រជាជនដែលជួបការលំបាក និងងាយរងគ្រោះ។

លោកបន្តថា ខាងលើនេះជាអ្វីដែលក្នុងនាម យុវជនយើង អាចយកទៅពិចារណា
និងស្វែងរកចម្លើយ ទាំងការយល់ដឹងទាំងផ្នត់គំនិត និងការពិចារណាទៅលើថា តើធ្វើដូចម្តេច និងធ្វើជាមួយអ្វី ទើបសម្រេចបានគោលដៅ ទាំងនេះ ដោយចងចាំថា អ្វីៗមិនអាចជ បចេញនោះទេ មិនមែនគ្រាន់តែគិតស្រមៃ ឬគ្រាន់តែនិយាយនឹងបានផលនោះទេ ព្រោះអនាគ តប្រ ទេស និងប្រជាជនសំខាន់ណាស់ ដោយមិនអាចអោយគិតជាលក្ខណៈសាមញ្ញ ហើយមិន បានគិតគូរអោយច្បាស់លាស់ លម្អិតនោះទេ ទាំងទ្រឹស្តី យុទ្ធសាស្រ្ត យុទ្ធវិធី៕

ដោយ៖ សំណាង

To Top
×