វ៉ាស៊ីនតោន៖ អភិបាលក្រុងលោក Miami-Dade លោក Daniella Levine Cava បានលើកឡើងថា ចំនួនអ្នកស្លាប់បន្ទាប់ពីការដួលរលំនៃអគារខុនដូនៅ Surfside រដ្ឋផ្លរីដា បានកើនឡើងដល់ ១៨ នាក់ បន្ទាប់ពីរកឃើញសាកសពកុមារ ២ នាក់បន្ថែមទៀត។ នៅថ្ងៃនេះដែរប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងចុះទៅទីតាំងបាក់រលំខុនដូ នៅរដ្ឋផ្លរីដាដោយផ្ទាល់ដើម្បីពិនិត្យមើលស្ថានភាព...
ប៉េកាំង៖ លោកស៊ី ជីនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន នៅថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងថា ប្រជាជនចិន នឹងមិនអនុញ្ញាតឱ្យកម្លាំងបរទេស ណាមួយ ធ្វើការគាបសង្កត់ ឬធ្វើបាបពួកយើងឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកស៊ី ជីនពីង ជាប្រធានាធិបតីចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម បានថ្លែងនៅក្នុងពិធីប្រារព្ធពិធីមួយថា“ អ្នកណាម្នាក់ ដែលប៉ុនប៉ងធ្វើដូច្នេះ នឹងរកឃើញដោយខ្លួនឯង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លើយតបទៅមនុស្ស មួយចំនួន ដែលបាននិយាយថា សម្ដេចស្លាប់នោះ គួរតែគិតគូរពីសុខភាព របស់ខ្លួនឯងវិញល្អប្រសើជាង ព្រោះការស្លាប់របស់មេដឹកនាំប្រទេស ត្រូវជូនដំណឹងដល់ប្រជាជន បានដឹងគ្រប់ៗគ្នា ។ ការឆ្លើយតបរបស់សម្ដេចតេជោបែបនេះ ក្រោយពីពួកក្រុមប្រឆាំង នៅក្រៅប្រទេស បាននាំគ្នាលើកឡើងថា សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាព ជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញយុទ្ធសាស្រ្ត ទប់ស្កាត់ការនាំចូល វីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី។
ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែង ជំងឺកូវីដ១៩នឹងនៅជាមួយប្រជាពលរដ្ឋរយៈពេលយូរទៀត មិនងាយផុតរលត់ទៅណាទេ ដូច្នេះត្រូវរួមគ្នាទប់ស្កាត់ជំងឺនេះ។ សម្តេចតេជោបន្តថា “មានគេសួរថា តើកូវីដ១៩ ផុតរលត់នៅពេលណា? មិនផុតនៅពេលខ្លីនោះទេ វានៅជាមួយយើងរយៈពេលយូរ ដូចផ្តាយសាយធំសម្រាប់កើតលើមនុស្សអីចឹង។...
ភ្នំពេញ៖លោក គុជ បញ្ញាសា រងការចោទប្រកាន់ថា បានសាងសង់សំណង់ ប៉ះពាល់អ្នកជិតខាង ដោយបំពានសេចក្ដីណែនាំ របស់សាលារាជធានី ភ្នំពេញ ។ សូមបញ្ជាក់ថា សាលារាជធានី ភ្នំពេញធ្លាប់បានចេញលិខិតណែនាំឱ្យ លោក គុជ បញ្ញាសា ផ្អាកសាងសង់សំណង់ផងដែរ តែគ្មានប្រសិទ្ធភាពឡេីយ៕