ព័ត៌មានអន្តរជាតិ

ករណីធ្លាក់យន្តហោះ នៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ស្លាប់អស់៦នាក់

សាន់ហ្វ្រាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ថា កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះមានករណីធ្លាក់យន្តហោះ នៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ពលរដ្ឋទាំងអស់ នៅលើយន្តហោះនោះ បានស្លាប់ចំនួន៦នាក់ ក្នុងនោះរាប់ទាំងពីឡុត និងអ្នកដំណើរ៥នាក់ ។

បំណែកយន្តហោះ ត្រូវបានរកឃើញ នៅឯជើងភ្នំមួយ នៅតំបន់ដែលស្ថិតនៅចម្ងាយ ប្រមាណ១៩គីឡូម៉ែត្រ ស្ថិតនៅភាគឦសាននៃក្រុង Ketchikan ។ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ បានឲ្យដឹងដូច្នេះ ។

សារព័ត៌មានប្រចាំថ្ងៃ Anchorage Daily News បានរាយការណ៍ថា ឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានទទួលសញ្ញាបន្ទាន់ពីយន្តហោះ នៅវេលាម៉ោងប្រមាណ១១និង២០នាទីព្រឹក ត្រូវនឹងម៉ោង១៩និង២០នាទី ម៉ោងសកល ។

យោងលេខធិការដ្ឋាន អាកាសចរណ៍ សហព័ន្ធបានឲ្យដឹងថា យន្តហោះធ្លាក់ ជាប្រភេទម៉ាស៊ីនមួយ DeHavilland DHC-2 Beaver តាមការហោះហើររបស់ខ្លួនចាប់ពីភ្នំ នៅឧទ្យានជាតិ Misty Fjords នៅ Tongass ក្នុងក្រុង Ketchikan ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top