ភ្នំពេញ ៖ អគ្គិសនីកម្ពុជា ប្រកាសដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់ Spare Parts (SIEMENS) ចំនួន២មុខ (កញ្ចប់លេខ៥) (អាទិភាពទី១) ជូនអង្គភាពប្រព័ន្ធ SCADA និងទូរគមនាគមន៍ បញ្ជូនអគ្គិសនី នៃនាយកដា្ឋនបញ្ជូនអគ្គិសនី (ផែនការ ២០២៤)៕ អគ្គិសនីកម្ពុជាបានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាស បំពេញដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមថ្លែងសុន្ទររកថាពិសេស នៅក្នុងពិធី “ បើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក ” នាទីក្រុងបាងកក ប្រទេសថៃ។
តាកែវ៖ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យផ្ទាល់ស្ថានភាពបឹងបត់រកា និងទីតាំងស្ដារបន្ទាន់ ដើម្បីកុំឱ្យប្រឈមខ្វះទឹកធ្ងន់ធ្ងរ នៅបណ្តាឆ្នាំខាងមុខ។ ការចុះពិនិត្យផ្ទាល់នេះ ធ្វើឡើងក្រោមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕
ភ្នំពេញ៖ ប្រមុខការទូតចិន លោក វ៉ាង យី (WANG YI) នៅ រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ។
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអន្តរាគមន៍ ឱ្យស្តារបឹងបត់រកា បន្ទាន់ កុំឱ្យប្រឈមខ្វះទឹកធ្ងន់ធ្ងរ នៅបណ្តាឆ្នាំខាងមុខ។ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តី ក្រសួងធនធានទឹក បានអនុញ្ញាតិឱ្យស្តារលើផ្ទៃបឹង ចំនួន៥ហិចតា តាមការស្នើសុំរបស់សិប្បកម្ម ផ្គត់ផ្គង់ទឹកស្អាតបត់រកាហើយ។ ឥឡូវនេះអាជ្ញាធរ និង ម្ចាស់សិប្បកម្មទឹកស្អាត...
ភ្នំពេញ៖ លោក កេត ម៉ៅ អភិបាលស្រុកសំរោង នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ បានចុះពិនិត្យ និងដោះស្រាយបន្ទាន់ ចំពោះការខ្វះទឹកស្អាត សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ក្នុងមូលដ្ឋាន។ ការចុះដោះស្រាយបន្ទាន់នេះ ធ្វើឡើងបន្ទាប់ពីបឹងបត់រកា ដែលធ្លាប់តែជា ប្រភពផ្គត់ផ្គង់ទឹកដ៏ធំមួយ នៅក្នុងស្រុកសំរោង បានជួបប្រទះនូវការរីងស្ងួត និងមិនទាន់មានការអនុញ្ញាតឱ្យស្ដារ។ លោក កេត...
ភ្នំពេញ៖ អគ្គីសនីកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ខាងមុខ នឹងមានការដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈ លើការផ្គត់ផ្គង់និងជួសជុល លើសម្ភារៈមួយចំនួន ជូនដល់នាយកដ្ឋានបញ្ជួនអគ្គីសនី និងរោងចក្រ ព្រមទាំងអនុស្ថានីយ៍។ ខ្លឹមសារលម្អិត មានដូចខាងក្រោម៖
ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានជូនដំណឹងដល់ បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជានឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈស្តីពី ការផ្គត់ផ្គង់ម៉ាស៊ីន Photocopy ចំនួន២គ្រឿង ជូនការិយាល័យថាមពលពន្លឺព្រះអាទិត្យ និងការិយាល័យ បច្ចេកទេសសម្ភារ-បរិក្ខារអគ្គិសនី នៃនាយកដ្ឋានអាជីវកម្មចែកចាយ (លើកទី2) នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ខាងមុខ។ អគ្គិសនីកម្ពុជា...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានជូនដំណឹងដល់បណ្តា ក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា អគ្គិសនីកម្ពុជានឹងបន្ថែមការផ្សព្វផ្សាយសេចក្តីជូនដំណឹងពាក់ ព័ន្ធនឹងការដេញថ្លៃ និងពិគ្រោះថ្លៃ តាមរយៈកាសែតអនឡាញ ដើមអំពិល Dap-News (www.dap-news.com) ចាប់ពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២៤តទៅ ។...
តាកែវ៖ លោក សយ សុភាព ក្នុងនាមជាប្រពលរដ្ឋម្នាក់ រស់នៅក្នុងស្រុកសំរោង បានស្នើលោក អ៊ួច ភា អភិបាលខេត្តតាកែវ គួរពិចារណា អនុញ្ញាតឱ្យមានស្ដារបឹងបត់រកា ដើម្បីរក្សាទឹកប្រើប្រាស់ ។ ការស្នើនេះធ្វើឡើង បន្ទាប់ពីមើលឃើញជាក់ស្ដែង ពីស្ថានភាពទឹករីងស្ងួត នៅបឹងបត់រការ ជាពិសេសការខ្វះទឹកសម្រាប់ប្រើប្រាស់ សម្រាប់ប្រជាពលរដ្ឋចំនួន៥ឃុំ ស្ថិតនៅក្នុងស្រុកសំរោង ខេត្តតាកែវ។...