ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១៕
កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ថា ម៉ាឡេស៊ី បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១.២៨៥នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងកាលពី ថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើង ដល់៣៥៥.៧៥៣នាក់ ។ លោក Noor Hisham Abdullah អគ្គនាយកនៃក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តី...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ថា ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ ដោយសារព្យុះត្រូពិច ស៊ីក្លូន Seroja នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់១៦៥នាក់ ជាមួយគ្នានេះដែរ មានអ្នកបន្តបាត់ខ្លួនចំនួន៤៥នាក់ ។ លោក Doni Monardo ប្រធានទីភ្នាក់ងារបានឲ្យដឹងថា “០២នាក់ស្លាប់នៅក្នុងស្រុក Bima...
ភ្នំពេញ៖ បន្ទាប់ពីមានការផ្ទុះ នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ដែលបណ្តាលឲ្យចំនួន អ្នកឆ្លងនៅក្នុងរាជធានីភ្នំពេញ មានការកើនឡើងខ្លាំង ជាង៥០០នាក់ក្នុងមួយថ្ងៃ នឹងបន្តកើនឡើងថែមទៀតនោះ លោក ឃួង ស្រេង នៅយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ទាំងស្រុង (Lockdown) នៅតំបន់មួយចំនួន ក្នុងភូមិសាស្ត្រ ៣ខណ្ឌ នៃរាជធានីភ្នំពេញ ។...
ភ្នំពេញ៖ ប្រធានសមាគម ប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វ៉ន ពៅ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បានដឹកនាំសមាជិករបស់ខ្លួន ចំនួន៣០នាក់ ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ លើកទី១ នៅទីស្ដីការក្រសួងការងារ។ សូមរំលឹកថា កាលពីថ្ងៃទី២ មេសា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken និងរដ្ឋមន្រ្តីការបរទេស ហ្វីលីពីន លោក Teodoro Locsin បានសម្តែងនូវការព្រួយបារម្ភ រួមគ្នា ចំពោះការកើនឡើង នៃនាវាកងជីវពល សមុទ្ររបស់ចិន នៅក្នុងតំបន់ សមុទ្រចិនខាងត្បូង។ នៅក្នុងកិច្ចពិភាក្សា...
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះបានឧបត្ថម្ភ នូវទឹកប្រាក់ ចំនួន១០លានរៀល ដល់អនុសេនីយ៍ឯក ភឿន ភិរៈ មន្ត្រីនគរបាលអង្គភាពតម្រួតបទបញ្ជាដែលមានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅធនាគារ ABA សាខាស្ពានអាកាសផ្សារដីហុយ ។ សូមបញ្ជាក់ថា...
ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានប្រកាសឲ្យប្រជាពលរដ្ឋធ្លាប់ចូលផ្សារបឹងត្របែកផ្លាហ្សា (Boeung Trabek Plaza)បើមានអាការៈមិនស្រួលខ្លួនត្រូវទៅធ្វើតេស្តរកមេរោគកូវីដ១៩ ព្រោះកាលពីថ្ងៃកាលពីម៉ោង១០ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ កន្លងមកមានអ្នកកើតជំងឺកូវីដ១៩បានទៅផ្សារនេះ ។ នេះជាផ្សារទី៥ហើយដែលមានអ្នកពាក់ព័ន្ធជំងឺកូវីដ១៩បានចូលទៅ បន្ទាប់ពីផ្សារអូរឫស្សី ផ្សារចាស់ ផ្សារនាគមាស ផ្សារដើមគរ ៕
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងខ្លីថា សម្រាប់អ្នកដែលគេចវេះ ឬគេចចេញពីកន្លែងចត្តាឡីស័ក បើមិនចម្លងគេ គឺត្រឹមតែពិន័យប៉ុណ្ណោះ ប៉ុន្តែបើចម្លងគេ គឺត្រូវជាប់គុកហើយ ។ លោក គឹម សន្តិភាព បានគូសបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៩ មេសា យ៉ាងដូច្នេះថា «សូមក្រើនរំលឹក!...