បរទេស៖ ប្រភពស៊ើបការណ៍សម្ងាត់ លោកខាងលិច និងក្នុងតំបន់ បាននិយាយប្រាប់ថា នាពេលថ្មីៗនេះ ប្រទេសអ៊ីស្រាអែល បានបង្កើនការវាយប្រហារ តាមអាកាស ទៅលើទីតាំង ដែលគេសង្ស័យថា ជាមជ្ឈមណ្ឌល ផលិតមីស៊ីល និងអាវុធរបស់អ៊ីរ៉ង់ នៅក្នុងទឹកដីនៃប្រទេសស៊ីរី ដើម្បីវាយកម្ចាត់ នូវអ្វីដែលខ្លួន មើលឃើញថា ជាទង្វើទន្ទ្រានយោធា កំបាំងធ្វើឡើង ដោយអ៊ីរ៉ង់ ជាសត្រូវក្នុងតំបន់របស់ខ្លួន។...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាពលរដ្ឋរុស្សី ជាច្រើន នៅជុំវិញប្រទេស បាននាំគ្នាចូលរួម ការប្រមូលផ្តុំ ដោយមិនទទួលស្គាល់ពី អជ្ញាធរ ដើម្បីទាមទារឲ្យ មានការដោះលែង មេដឹកនាំបក្សប្រឆាំងធំបំផុត របស់ប្រទេសគឺលោក Alexei Navalny។ ការទាមទារឲ្យ មានការដោះលែងលោក Navalny ដែលបច្ចុប្បន្នកំពុងធ្វើការតវ៉ា...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា អាកាសយានដ្ឋាន អន្តរជាតិ អង់គ្លេស Heathrow បានប្រកាស បដិសេធ មិនព្រមទទួលយក ជើងហោះហើរបន្ថែមទៀត ពីប្រទេសឥណ្ឌាឡើយ នៅមុនពេលដែលអង់គ្លេស នឹងដាក់បញ្ចូល ប្រទេសអាស៊ីមួយនេះ ទៅក្នុងបញ្ជីហាមប្រាម ធ្វើដំណើររបស់ខ្លួន នៅថ្ងៃសុក្រនេះ។ ការបដិសេធនេះ ធ្វើឡើងឆ្លើយតបទៅនឹង...
ភ្នំពេញ ៖ អាជ្ញាធរខេត្តព្រះសីហនុ បានកំណត់ ភូមិសាស្ត្រភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុជាតំបន់មានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ជាតំបន់ក្រហម៕
ភ្នំពេញ៖ ក្រសួងផែនការ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីករណីរកឃើញ អ្នកកវិជ្ជមានកូវីដ១៩ ចំនួន១ករណី ជាមន្រ្តីនៃអគ្គាធិការដ្ឋានក្រសួងផែនការ ។ បើតាមសេចក្ដីជូនដំណឹងនេះ បានឱ្យដឹងថា អ្នកវិជ្ជមានកូវីដ១៩ នោះមានឈ្មោះ វង្ស សុខនី ភេទប្រុស អាយុ៣៨ឆ្នាំ ជាមន្រ្តី នៃអគ្គាធិការដ្ឋានក្រសួងផែនការ បានឆ្លងពីភរិយា...
ភ្នំពេញៈ រយៈពេល០២ខែមកហើយ ដែលកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ បានមមាញឹកទាំងយប់ទាំងថ្ងៃ ក្នុងការចូលរួម សហការជាមួយ កម្លាំងចម្រុះ របស់គណៈបញ្ជាការ ឯកភាពរដ្ឋបាល និងកម្លាំងនគរបាល ទូទាំងរាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការ រីករាលដាល នូវជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។ ក្នុងកាលៈទេសៈដ៏មានហានិភ័យនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមគ្រប់សកម្មភាព ក្នុងការបង្កាទប់ស្កាត់ប្រយុទ្ធប្រឆាំងនូវជំងឺ ដ៏កាចសាហាវខាងលើ គ្រប់កាលៈទេសៈ ក្នុងនោះ...
ភ្នំពេញ៖ អគ្គបញ្ជាការដ្ឋាន ទីចាត់ការការពារគីមីសាស្រ្ត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីជូនប្រកាស ព័ត៌មានស្ដីអំពី ការរកឃើញនាយទាហាន វិជ្ជមានកូវីដ១៩ ។ សេចក្ដីប្រកាស បានបញ្ចាក់ថា លោកឧត្ដមសេនីយ៍ទោ កែវ ប៊ុនណា អត្តលេខ ០១២៥៧៥ នាយករងទីចាត់ការការពារគីមីសាស្រ្ត បានទៅយកសំណាកកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១...
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន រដ្ឋសភា នៅថ្ងៃទី២២ ខែមេសានេះ បានចេញសេចក្ដីជូនដំណឹងពី ការរកឃើញមន្ត្រីម្នាក់ វិជ្ជមានកូវីដ-១៩ និងបានចាក់វ៉ាក់់សាំងដូសទី១ កាលពីថ្ងៃទី៣មេសា នៅវិមានរដ្ឋសភា។
រីយ៉ូ៖ ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃពុធ ម្សិលមិញនេះថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ៣៨១,៤៧៥ នាក់នៅក្នុងប្រទេសប្រេស៊ីល បន្ទាប់ពីអ្នកជំងឺ ៣៧៧២ នាក់បានស្លាប់ ដោយសារវីរុសនេះ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះការធ្វើតេស្ត បានរកឃើញ ៧៩,៧១៩ ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនជាតិ...
ភ្នំពេញ ៖ ទោះបីកម្ពុជាទទួលជោគជ័យ ក្នុងការទប់ ស្កាត់ជំងឺកូវីដ-១៩ ស្ទើរពេញមួយឆ្នាំ២០២០ក៏ដោយ ក៏សង្គ្រាមប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ កំពុងវិវត្តន៍មកដល់ដំណាក់កាលថ្មីដែលស្មុគស្មាញ។ នេះជាការថ្លែង របស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃកម្ពុជា ក្នុងសារលិខិតថ្លែងអំណរគុណ លោក ង្វៀង ហ៊្វូជុង អគ្គលេខាធិការនៃគណបក្សកុម្មុយនិស្តវៀតណាម នាថ្ងៃទី២២ ខែមេសា ឆ្នាំ...