សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់៣៩៥.០២២នាក់ គិតត្រឹមថ្ងៃអង្គារ បន្ទាប់មានពីមានអ្នកស្លាប់ បន្ថែមទៀត ចំនួន៣.០៨៦នាក់ ដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ។
ក្រសួងបានឲ្យដឹងថា ការធ្វើតេស្តបានរកឃើញថា មានករណីថ្មីនៃជំងឺចំនួន៧២.១៤០នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទំាងប្រទេស កើនដល់១៤.៤៤១.៥៦៣នាក់ ។
ចំនួនអ្នកស្លាប់ប្រចាំថ្ងៃ ហើយចំនួនអ្នកស្លាប់ នៅទូទាំងប្រទេស ទំនងជាកើនឡើង ដល់៤០០.០០០នាក់ នៅចុងខែមេសានេះ ។
លោក Dimas Covas ប្រធានវិទ្យាស្ថាន Butantan ប្រចាំនៅសៅប៉ូឡូ ដែលជាក្រុមស្រាវជ្រាវឳសថ”គ្រប់គ្រងដោយរដ្ឋ ដែលបានព្រមានថា ខែឧសា “នឹងប្រែមកសភាពប្រសើរវិញ” ចំពោះអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ និងការឆ្លងជំងឺ ថ្វីបើមានការរីកចម្រើន ក្នុងការចាក់វ៉ាក់សាំង ។
យោងតាម ក្រសួងបានឲ្យដឹងថា ក្រុមស្ត្រីមានគត៌ និងអ្នកដែលទើប សម្រាកកូនរួច នឹងទទួលបានអាទិភាព នឹងផ្តល់ជូនដោយកម្មវិធី ផ្តល់ភាពសុំាជាតិ ៕
ដោយ៖ ម៉ៅ បុប្ផាមករា