ភ្នំេពញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជឿជាក់ថា ក្រោយពីបញ្ចប់វិបត្តិកូវីដ-១៩ កម្ពុជានឹងទទួលការវិនិយោគបន្ថែមទៀត ពីសំណាក់ក្រុមអ្នកវិនិយោគចិន និងបណ្ដាប្រទេសផ្សេងៗ ជាច្រើនទៀត។ ក្នុងពិធីប្រកួតកីឡាវាយកូនគោល មិត្តភាពជាមួយ ក្រុមកីឡាវាយកូនគោលស្ថានទូតចិន ដឹកនាំដោយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅទីលានវាយកូនគោលវឌ្ឍនៈ (កោះក្របី) កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេច ស ខេង មានប្រសាសន៍ថា «សូមបង្ហាញជំនឿជឿជាក់ដែរថាក្រោយពីបញ្ចប់វិបត្តិកូនវីដ១៩ ប្រទេសកម្ពុជានឹងទទួលបានការវិនិយោគបន្ថែមទៀតពីសំណាក់ក្រុមអ្នកវិនិយោគមកពីសាធារណរដ្ឋប្រជាមានិតចិន និងមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត»។ ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា តាមរយៈព្រឹត្តិការណ៍កីឡាវាយកូនគោលមិត្តភាព សម្ដេច និងឯកអគ្គរដ្ឋទូតចិន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងស្ថានទូតចិន បានបង្កើនភាពជិតស្និតប្រកបដោយមិត្តភាពជាមួយគ្នា និងក៏បានផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាតរភាព។ ដោយឡែកព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អស់លោក ជាក្រុមអ្នកធុរកិច្ចកម្ពុជា និងចិន មួយចំនួនទៀតដែរ។សម្ដេចថា ការជួបគ្នាក៏ជាឱកាសដ៏ល្អសម្រាប់ការផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមករវាងក្រុមអ្នកវិនិយោគប្រទេសទាំងពីរផងដែរ៕
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា មិនមែនករណីឆ្លងជំងឺកូវីដ១៩ថ្មីទៀត នាថ្ងៃទី៨កុម្ភៈឆ្នាំ២០២១ ខណៈបានព្យាបាលអ្នកជំងឺឲ្យជាសះស្បើយចំនួន២នាក់។ ក្រសួងបានលើកឡើងថា អ្នកដែលជាសះស្បើយចំនួន២នាក់ជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ គឺ១.ស្ត្រីជនជាតិខ្មែរអាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។ ២-ស្ត្រីជនជាតិខ្មែរអាយុ៤០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ សូមជម្រាបថា មកដល់ពេលនេះ កម្ពុជាបានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ជាសះស្បើយចំនួន៤៥៦នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន៤៧៤នាក់ និងអ្នកឆ្លងកំពុងសម្រាកព្យាបាលមានចំនួន១៨នាក់។ គួរឲ្យដឹងថា កាលពីថ្ងៃ៧ កុម្ភៈ កម្ពុជាបានទទួលវ៉ាក់សាំងជាលើកដំបូងពីសាធារណរដ្ឋប្រជាមានិតចិនចំនួន៦០ម៉ឺនដូសសម្រាប់ចាក់ការពារជំងឺកូវីដ១៩។ វ៉ាក់សាំងនេះត្រូវបានដឹកជញ្ជូនដោយយន្តហោះយោធាចិនមកដល់កម្ពុជារួចហើយ ហើយត្រូវបានរក្សាទុកនៅក្រសួងសុខាភិបាលដើម្បីរៀបចំចាក់រួចហើយដែរ។ ជាមួយគ្នានោះដែរ កម្ពុជាបានកំពុងធ្វើស្នើសុំនិងបញ្ជាទិញវ៉ាក់ការជំងឺកូវីដ១៩ពីបណ្តាប្រទេសមួយចំនួនទៀតដែលបានផលិតហើយចាក់មានប្រសិទ្ធភាពផងដែរ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បើកម្ពុជាគ្មានកិច្ចសហការ ប្រតិបត្តិការល្អ ជាមួយមិត្តចិន គឺកម្ពុជាពុំបានទទួល នូវវ៉ាក់សាំង ការពារជំងឺកូវីដ១៩សម្រាប់ចាក់ជូនប្រជាជនកម្ពុជាឡើយ ខណៈបណ្ដាប្រទេសមួយចំនួនទៀត មានថវិកាហើយ ប៉ុន្តែទិញវ៉ាក់សាំង អត់បានទៀត ដោយសារវ៉ាក់សាំង មានតម្រូវការខ្ពស់។ ក្នុងសន្និសីទកាសែត ស្ដីពីការទទួលវ៉ាក់សាំង ការពារកូវីដ១៩...
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យក្រុមអ្នកគាំទ្រ របស់សម្ដេច ឲ្យឈប់រំលឹកដល់ ឈ្មោះក្រុមឆ្កែកាច(ក្រុមប្រឆាំង) ។
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កូនប្រុសទាំង៣ របស់សម្ដេច ព្រមទាំងរដ្ឋមន្រ្តី និងមេទាហាន ដែលមានអាយុក្រោម៥៩ ជាអ្នកដែលត្រូវចាក់វ៉ាក់សាំង កូវីដ១៩មុនគេ ។
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រាប់ឲ្យអ្នកសារព័ត៌មានទាំងអស់ ដែលមានអាយុក្រោម៥៩ឆ្នាំ ចុះឈ្មោះទទួលវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ។
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យភាគីពាក់់ព័ន្ធ បើកការចរចាសុំទិញវ៉ាក់សាំង កូវីដ១៩ ចំនួនចាប់ពី១-៤លានដូស ពីឥណ្ឌាព្រោះការយល់ព្រមលក់វ៉ាក់សាំង១០ម៉ឺនដូស របស់ភាគីឥណ្ឌា ឲ្យមកកម្ពុជានោះ គឺស្ថិតក្នុងចំនួនតិចតួចណាស់ ។
ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា មានក្ដីសង្ឃឹមថា វ៉ាក់សាំងកូវីដ-១៩ ប្រគល់ឲ្យកម្ពុជានាពេលនេះ នឹងរួមចំណែកយ៉ាងសកម្ម ក្នុងការជួយប្រទេសកម្ពុជា ដើម្បីទប់ស្កាត់វិរុសកូវីដ-១៩ខណៈកម្ពុជាស្ថិតនៅក្នុង ចំណោមប្រទេសដំបូងគេដែលទទួលវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសចិន។ ក្នុងពិធីទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដែលជាជំនួយរបស់មិត្តចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក...