Covid-19

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលរាជរដ្ឋាភិបាល បញ្ជាទិញពីចិន បានដឹកមកដល់កម្ពុជាហើយ

ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពី រដ្ឋាភិបាលចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញទៅទទួល វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺននដូស នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ដើម្បីដឹកជញ្ជូន ទៅកាន់ឃ្លាំង ស្តុកវ៉ាក់សាំង។

សូមបញ្ជាក់ថា វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានាពេលនេះ គឺជាវ៉ាក់សាំង លើកទី២ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញ ខណៈលើកទី១ ចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១៕

To Top