ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៥ មេសានេះបានប្រកាស ពីការរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ២ នាក់ នៅល្ងាចថ្ងៃទី១៤ ខែមេសា។ រដ្ឋបាលខេត្តក្រចេះ អំពាវនាវ ដល់បងប្អូនណា ដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺ សូមប្រញាប់ជួបក្រុមមន្ត្រីជំនាញ ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាកធ្វើតេស្ត។ សូមបងប្អូនអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តសៀមរាប បានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ទៅលើឈ្មោះ ចឿម ផល្លា ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក...
បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសអាមេរិកនឹងត្រៀមខ្លួន រួចជាស្រេចហើយ ដើម្បីអាចបង្កើនវត្តមានយោធា នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលជាផ្នែកមួយនៃការតាំងចិត្ត របស់រដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន ចំពោះអង្គការណាតូ ប៉ុន្តែវាត្រូវបានគេមើលឃើញថា មានភាពផ្ទុយគ្នា ពីផែនការរបស់ រដ្ឋាភិបាលអាមេរិកអាណិត្តមុន។ សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើង ដោយផ្ទាល់ដោយលោករដ្ឋមន្ត្រី ការពារជាតិ អាមេរិក Lloyd...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាកំពុងស្ថិតនៅមាត់ជ្រោះនៃមរណៈហើយ ប្រសិនបើប្រជាពលរដ្ឋមិនរួបរួមគ្នាទេ នឹងឈានទៅរកមរណៈពិតប្រាកដ ដូច្នេះ វិធីតែមួយគត់គឺរួមដៃគ្នាទាំងរដ្ឋ និងប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ តាមរយៈសារសំឡេងស្តីពី វិធានបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ...
អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ថា លោក Carla Vizzotti រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសអាហ្សង់ទីន បានថ្លែងកាលពីថ្ងៃអង្គារថា វ៉ាក់សាំងកូវីដ-១៩ដែលបានផលិតឡើងដោយក្រុមហ៊ុនរបស់ប្រទេសចិន គឺ Sinopharm មានប្រសិទ្ធិភាពខ្ពស់ប្រឆំាងនឹងជំងឺកូវីដ-១៩ ។ វ៉ាក់សាំង Sinopharm ត្រូវបានទទួលយកប្រើប្រាស់ដោយពលរដ្ឋអាហ្សង់ទីន ដែលមានប្រសិទ្ធិភាពស្រដៀងគ្នាទៅនឹងវ៉ាក់សាំង AstraZeneca ដែរ និងមានវ៉ាក់សាំងជាច្រើនទៀត...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ថា ទីភ្នាក់ងារភូមិសាស្ត្រ និងអាកាសធាតុ និងឧតុនិយមរបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងនៅថ្ងៃពុធនេះថា ព្យុះត្រូពិច ស៊ីក្លូន Surigae បានបោកបក់នៅក្នុងខេត្ត Papua របស់ប្រទេសឥណ្ឌូនេស៊ី ហើយកំពុងធ្វើដំណើរបន្តឆ្ពោះទៅកាន់ ទឹកដីហ្វីលីពីន ។ លោក Dwikorita Karnawati នាយកទីភ្នាក់ងារខាងលើបានលើកឡើងថា...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងពីការរកឃើញ មន្ដ្រីចំនួន៣រូប ឆ្លងជំងឺកូវីដ១៩។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា មន្ត្រីរាជការចំនួន៣រូប របស់ក្រសួងបានជួប និងប៉ះពាល់ដោយផ្ទាល់ជាមួយសាច់ញាតិ ដែលមានផ្ទុកជំងឺកូវីដ-១៩ ហើយក្រោយពីមានអាការៈ និងសុខភាពមិនប្រក្រតី សាមីខ្លួនបានទៅពិនិត្យសុខភាព និងធ្វើតេស្តសំណាករកជំងឺកូវីដ-១៩...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន បានផ្ញើសំណើថវិកាការពារជាតិរបស់លោកសម្រាប់ឆ្នាំក្រោយ ទៅកាន់សភាដោយមានការកើនឡើងបន្តិចបន្តួច ដែលត្រូវការដើម្បីប្រឆាំងនឹងការគំរាមកំហែងពីបណ្តាប្រទេសដូចជាចិន និងកូរ៉េខាងជើង។ សំណើរបស់លោក បៃដិន ស្វែងរកការចំណាយចាំបាច់ចំនួន ៧៥៣ ពាន់លានដុល្លារអាមេរិកសម្រាប់កម្មវិធីការពារជាតិទាំងអស់ ដែលប្រសិនបើសភាយល់ព្រមទទួលយកនោះនឹងមានការកើនឡើង ១,៧ ភាគរយពីឆ្នាំនេះ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់បានឲ្យដឹងថា ចំនួនទឹកប្រាក់ដែលបានស្នើរួមមាន ៧១៥ ពាន់លានដុល្លារ ដែលបានបម្រុងទុក...