ព័ត៌មានអន្តរជាតិ

ព្យុះត្រូពិច ស៊ីក្លូន Surigae ក្រោយបោកបក់មកដល់ខេត្ត Papua របស់ឥណ្ឌូនេស៊ី បន្តដំណើរទៅកាន់ហ្វីលីពីន

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ថា ទីភ្នាក់ងារភូមិសាស្ត្រ និងអាកាសធាតុ និងឧតុនិយមរបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងនៅថ្ងៃពុធនេះថា ព្យុះត្រូពិច ស៊ីក្លូន Surigae បានបោកបក់នៅក្នុងខេត្ត Papua របស់ប្រទេសឥណ្ឌូនេស៊ី ហើយកំពុងធ្វើដំណើរបន្តឆ្ពោះទៅកាន់ ទឹកដីហ្វីលីពីន ។

លោក Dwikorita Karnawati នាយកទីភ្នាក់ងារខាងលើបានលើកឡើងថា ព្យុះ Surigae កំពុងតែរំកិលខ្លួនទៅមុខក្នុងល្បឿន៧៥គីឡូម៉ែត្រក្នុងមួយម៉ោង និងបង្កើនកម្លាំងនៅក្នុងរយៈពេល២៤ម៉ោងបន្ទាប់ទៀត ។

លោក Karnawati បានពន្យល់ថា “ព្យុះ Surigae ត្រូវបានគេរំពឹងថា នឹងវិវត្តន៍ខ្លួទៅជាព្យុះត្រូពិចដ៏ខ្លាំងក្លាមួយ និងជាព្យុះទីហ្វុង នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ” ។

លោក Guswanto អនុប្រធានទីភ្នាក់ងារឧតុនិយម បានព្រមានអំពីព្យុះភ្លៀង ខ្យល់បោកបក់ខ្លាំង និងកម្ពស់នៃរលកសមុទ្រអាចកើនឡើងដល់៦ម៉ែត្រ ដែលបង្កផលប៉ះពាល់ដោយសារព្យុះត្រូពិច ស៊ីក្លូនេះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top