ភ្នំពេញ៖ក្រសួងសុខាភិបាលនៅថ្ងៃទី២៧មីនានេះបានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ១៧៩នាក់បន្ថែមទៀត ក្នុងនោះករណីឆ្លងសហគមន៍ ១៧៨នាក់ និងអ្នកដំណើរពីបរទេស១នាក់ ចំណែកអ្នកជាសះស្បើយ ៥៨នាក់។ គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ២១៤៧ នាក់,អ្នកជាសះស្បើយ១១៣២ នាក់, អ្នកកំពុងព្យាបាល ១០០៥ នាក់និងអ្នកស្លាប់៩ នាក់៕
ភ្នំពេញ ៖ លោកឧកញ៉ា គិត ចាន់ថា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ បានឧបត្ថម្ដ ជាអង្ករចំនួន៥តោន ម៉ាស់៥កេសធំ និងទឹកបរិសុទ្ធចំនួន៥០កេស ជូនដល់រដ្ឋបាលខេត្តពោធ៍សាត់ សម្រាប់ប្រើប្រាស់ក្នុងវិធានការ ការបង្ការ ការពារ និងទប់ទល់នឹងជំងឺកូវីដ-១៩ (Covid-19) នៅក្នុ្ងខេត្តពោធិសាត់។ ជាមួយគ្នានេះ លោក ម៉ៅ...
បរទេស៖ កងកម្លាំងពួកឧទ្ទាម ហូធី នៅថ្ងៃសុក្រនេះ បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារ កាលពីថ្ងៃព្រហស្បតិ៍ ទៅលើទីតាំងនានា នៅអារ៉ាប៊ីសាអូឌីត ដែលជារបស់ក្រុមហ៊ុនប្រេង កម្មសិទ្ធិរដ្ឋ Saudi Aramco និងទីតាំងយោធា។ ក្រុមដែលមានសម្ពន្ធភាព ជាមួយអ៊ីរ៉ង់នេះ បាននិយាយថា ពួកគេបានធ្វើការវាយប្រហារ ទៅលើមូលដ្ឋាន យោធា King Abdelaziz...
បរទេស៖ អាជ្ញាធរថៃ នៅថ្ងៃសុក្រនេះ បានព្រមព្រៀងគ្នាអនុញ្ញាត ដែលបានចាក់វ៉ាក់សាំង ការពារមេរោគកូរ៉ូណា ហើយ ឲ្យធ្វើដំណើរកំសាន្ត ទៅកាន់កោះលំហែ ដ៏ធំបំផុតរបស់ខ្លួន ដោយមិនចាំបាច់ ធ្វើចត្តាឡីស័ក និងបានប្រកាស ការបញ្ជាទិញថ្មី នូវថ្នាំវ៉ាក់សាំង AstraZeneca ៥លានដូសបន្ថែមទៀត ។ ដោយចំនួនអ្នកទេសចរ ធ្លាក់ចុះជាខ្លាំង ក្នុងឆ្នាំកន្លងទៅ ប្រទេសថៃដែលពឹងផ្អែកលើ...
បរទេស៖ ការអះអាងរបស់កូរ៉េខាងជើង នៅថ្ងៃសុក្រនេះដែលថា ខ្លួនបានបាញ់សកល្បងមីស៊ីលផ្លោង វាយប្រហារក្នុងចម្ងាយខ្លី ប្រភេទថ្មីនោះ បានបង្ហាញឲ្យឃើញនូវ ភាពរីកចម្រើនយោធា និងរុញច្រានខ្លួនឲ្យស្ថិតនៅលើ កំពូលរបៀបវារៈ គោលនយោបាយបរទេស របស់ប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន។ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសចំពោះការបាញ់តេស្តមីស៊ីល កាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឡើងប៉ុន្មានម៉ោង មុនលោក បៃដិន...
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែ មីនានេះថា លោកយាយ អាយុ ៧៥ ឆ្នាំ មកពីភូមិគិរីអណ្តែត ឃុំ ទ្រៀល ស្រុកតាំងគោកខេត្តកំពង់ធំ បានជាសះស្បើយពីជំងឺកូវីដ ១៩ និងត្រូវបានអនុញ្ញាត អោយចេញពីមន្ទីរពេទ្យខេត្តកំពង់ធំ នៅថ្ងៃនេះ ហើយបន្តទៅចត្តាឡីស័ក ១៤ ថ្ងៃទៀត...
ព្រុចសែល៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានឯកភាពគ្នានៅក្នុងកិច្ចប្រជុំកំពូល របស់សហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើនការផលិតវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នៅអឺរ៉ុប ដើម្បីធ្វើឱ្យប្រសើរឡើងនូវ កម្មវិធីចាក់វ៉ាក់សាំង នៅទូទាំងរដ្ឋ ជាសមាជិក។ ប្រធានាក្រុមប្រឹក្សា សហភាពអឺរ៉ុបលោក Charles Michel បានប្រាប់សន្និសីទសារព័ត៌មានថា“ ជាការពិតវាពិតជាសំខាន់ ណាស់ដែលយើង បន្តធ្វើការកែលម្អ ផលិតកម្មវ៉ាក់សាំងនៅអឺរ៉ុប និងពង្រឹងសមត្ថភាព...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ថា ពលរដ្ឋចំនួន០២នាក់បានរងរបួស បន្ទាប់ពីឧទ្ធម្ភាគចក្រចំនួន០១គ្រឿងបានធ្លាក់ នៅព្រលានយន្តហោះ Subang ក្នុងក្រុង Selangor កាលពីព្រឹកថ្ងៃពុធ ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិល របស់ប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រ Airbus AS350...
ភ្នំពេញ ៖ លោក អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ(UN)បានសើចចំអកប្រទេសហ្វាំងឡង់ដែលទើបប្រកាសបិទប្រទេស និងដាក់ប្រទេសក្នុងភាពអាសន្នធ្វើឲ្យមានការរឹតត្បិតសេរីភាពមូលដ្ឋានរបស់ប្រជាជនខ្លួន នាពេលថ្មីៗនេះ បែរជាមកទាមទារឲ្យកម្ពុជាគោរពសិទ្ធិពលរដ្ឋ និងនយោបាយជាងសិទ្ធិដទៃទៀត ក្នុងករណីកម្ពុជាបង្កើតច្បាប់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។ នាសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី១០ ស្តីពីកិច្ចសហប្រតិបត្តិការបចេ្ចកទេស “សិទ្ធិឆ្លើយតបទៅនឹងគណៈប្រតិភូហ្វាំងឡង់” កាលពីថ្ងៃទី២៣ មីនា តំណាងអចិន្ត្រៃយ៍កម្ពុជាបានមានប្រសាសន៍ថា ជាការកត់សម្គាល់ដោយការខកចិត្តយ៉ាងខ្លាំង ចំពោះគណៈប្រតិភូហ្វាំងឡង់ដែលបានបដិសេធមិនប្រកាន់យកវិធីសាស្រ្តប្រកបដោយភាពសត្យានុម័ត...
ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានអំពាវនាវប្រជាពលរដ្ឋធ្លាប់បានទៅប្រើប្រាស់សេវា ឬធ្លាប់ពាក់ព័ន្ធជាមួយអ្នកធ្វើការនៅបន្ទប់ពិគ្រោះយោបល់ព្យាបាល “សាន ភីរ៉ូ” ឫស្សីកែវ ទល់មុខស្ថានីយ៍ទូរទស្សន៍ CTN ខាងមុខផ្សារឆេកូ (ផ្សារគីឡូម៉ែត្រលេខ ៦) ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬប្រសិនបើមានអាការៈមិនស្រួលខ្លួន...