ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានចោទជាសំនួរថា តើភ្នាក់ងារគយ នៅព្រំដែនបាវិត ទៅណាអស់ហើយ ទើបបណ្ដោយឱ្យសាច់បង្កក ចំនួន៤កុងតឺន័រ ធ្លាយចេញ ពីដែនសមត្ថកិច្ច របស់ខ្លួន យ៉ាងងាយបែបនេះ ។ ការចោទជាសំនួរបែបនេះ ធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចខេត្តស្វាយរៀង បានធ្វើការឃាត់រថយន្ដកុងតឺន័រ ចំនួន៤គ្រឿង...
ភ្នំពេញ៖ សាច់បង្កក សង្ស័យគេចពន្ធ ចំនួនបួន កុងទឺន័រ ត្រូវបានសមត្ថកិច្ច ចាប់បាននៅស្រុករំដួល តាមបទការបញ្ជា របស់ព្រះរាជអាជ្ញារ ខេត្តស្វាយរៀង។ លោក ខាំ សុផារី ព្រះរាជអាជ្ញារខេត្តស្វាយរៀង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រលប់នេះ ថា សាច់បង្កកនេះ ត្រូវបាននាំចូល តាមច្រកអន្តរជាតិបាវិត ខេត្តស្វាយរៀង ដោយគ្មានបែបបទត្រឹមត្រូវ៕
ភ្នំពេញ៖ ប្រធានសមាគមអភិវឌ្ឍន៍ជីវភាព ពលរដ្ឋកម្ពុជាលោក ព្រុំ ប៊ុនថន ដែលបច្ចុប្បន្នត្រូវបានគេមើលឃើញថា បាននិងកំពុងធ្វើការងារយ៉ាងសកម្មលើកិច្ចការងារការពារសិទ្ធិការងារ សិទ្ធិមនុស្ស និងវិស័យកសិកម្ម ត្រូវបានអាជ្ញាធរ ឃុំត្រពាំងស្តៅស្រុករមាសហែក ខេត្តស្វាយរៀង រំលោភបំពានសិទ្ធិលំនៅដ្ឋាន របស់លោក ដែលកំពុងរស់នៅសព្វថ្ងៃ និងជាដីកេរ្ដិ៍តាំងពីដូនតាមក។ លោកបានសរសេររៀបរាប់នៅលើទំព័រហ្វេកប៊ុកផ្លូវការរបស់លោកទាំងការឈឺចាប់ ចំពោះទង្វើរបស់អាជ្ញាធរឃុំត្រពាំងស្តៅស្រុករមាសហែក ដែលតែងតែរំលោភបំពានសិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លីលំនៅដ្ឋានម្តងហើយម្តងទៀតមកលើក្រុមគ្រូសាររបស់លោក ដែលបាននិងកំពុងរស់នៅអាស្រ័យផលលើដីកេរ្តិ៍ដូនតាតកូនតចៅរហូតមកដល់បច្ចុប្បន្ននេះ។ អាជ្ញាធរ...
ភ្នំពេញ ៖លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី “វិធីសាស្រ្ដស្រាវជ្រាវអំពីតម្រូវការ បណ្តុះបណ្តាល ជូនមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៤ – ២០២៦”...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កើត «ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ» ក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន និងអនុប្រធាន ៣រូប ព្រមទាំងសមាជិកជាច្រើនរូបទៀត។ សូមបញ្ជាក់ថា...
វៀងច័ន្ទ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ថា នៅថ្ងៃចន្ទនេះ រដ្ឋមន្ត្រីការបរទេសមកពីបណ្តាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានជំរុញឱ្យមានការបញ្ចប់ នូវជម្លោះបង្ហូរឈាម នៅមីយ៉ាន់ម៉ា និងបានសម្តែងការរួបរួមក្នុងការគាំទ្រ របស់ពួកគេសម្រាប់ផែនការ សន្តិភាពនៅក្នុងតំបន់ និង “ដំណោះស្រាយដែលគ្រប់គ្រងដោយមីយ៉ាន់ម៉ា និងការដឹកនាំ” ចំពោះវិបត្តិនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់សមាគមប្រជាជាតិ...
កូនប្រុសអតីតមេដឹកនាំហ្វីលីពីន ជំរុញឲ្យប្រធានាធិបតី Ferdinand Marcos Jr លាលែងពីតំណែង លោក Marcos បានសហការគ្នាជាមួយកូនស្រី របស់លោក Duterte ឈ្មោះ Sara ដើម្បីធ្វើជាអនុប្រធានរបស់គាត់ ក្នុងការឈ្នះការបោះឆ្នោតឆ្នាំ២០២២របស់ពួកគេ ។ ប៉ុន្តែការប្រេះឆានៅក្នុងសម្ព័ន្ធភាពរបស់ក្រុមគ្រួសារបានលេចចេញជារូបរាង ខណៈដែលអ្នកកាន់អំណាចបានងាកចេញពីគោលនយោបាយប្រឆាំងគ្រឿងញៀន និងគោលនយោបាយបរទេសរបស់អ្នកកាន់តំណែងមុនរបស់គាត់ ។ លោក Sebastian...
កូឡុំបូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ថា កងនាវាចររបស់ប្រទេសស្រីលង្កា បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ទូកនេសាទស្រីលង្កា រួមជាមួយនឹងសមាជិកនាវិក៦នាក់ ដែលត្រូវបានចោរសមុទ្រសូម៉ាលី ប្លន់នៅសមុទ្រអារ៉ាប់កាលពីថ្ងៃសៅរ៍ ត្រូវបានជួយសង្គ្រោះដោយឆ្មាំឆ្នេរសមុទ្រ Seychelles ។ លោក Gayan Wickramasuriya នាយកប្រព័ន្ធផ្សព្វផ្សាយនៃកងទ័ពជើងទឹកបានប្រាប់ដល់អ្នកសារព័ត៌មានថា ក្រុមចោរសមុទ្រចំនួន៣នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ ហើយអ្នកនេសាទស្រីលង្កាដែលត្រូវបានជួយសង្គ្រោះ និងនាវានេសាទជាច្រើនថ្ងៃដែលមានឈ្មោះថា...
ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ម្នាក់រួមជាមួយប្រជាការពារ ចំនួន ២នាក់ទៀត ពីបទកំហែងយកប្រាក់ ពីប្រជាពលរដ្ឋ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤បានឱ្យដឹងថា...
ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារពិសេសតាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់របស់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ចំពោះសំណុំរឿងគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន។ តាមរយៈសេចក្ដីសម្រេចនេះ បានឱ្យដឹងថា ការបង្កើត ក្រុមការងារពិសេសតាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់របស់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ចំពោះសំណុំរឿងគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន...