ព័ត៌មានជាតិ

លោក សយ សុភាព៖ រូបភាពបដិវត្តន៍ពណ៌ នៅតែតាមលងកម្ពុជា ស្របពេលរាជរដ្ឋាភិ​បាល កំពុងរៀបចំ ជីកព្រែកហ្វណនតេជោ សែន

ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយក្នុងតំបន់ មួយរូប​ បានលើកឡើងថា រូបភាពនិងស្រមោលនៃបដិវត្តន៍ពណ៌ ហាក់ចាប់ផ្ដើមចេញស្រមោល តាមលងកម្ពុជា សារជាថ្មី ស្របពេលដែលរាជរដ្ឋាភិបាល បានប្រកាសជំហរយ៉ាងមុឺងម៉ាត់ ថានឹងជីកព្រែកហ្វូណនតេជោឱ្យបាន នៅក្នុងចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ខាងមុខ។

នៅលើគណនីហ្វេសប៊ុក នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ លោក សយ សុភាព បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖

«រូបសញ្ញាបដិវត្តន៍ពណ៌ នៅតែតាមលងក្រោមរូបភាព តវ៉ាទាមទារ ក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា។

យើងជាខ្មែរត្រូវប្រុងប្រយ័ត្ន និងការពារឱ្យខានតែបាន ចំពោះបរទេសទាំងឡាយណា ដែលព្យាយាមបំផ្លាញសន្តិភាព តាមរយៈញុះញង់ខ្មែរ លក់ក្បាលមួយក្តាប់តូច ឱ្យបង្កភាពអសន្តិសុខ។

ទម្រង់ពណ៌ ១ ឧសភា ពណ៌ទឹកក្រូច ដូចខាងគណបក្សកាវក្លៃរបស់ថៃ យកមកប្រើទាមទារសិទ្ធិការងារ។

និមិត្តសញ្ញានៃពណ៌ទឹកក្រូច គឺជាសញ្ញាបដិវត្តន៍ពណ៌ នៅកម្ពុជា ចម្លងចេញពីចលនា «ម្រាមដៃបី» នៅប្រទេស ថៃ មានប្រភពចេញពី ហុងកុង ហៅថា បដិវត្តន៍ តែទឹកដោះគោ។

ក្នុងពេលប្រទេសកម្ពុជា កំពុងរៀបចំជីកព្រែកហ្វណនតេជោ សែន តើហេតុអ្វីពួកបំរើបរទសជិត (យួន) ឆ្ងាយ ដឹកនាំដោយប្រទេសជើងឯក ខាងប្រជាធិបតេយ្យ នាំគ្នាមកបំផ្លាញជាតិឯង។

រូបភាពទាំងនេះ ស៊ីសង្វាក់គ្នាខ្លាំងណាស់ ទៅនឹងក្រុមអាក្បត់ជាតិ ដែលបាននិងកំពុងចាក់សាំងដុត ប៉ុន្មានថ្ងៃនេះ» ។

To Top