ប៉េកាំង៖ អ្នកនាំពាក្យចិនបានឲ្យដឹងថា សហរដ្ឋអាមេរិក និងចិន ត្រូវបានគេរំពឹងថា នឹងបង្ហាញភាពក្លាហាន និងគតិបណ្ឌិត ស្តាប់គ្នាប្រឈមមុខដាក់គ្នា គោរពគ្នាទៅវិញទៅមក និងចូលរួមក្នុងកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការ ដើម្បីស្តារឡើងវិញ នូវទំនាក់ទំនងទ្វេភាគី។ អ្នកនាំពាក្យ ក្រសួងការបរទេស លោកស្រី ហួ ឈុនយីង បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន មួយថា “ខ្ញុំជឿជាក់ថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា...
ភ្នំពេញ៖ ក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងក្ដីរំពឹងថា ប្រជាពលរដ្ឋខ្មែរ ប្រមាណ៥០ម៉ឺននាក់ នឹងបានចាក់វ៉ាក់សាំងកូវីដ១៩ មុនចូលឆ្នាំខ្មែរ។ ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា...
វ៉ាស៊ីនតោន៖ គណបក្សប្រជាធិបតេយ្យ បានក្លាយជាគណបក្ស សំឡេងភាគច្រើន នៅក្នុងព្រឹទ្ធសភា សហរដ្ឋអាមេរិក កាលពីថ្ងៃពុធបន្ទាប់ ពីអនុប្រធានាធិបតីលោកស្រី Kamala Harris បានស្បថ នៅក្នុងគណបក្សប្រជាធិបតេយ្យ ចំនួន ៣រូប ជាសមាជិកថ្មី នៃសភាជាន់ខ្ពស់។ ការបោះជំហាន ដំបូងចូលព្រឹទ្ធសភា ក្នុងតំណែងជាអនុប្រធានាធិបតី សហរដ្ឋអាមេរិក ដូច្នេះប្រធានព្រឹទ្ធសភា លោកស្រី...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃពុធបានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយ ដើម្បីប្រគល់សហរដ្ឋអាមេរិក ឱ្យទៅកិច្ចព្រមព្រៀង ប៉ារីស ឆ្នាំ២០១៥ ស្តីពីការប្រែប្រួល អាកាសធាតុវិញ ដែលទំនងជានឹងជួយសង្គ្រោះ កិច្ចព្រមព្រៀង ដែលស្លាប់បាត់ទៅក្រោមការផ្ដួចផ្ដើម របស់អតីតប្រធានាធិបតីលោក អូបាម៉ា ឲ្យរស់ឡើងវិញទាំងអស់ ។ ប៉ុន្មានម៉ោង បន្ទាប់ពីបានស្បថចូលកាន់តំណែង ជាប្រធានាធិបតីទី៤៦...
ភ្នំពេញ៖ ក្រោយបានទទួលព័ត៌មានថា មិនមានអ្នកចង់ចាក់ វ៉ាក់កូវីដ១៩នោះ សម្តេចតេជោ បានឲ្យលោក ម៉ម ប៊ុន ហេង ធ្វើជំរឿនអ្នកដែលចង់វ៉ាក់សាំងអំពីចំនួនពិតប្រាកដ ខណៈវ៉ាក់សាំងផ្តល់ ដោយចិន ១លានដូស នឹងមកដល់កម្ពុជា នៅអំឡុងខែកុម្ភៈ។ សម្តេច នៅពេលវ៉ាក់សាំង មកដល់ព្រលានយន្តហោះ សម្តេចនឹងអញ្ជើញ ទៅទទួល៕
ភ្នំពេញ៖ ក្នុងពិធីសម្ពោធសមិទ្ធផលថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអោយដឹងថា សម្ដេចបាន ផ្ញើលិខិតទៅនាយករដ្ឋមន្រ្តីចិន និងឥណ្ឌាស្នើសុំ វ៉ាក់សាំងកូវីដ១៩។ ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏គ្រោងសរសេរលិខិត ទៅកាន់ថ្នាក់ដឹកនាំបណ្ដាប្រទេសមួយចំនួនទៀត...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា សម្តេចការពារទឹកដី ដែលមានស្រាប់ ហើយអ្នកណាចង់ចេញមកទាមទារ យកទឹកដីបាត់ទៅសូមអញ្ជើញ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា អ្នកពីមុនលុបបឹងបានដើម្បីអភិវឌ្ឍន៍ភ្នំពេញ គឺមានការលុបបឹង ចុះហេតុអ្វីសម្តេចបច្ចុប្បន្នសម្តេចលុបមិនបាន? ព្រោះត្រូវការអភិវឌ្ឍន។ សម្តេចថា ពីមុនភ្នំពេញ មានទឹកល្ហល្ហេវដោយសារមានបឹង ហើយក៏ត្រូវលុប។ សម្តេចថា ជាធម្មតាការអភិវឌ្ឍន៍ឍតែងតែ មានការលុបបឹងជារឿងជៀសមិនផុត ។ តែយ៉ាងណាសម្តេច មិនគាំទ្រឲ្យមានការបិទមុខទឹកទេ៕
ភ្នំពេញ៖ យោងតាមមតិ ដឹកនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានចាប់ផ្តើមដាក់អោយដំណើរការ ជាបណ្តោះអាសន្ន នូវផ្លូវតភ្ជាប់ចរាចរចំនួន ២ខ្សែនៅការដ្ឋានសាងសង់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ។ ផ្លូវតភ្ជាប់ចរាចរចំនួន ២ខ្សែនោះរួមមាន៖ ១-ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ...
ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ទោះបីជាកម្ពុជាបូមប្រេងខ្លួនឯងក៏ដោយ កម្ពុជានៅតែទិញប្រេងឥន្ធនៈ ពីប្រទេសដទៃ ដូច្នេះ តម្លៃប្រេងនៅកម្ពុជាបន្តប្រែប្រួល តាមតម្លៃប្រេងលើទីផ្សារអន្តរជាតិ។ ក្រសួងរ៉ែ បានពន្យល់ប្រជាពលរដ្ឋខ្មែរបែបនេះ បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនមានរអ៊ូថា «កម្ពុជាបូមប្រេងខ្លួនឯង ហើយហេតុអ្វី បានជាតម្លៃប្រេងនៅកម្ពុជា បន្ដឡើងថ្លៃទៀតក្នុងរយៈពេលប៉ុន្មាននេះ»។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១បានបញ្ជាក់ថា តើការទទួលបានតំណក់ប្រេងដំបូងមានន័យយ៉ាងណាចំពោះកម្ពុជា? ក្រសួងបន្ដថា តំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានពីការបូមប្រេងនៅប្លុកA ក្នុងដែនសមុទ្រកម្ពុជា គឺជាការទទួល បានតំណក់ប្រេងឆៅ។ ប្រេងឆៅទាំងនោះ មិនអាចយកទៅប្រើប្រាស់ភ្លាមៗដោយផ្ទាល់ ដូចជា ការយកទៅចាក់បញ្ចូលយានជំនិះ និងមធ្យោបាយដឹកជញ្ជូនដូចជាម៉ូតូ ឡានបាននោះទេ។ ដើម្បីទទួលបាន ប្រេងឥន្ធនៈ ដូចជា ប្រេងសាំង ប្រេងម៉ាស៊ូត ឧស្ម័នLPGឬហ្គាស គេត្រូវយកប្រេងឆៅទៅចម្រាញ់។ ក្រសួងរ៉ែ បញ្ជាក់យ៉ាងដូច្នេះថា «ដោយហេតុថា កម្ពុជានៅមិនទាន់មានរោងចក្រចម្រាញ់ប្រេងនៅឡើយ ដូច្នេះកម្ពុជាគ្មានជម្រើសក្រៅពីលក់ប្រេងឆៅដែលបូមបានទៅចម្រាញ់នៅប្រទេសផ្សេងឡើយ។ មានន័យថា ទោះបីជាកម្ពុជាបូមប្រេងបានក៏ដោយ ក៏កម្ពុជានៅតែទិញប្រេងឥន្ធនៈពីប្រទេសដទៃដដែល ដូច្នេះតម្លៃប្រេងឥន្ធនៈនៅកម្ពុជា នៅតែបន្តប្រែប្រួលទៅតាមតម្លៃប្រេងឥន្ធនៈ លើទីផ្សារអន្តរជាតិដូចពេលបច្ចុប្បន្នដដែល»។ ក្រសួងបន្ដថា តម្លៃប្រេងឥន្ធនៈក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះ មានការប្រែប្រួលកើនឡើងបន្តិចបន្តួចនេះ គឺបណ្តាលមកពីការប្រែប្រួលតម្លៃប្រេងលើទីផ្សារអន្តរជាតិ។ ជារួមក្នុងរយៈកាលនេះ តម្លៃប្រេងឥន្ធនៈមានការកើនឡើងជាសាកល ពុំមែនមានតែប្រទេសកម្ពុជាមួយនោះទេដែលមានតម្លៃប្រេងកើនឡើង។ ជាងនេះទៅទៀត ក្រសួងរ៉ែ បញ្ជាក់ថា ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកប្រើប្រាស់ប្រេងឥន្ធនៈ និងដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាជន ចាប់តាំងពីឆ្នាំ២០១៨ រាជរដ្ឋាភិបាល បានដាក់ចេញរូបមន្តកំណត់ថ្លៃ លក់រាយប្រេងដោយផ្អែកលើការប្រែប្រួលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិរៀងរាល់១៥ថ្ងៃម្តង លើសពីនេះ រាជរដ្ឋាភិបាលបានបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ ក្នុង១លីត្រ៕