ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ថា រាជរដ្ឋាភិបាលកម្ពុជា នឹងពិចារណា ក្នុងការបើកទទួល ភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ហើយ មកទស្សនាគោលដៅទេសចរណ៍ សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ស្របពេលដែលការគ្រប់គ្រង សហគមន៍នៅខេត្តសៀមរាប-អង្គរស្ថិតក្នុងភាពល្អប្រសើរ។ យោងតាម គេហទំព័រហ្វេសប៊ុក...
ភ្នំពេញ៖ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានី ភ្នំពេញ នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា មកដល់ពេលនេះកម្មករ-កម្មការី បម្រើការងារ នៅក្នុងរោងចក្រ ឌីន ហាន ប្រមាណជា៥០នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩។ ជាមួយនឹងការរកឃើញនេះ អ្នកនាំពាក្យរូបនេះក៏ សូមអំពាវនាវ ដល់កម្មករកម្មការនីទាំងអស់ដែលបម្រើការនៅរោងចក្រមួយនេះ ត្រូវមកយកសំណាក...
តេអេរ៉ង់៖ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានឲ្យដឹងថា ការដកទណ្ឌកម្មទាំងស្រុង របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ នឹងស្ថិតនៅលើ របៀបវារៈនៃកិច្ចប្រជុំ ដែលគ្រោងធ្វើនៅថ្ងៃអង្គារនេះ នៅទីក្រុងវីយែន។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា លោក Khatibzadeh បានថ្លែងក្នុងសន្និសីទកាសែតថា “មាគ៌ា គឺច្បាស់ហើយរាល់ការដាក់ទណ្ឌកម្ម...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា គោលដៅរបស់ខ្លួននៃកិច្ចពិភាក្សានាពេលខាងមុខនៅទីក្រុងវីយែន គឺដើម្បីបង្កើតដំណាក់កាល សម្រាប់ការវិលត្រឡប់ទៅវិញទៅមកដើម្បីអនុលោមតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ប៉ុន្តែមិនបានរំពឹងថា នឹងមានរបកគំឃើញភ្លាមៗនោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានប្រាប់ក្រុមអ្នកយកព័ត៌មានអំឡុងសន្និសីទកាសែតថា ប្រេសិតពិសេស សម្រាប់អ៊ីរ៉ង់លោក Robert Malley នឹងដឹកនាំគណៈប្រតិភូអាមេរិក ទៅកាន់ទីក្រុងវីយែន ជាកន្លែងដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងធ្វើកិច្ចចរចាដោយផ្ទាល់នៅថ្ងៃអង្គារនេះ ស្តីពីជំហាននីមួយៗដើម្បីធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាផ្លូវការ ដែលត្រូវបានគេស្គាល់ថាជាផែនការសកម្មភាពរួម...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យក្រសួង-ស្ថាប័នទាំងអស់ ពិនិត្យមើលមន្រ្តីក្រោមឱវាទ ព្រមទាំងព្រមានកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការទាំងអស់ ទៅចាក់វ៉ាក់សាំងការពារ មេរោគកូវីដ១៩ ឲ្យបានគ្រប់គ្នា ហើយប្រសិនបើកងកម្លាំង ប្រដាប់អាវុធណា ឬមន្ត្រីរាជកាណាខ្លាច និងមិនទៅចាក់វ៉ាក់សាំងនោះទេ នឹងមិនត្រូវអនុញ្ញាតឲ្យ ចូលធ្វើការនោះឡើយ រហូតដល់បានចាក់វ៉ាក់សាំងរួចទើប បានអនុញ្ញាតិឲ្យចូល ខណៈមន្រ្តីខ្លះបានព្យាយាមគេចវេស ពីការចាក់ដោយយកឡេះហេតុផលនេះ...
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បន្តចូលរួមសហការអនុវត្ត សេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី វិធានការបម្រាមគោចរ ចាប់ពីម៉ោង៨:០០យប់ រហូតដល់ ម៉ោង៥:០០ភ្លឺ ចំនួន៣០គោលដៅ និងល្បាតការពារសន្តិសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ទូទាំងភូមិសាស្រ្តរាជធានីភ្នំពេញ។
ភ្នំពេញ ៖ ក្នុងរយៈពេល៥យប់ នៃការអនុវត្តបម្រាមគោលចរ កងកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឃាត់យានយន្តសរុប ១៨៣គ្រឿង ក្នុងនោះ ម៉ូតូ១៥៤គ្រឿង និងរថយន្ត២៩គ្រឿង។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ សមត្ថកិច្ចបានចាប់ផ្តើមអនុវត្តបម្រាមគោចរនាយប់ថ្ងៃ១ មេសា ក្រោយសាលារាធានីភ្នំពេញ បានចេញសេចក្តីណែនាំហាមឃាត់ការធ្វើដំណើរបណ្តោះអាសន្នចាប់ពីម៉ោង៨នាទីយប់ដល់ម៉ោង ៥ភ្លឺដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ៕
ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ថានាយកដ្ឋាន កិច្ចការបរទេស របស់ទីក្រុងកង់បេរ៉ា បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ជនជាតិអូស្រ្តាលី ចំនួន០២នាក់ដែលត្រូវបានឃុំខ្លួន នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីចុងខែមុនត្រូវបានដោះលែងហើយ និងបានចាកចេញពីទីក្រុងរ៉ងហ្គូន ហើយដែរ ។ លោក Matthew O’Kane...
កូឡាឡាំពួរ៖ សាលាឧទ្ធរណ៍ របស់ប្រទេសម៉ាឡេស៊ី នៅថ្ងៃច័ន្ទនេះនឹងចាប់ផ្តើម បើកសវនាការ លើអតីតនាយករដ្ឋមន្ត្រី លោក Najib Razak ដើម្បីទុកចោលការផ្តន្ទាទោសរបស់លោក លើបទចោទប្រកាន់ ពុករលួយ ក្នុងករណី ដែលជាប់ទាក់ទងនឹងរឿងអាស្រូវ ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ នៅមូលនិធិរដ្ឋ 1MDB ។ កាលពីឆ្នាំមុនលោក Najib ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១២...
ភ្នំពេញ៖ហេតុផល នៃការកើនឡើង នៃបទល្មើសបច្ចេកវិទ្យានេះ គឺដោយសារតែប្រជាពលរដ្ឋភាគច្រើនបានងាក មកប្រើឧបករណ៍បច្ចេកវិទ្យា ដើម្បីធ្វើការប្រាស្រ័យទាក់ទង និងប្រកបអាជីវកម្ម ដើម្បីចៀសវាងពីការឆ្លង នៃជំងឺកូវីដ-១៩។ ប៉ុន្តែទន្ទឹមនឹងគ្នានេះដែរ ជនខិលខូចមួយចំនួន បាននឹងកំពុងរិះរកល្បិចកល ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ និងលួចចូល ក្នុងគណនីផ្សេងៗ។ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា សូមណែនាំដល់ប្រជាពលរដ្ឋសារជាថ្មី ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើ (រក្សាទុក) លេខសម្ងាត់ (Password)...