Covid-19

បុរសខ្មែរ២នាក់ទៀត បានស្លាប់ដោយសារ ជំងឺកូវីដ១៩

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា មានបុរសជាតិខ្មែរអាយុ៦៨ឆ្នាំ និងម្នាក់ទៀតអាយុ៤៩ឆ្នាំ រស់នៅខណ្ឌមានជ័យដូចគ្នា បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ។

ករណីបុរសស្លាប់ទាំង២នេះ គឺជាករណីទី២៣ និងទី២៤សម្រាប់កម្ពុជា ក្រោយមានជំងឺកូវីដ១៩ កើតឡើងនៅដើមឆ្នាំ២០២០មក ៕

To Top