ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះសីហនុ បិទសណ្ឋាគារ កាស៊ីណូ រ៉េដឡានធើន ក្រោយសង្ស័យមានបុគ្គលិកឆ្លងកូវីដ ១៩

ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវដំណើការសណ្ឋាគារ កាស៊ីណូ រ៉េដឡានធើន អ៊ិនធើណេសិនណល មានទីតាំងស្ថិតនៅផ្លូវឯករាជ្យ (ផ្លូវលេខ២០០) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ក្រោយសង្ស័យមានបុគ្គលិកក្នុងទីតាំងនេះ ឆ្លងកូវីដ១៩ ។

យោងតាមលិខិតផ្ញើទៅលោក HONG ZHIGANG ម្ចាស់សណ្ឋាគារ កាស៊ីណូ រ៉េដឡានធើន នៅថ្ងៃទី៨ មេសា បានឲ្យដឹងថា ការផ្អាកនេះបន្ទាប់ពីក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ ថាមានផ្ទុកវីរុសកូវីដ១៩ បានទទួលព័ត៌មានថា មានករណីសង្ស័យការឆ្លងវីរុស១៩ ដល់បុគ្គលិកសណ្ឋាគារ ហើយក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តក៏បានយកវត្ថុសំណាក ពីអ្នកសង្ស័យដើម្បីពិនិត្យរក វីរុសកូវីដ១៩ ផងដែរ។

រដ្ឋបាលខេត្តបញ្ជាក់ថា ដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ តម្រូវឲ្យផ្អាកជាបណ្តោះអាសន្នការចេញ-ចូលសណ្ឋាគារ និងកាស៊ីណូនោះ ជា។ ក្រុមការងាររដ្ឋបាលខេត្ត នឹងរៀបចំទីតាំងនេះជា មណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តនឹងយកវត្ថុ សំណាកពីអ្នកស្នាក់នៅក្នុងសណ្ឋាគារ និងកាស៊ីណូនោះទាំងអស់ ដើម្បីធ្វើតេស្តរកវីរុសកូវីដ១៩ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×