ភ្នំពេញ៖ លោក វ៉ាង វិនធាន (Wang Wentian ) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហាញសំណេរអត្ថបទរបស់លោក ស្តីអំពីខ្លឹមសារសុន្ទរកថា សំខាន់របស់លោក Xi Jinpingប្រធានាធិបតីចិន ក្នុងកិច្ចប្រជុំសន្ទនាស្តីអំពី"របៀបវារៈដាវ៉ូស"។ ខ្លឹមសារទាំងស្រុងមានដូចខាងក្រោម៖
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងជាទស្សនៈ និងស្នើរសុំយោបល់ អំពីការគ្រប់គ្រងបន្ទប់ទឹកសាធារណៈ ដែលនឹងត្រូវដាក់អោយប្រើប្រាស់ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ខាងមុខ ។ លោក គួច ចំរើន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅព្រលប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះថា បន្ទប់ទឹក សាធារណ: ទាំង៩ នៅបណ្ដោយឆ្នេរ...
បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក Antony Blinken បានថ្លែងប្រាប់ថា សហរដ្ឋអាមេរិក បដិសេធការអះអាងដែនសមុទ្រ របស់ចិន នៅដែនសមុទ្រចិនខាងត្បូង ដែលលើសពីអ្វី ដែលត្រូវបានអនុញ្ញាត ក្រោមច្បាប់អន្តរជាតិ ហើយអាមេរិកនឹងឈរ នៅជាមួយបណ្ដា ប្រទេសអាស៊ីអាគ្នេយ៍ ប្រឆាំងសម្ពាធចិន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិក បាននិយាយប្រាប់ថា លោក Antony...
បរទេស៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ បានប្រើភាសាមុតស្រួច ចំពោះតៃវ៉ាន់ ដោយព្រមានក្រោយបង្កើន សកម្មភាពយោធាថ្មីៗនេះ នៅជិតកោះតៃវ៉ាន់នោះថា ឯករាជ្យមានន័យថា សង្គ្រាម និងថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន នឹងធ្វើសកម្មភាពឆ្លើយតប ចំពោះការបង្កហេតុ និងការជ្រៀតជ្រែកពីបរទេស។ ប្រទេសចិនជឿជាក់ថា រដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ របស់តៃវ៉ាន់ គឺកំពុងតែនាំកោះតៃវ៉ាន់ ឆ្ពោះទៅរកការប្រកាស ឯករាជ្យផ្លូវការ បើទោះជាប្រធានាធិបតីតៃវ៉ាន់ លោកស្រី...
ដោយ៖ ទុំ សុមាល័យ ភ្នំពេញ៖ សហរដ្ឋអាមេរិក ក្នុងពេលថ្មីៗនេះ បានប្ដូរយុទ្ធវិធីរបស់ខ្លួន ចំពោះនយោបាយនៅកម្ពុជា ដោយក្នុងនោះសហរដ្ឋអាមេរិក ដាក់ចេញនូវយុទ្ធវិធី គំរាម បំបែកបំបាក់ ដើម្បីគ្រប់គ្រង ចុងក្រោយផលប្រយោជន៍របស់ខ្លួន។ យោងតាមការចុះផ្សាយ របស់វិទ្យុ អាស៊ីសេរី (RFA) នៅយប់ថ្ងៃ២៨ មករា ២០២១ អោយដឹងថាឯកអគ្គរដ្ឋសហរដ្ឋអាមេរិក...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញពលករខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃម្នាក់ ឆ្លងកូវីដ១៩ ខណៈអ្នកជំងឺ៥នាក់ជាសះស្បើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៦១នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤២៨នាក់ និងអ្នកជំងឺ៣៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឲ្យដឹងថា ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០១នេះ គឺ ជា ថ្ងៃ បុណ្យ មាឃ បូជា ដែលជា ពិធីបុណ្យ មួយ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះបានចេញសេចក្ដីប្រកាសព័ត៌មានមួយបានអោយដឹងថា ក្រសួងបានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន១១នាក់ ខណៈគ្មានអ្នកឆ្លងថ្មី។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៦០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន៤២៣នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសរុបចំនួន៣៧នាក់ (គ្មានអ្នកស្លាប់)៕
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការធ្វើកំណែទម្រង់ គឺធ្វើឡើងសម្រាប់គ្រប់វិស័យ សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ ក្រោយបញ្ចប់ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេងមានប្រសាសន៍ថា...