បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ករណីនៃវិរុសកូវីដ ពូជក្លាយ ដែលដំបូងឡើយត្រូវបាន រកឃើញដំបូង នៅក្នុងប្រទេសអង់គ្លេស ពេលនេះកំពុងបានរីករាលដាល ទៅដល់ប្រទេសជាច្រើនទៀត ក្នុងតំបន់អ៊ឺរ៉ុបហើយ បូករួមទាំង កាណាដា និងជប៉ុន ផងដែរ។ ប្រភពដដែល បានសរសេរទៀត ថាការឆ្លងនៅក្នុង ប្រទេសអេស្បាញ ស៊្វីសន ស៊ុយអែត និងបារាំង ក៏ត្រូវបានគេដឹងទៀតថាជាមនុស្ស ដែលបានធ្វើដំណើរ មកពីអង់គ្លេសផង ប៉ុន្តែករណី ដ៏ចម្លែកមួយនៅក្នុង ប្រទេសកាណាដាទៅលើ បុរសប្តីប្រពន្ធ២នាក់គឺនៅមិនទាន់ អាចរកប្រភពឃើញ នៅឡើយ។ ជាការឆ្លើយតបចំពោះ ករណីកូវីដពូជថ្មីនេះ ផងដែរប្រទេសជប៉ុនឯណោះវិញក៏បាន ប្រកាសដាក់បម្រាម មិនឲ្យមានជនបរទេសស្ទើរតែ គ្រប់ប្រទេស ធ្វើដំណើរចូលប្រទេស របស់ខ្លួន ចាប់ពីថ្ងៃចន្ទនេះតទៅហើយ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ប្រទេសស្លូវ៉ាគី បានចាប់ផ្តើមចាក់ថ្នាំ បង្កាជម្ងឺកូវីដ១៩ឲ្យប្រជាជនខ្លួន នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ស្របពេលដែលប្រទេសនេះ បានចូលរួមក្នុងដំណើរ ជំរុញរួមគ្នារបស់សហភាពអឺរ៉ុប ប្រឆាំងនឹងការរាតត្បាត ឆ្លងជម្ងឺពិភពលោក។ លោក Vladimir Krcmery ជាសមាជិកមួយរូប នៃគណៈកម្មាធិការជម្ងឺឆ្លង របស់រដ្ឋាភិបាល តាមសេចក្តីរាយការណ៍ គឺជាបុគ្គលដំបូងគេបង្អស់ ក្នុងប្រទេស ដែលបានទទួលចាក់ថ្នាំវ៉ាក់សាំងផលិត ដោយក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BionTech។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ប្រទេសហុងគ្រី ក៏បានចាប់ផ្តើមចាប់ថ្នាំវ៉ាក់សាំងឲ្យប្រជាជនខ្លួនដែរ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ មានរយៈពេលមួយថ្ងៃ មុនការចេញថ្នាំវ៉ាក់សាំង នៅក្នុងប្រទេស ដទៃមួយចំនួនទៀត ដែលរួមមានទាំងប្រទេសបារាំង អាល្លឺម៉ង់និង អេស្ប៉ាញ៕
ភ្នំពេញ៖ក្រសួងសុខាភិបាល បានបញ្ជាក់ថា បានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ជាសះស្បើយ ចំនួន៤នាក់ និងរកមិនឃើញអ្នកឆ្លង ជំងឺកូវីដ១៩នោះទេ។ យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០២០បានឲ្យដឹងថា បានព្យាបាលអ្នកឆ្លងជំងឺ កូវីដ១៩ជាសះស្បើយ ចំនួន៤នាក់ ក្នុងនោះ១នាក់ បានជាប់ពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍និង៣នាក់ជាអ្នកដំណើរ មកពីក្រៅប្រទេស។ ក្រសួងបានឲ្យដឹងថា អ្នកដែលជាសះស្បើយ ពាក់ព័ន្ធនឹព្រឹត្តិការណ៍សហគមន៍ ជាបុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់បឹងកេងកង រាជធានីភ្នំពេញបានទៅហាង Zendoសាខាបឹងកេងកង កាលពីថ្ងៃទី២៧ធ្នូឆ្នា២០២០ត្រូវបានព្យាបាលជាសះស្បើយដោយ ទទួលបាន លទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ ចំណែក ករណីជាសះស្បើយចំនួន០៣នាក់ ជាអ្នកដំណើរចូលមកកម្ពុជាដែលមិនមានពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាមាន៖ ១.បុរសជនជាតិ ហ្សកដានី អាយុ ៤៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នក ដំណើរមកពីប្រទេសហ្សកដានី បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ត្រូវ បានព្យាបាល ជាសះស្បើយដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក ត្រូវបានអនុញ្ញាតឲ្យ ចេញពីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន រាជធានីភ្នំពេញ។ ២.ស្ត្រីជនជាតិជប៉ុនអាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពី ប្រទេសជប៉ុនបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានព្យាបាលជា សះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសក្ខវីដ-១៩ ចំនួន ២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ មិត្តភាពខ្មែរ -សូវៀត រាជធានីភ្នំពេញ។ ៣.ស្ត្រីជនជាតិខ្មែរ-អាមេរិកកាំង អាយុ ៥៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ បានធ្វើ ដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរ នៅប្រទេសចិន (តៃវ៉ាន់ ) មកដល់កម្ពុជានៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ត្រូវបាន ព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក ត្រូវបានអនុញ្ញាតឲ្យចេញពី មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។ ជាមួយគ្នានោះដែរ លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២០ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើវិភាគវត្ថុសំណាកដែលទទួលបានចំនួន ៨សំណាក គឺមាន លទ្ធផល អវិជ្ជមានវីរុសកវីដ-១៩ ទាំងអស់។ សរុបអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០មកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០មានចំនួន ៤១នាក់ (ស្រី ១៩នាក់ និងប្រុស ២២នាក់) ដែលនៅក្នុងចំនួននេះ មានអ្នកជាសះស្បើយ សរុបចំនួន ៣៨នាក់ (ស្រី ១៨នាក់ និងប្រស ២០នាក់)។ សូមជម្រាបថាអ្នក ឆ្លងជំងឺកូវីដ១៩សរុប ទូទាំងប្រទេសមានចំនួន៣៦៤នាក់ បានព្យាបាលជាសះស្បើយ ចំនួន៣៦០នាក់និងកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យចំនួន៤នាក់៕
ភ្នំពេញ៖ ក្រសួងបរិស្ថានសូម អំពាវនាវនិងលើកទឹកចិត្ត ចំពោះអ្នកប្រើប្រាស់ទឹក ក្នុងបរិមាណច្រើន (អាជីវកម្ម)ផ្តល់វិភាគទានស្ម័គ្រចិត្ត ឬអាចបង់ព័ន្ធលើការប្រើប្រាស់ទឹក ជាលក្ខណៈពាណិជ្ជកម្ម រួមទាំងអ្នកផលិត និងចែកចាយ ដើម្បីយកថវិកានេះ មកប្រើប្រាស់លើការងារ ការពារប្រព័ន្ធអេកូឡូស៊ី នៅឧទ្យានជាតិជ័យវរ្ម័ន នរោត្តមភ្នំគូលែន ដែលជាអាងទឹកធម្មជាតិ ដ៏ធំសម្រាប់អ្នកខេត្តសៀមរាប»។ ការអំពាវនាវនេះត្រូវបានធ្វើឡើងដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថា...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសថា មិនមានករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ មានតែករណីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន២នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៦៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន៣៤៧នាក់ និងកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យសរុបចំនួន១៦នាក់ (គ្មានអ្នកស្លាប់)៕
បរទេស៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បាននិយាយនៅថ្ងៃអង្គារនេះថា កោះតៃវ៉ាន់ អាចនឹងក្លាយជាអ្នកផ្គត់ផ្គង់អាវុធ ឲ្យប្រទេសលទ្ធិប្រជាធិបតេយ្យ លោកខាងលិច ដោយលោកស្រីកោតសរសើរ ពីសមត្ថភាព រចនា ផលិតអាវុធកើនឡើង របស់តៃវ៉ាន់ ស្របពេលដែលលោកស្រី ចូលរួមពិធីសម្ភោធន៍ ប្រើនាវាចម្បាំង ផ្ទុកមីស៊ីលដ៏ទំនើប មួយគ្រឿង និងដាក់ដំណើរការ នាវាដាក់មីនថ្មី។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសតួកគី នឹងមិនបោះបង់ចោលសិទ្ធិ និងផលប្រយោជន៍ របស់ខ្លួន នៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត ដោយសារតែភាពអាច មានទណ្ឌកម្ម ឬក៏ការរិះគន់ ពីសហភាពអឺរ៉ុបនោះឡើយ។ ឆ្លើយតបនឹងសំនួរនៅរដ្ឋសភា ជាផ្នែកនៃកិច្ចពិភាក្សាកញ្ចប់ថវិកាប្រចាំឆ្នាំ លោក Mevlut Cavusoglu បានមានប្រសាសន៍ថា “វាមិនមែនជារឿង...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បានអោយដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ ថ្មីនៅកម្ពុជានោះទេ ខណៈមានករណីព្យាបាល ជាសះស្បើយ អ្នកជំងឺចំនួន ៧នាក់ ក្នុងនោះ៥នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។ ក្រសួូងបញ្ជាក់ថា អ្នកជាសះស្បើយជំងឺកូវីដ១៩ ចំនួន៧នាក់នោះមាន៥នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និង២នាក់ជាអ្នកធ្វើដំណើរមកពីប្រទេសរួមមានដូចខាងក្រោម៖...
ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ “ម្រេចកំពត” ទទួលបានការចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិ នៅបណ្តាប្រទេសចំនួន៣២ ក្រោមច្បាប់ទីក្រុងហ្សឺណែវស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោនអំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រោមគំនិតផ្តួចផ្តើមរបស់ លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានដឹកនាំក្រសួងពាណិជ្ជកម្ម ដាក់ពាក្យស្នើសុំចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “ម្រេចកំពត” ជាលក្ខណៈអន្តរជាតិ តាំងពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ មកម្លេះ ហើយចាប់ពីពេលនេះតទៅ...