Covid-19

ប្រមុខការពារជាតិ៖ទោះបីជាកម្ពុជា មានវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ តែការគំរាមកំហែង នៅតែមានកម្រិត ខ្ពស់

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការជាតិ បានលើកឡើងថា ទោះបី កម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកដំបូង កាលពីថ្ងៃទី ១០ ខែកុម្ភៈ តែការគំរាមកំហែងនៅមានកម្រិតខ្ពស់។

តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ សម្ដេចសម្ដេចពិជ័យសេនា ទៀ បាញ់ អំពាវនាវសូម បងប្អូនកងទ័ព និងប្រជាពលរដ្ឋ ទាំងអស់ កុំមានការធ្វេសប្រហែស ហើយ ត្រូវ បន្ត ការពារ ខ្លួន ពីការចម្លងមេរោគដ៏កាចសាហាវនេះ ជាពិសេស បងប្អូនដែលធ្វើដំណើរត្រឡប់ពីប្រទេសជិតខាង ត្រូវធ្វើ ចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់ ដើម្បី រួមគ្នាការាពារការចម្លង ចូលក្នុងសហគមន៍។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៤៨៣នាក់ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន៤៧០នាក់ និងកំពុងសម្រាកព្យាបាលចំនួន១៣នាក់ (គ្មានអ្នកស្លាប់)៕

To Top