ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រាប់ឲ្យអ្នកសារព័ត៌មានទាំងអស់ ដែលមានអាយុក្រោម៥៩ឆ្នាំ ចុះឈ្មោះទទួលវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ។
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យភាគីពាក់់ព័ន្ធ បើកការចរចាសុំទិញវ៉ាក់សាំង កូវីដ១៩ ចំនួនចាប់ពី១-៤លានដូស ពីឥណ្ឌាព្រោះការយល់ព្រមលក់វ៉ាក់សាំង១០ម៉ឺនដូស របស់ភាគីឥណ្ឌា ឲ្យមកកម្ពុជានោះ គឺស្ថិតក្នុងចំនួនតិចតួចណាស់ ។
ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា មានក្ដីសង្ឃឹមថា វ៉ាក់សាំងកូវីដ-១៩ ប្រគល់ឲ្យកម្ពុជានាពេលនេះ នឹងរួមចំណែកយ៉ាងសកម្ម ក្នុងការជួយប្រទេសកម្ពុជា ដើម្បីទប់ស្កាត់វិរុសកូវីដ-១៩ខណៈកម្ពុជាស្ថិតនៅក្នុង ចំណោមប្រទេសដំបូងគេដែលទទួលវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសចិន។ ក្នុងពិធីទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដែលជាជំនួយរបស់មិត្តចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក...
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ ពីប្រទេសចិនគឺជាផ្លែផ្កា នៃចំណងមិត្តភាពខណៈប្រទេសមួយចំនួនមានលុយហើយទិញមិនបាន ។ សម្ដេចតេជោ បានថ្លែងបន្ថែមថាទោះបីជា ចិនត្រូវទទួលខុសត្រូវ ចំពោះប្រជាជនខ្លួន ជាង១ពាន់លាននាក់ តែមិត្តចិន នៅតែចែករំលែកវ៉ាក់សាំងកូវីដ១៩ ឲ្យកម្ពុជា១លានដូស...
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ពិភពលោកហាក់បីកំពុងកើត មានសង្រ្គាម ដណ្ដើមវ៉ាក់សាំងកូវីដ១៩ ដែលជុំវិញបញ្ហានេះ ធ្វើឲ្យអង្គការសុខភាពពិភពលោក មានការព្រួយបារម្ភយ៉ាងខ្លាំង ។
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញទទួលវ៉ាក់សាំងការពារកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ សូមជម្រាបថា វ៉ាក់សាំងដែលនឹងបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង ដោយក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា។ជាងនេះទៅទៀត...
ត្រូវទទួលស្គាល់ការពិតជាប្រវត្តិសាស្រ្តថា ទំនាក់ទំនងកម្ពុជា-ចិន មានតាំងពីយូលុងណាស់មកហើយ តែជាក់ស្ដែងបំផុតនៅសតវត្សរ៍ទី១២ ដោយលោក ជី តាហ្វាន់បានធ្វើដំណើរមកកាន់ដែនដីចេនឡានាឆ្នាំ១២៩៥ ហើយបានស្នាក់អាស្រ័យនៅក្នុងនគរចេនឡានេះរហូតដល់ឆ្នាំ១២៩៧ទើបលោកវិលត្រឡប់ទៅស្រុកចិនវិញ!។ ជាតថភាពយ៉ាងហោចណាស់លោក ជី តាហ្វាន់ បានធ្វើឱ្យពិភពលោកស្គាល់នគរខ្មែរតាំងពីសម័យកាល១០០០ឆ្នាំកន្លងទៅនោះ!។ យោងតាមសំណេរប្រវត្តិសាស្រ្តគឺ លោក ជី តាហ្វាន់ បានធ្វើដំណើរមកនគរចេនឡាតាមសំប៉ានឆ្លងកាត់កោះ Paracel (សមុទ្រចិនខាងត្បូង) ចូលមកទឹកដីចម្ប៉ា...
សារជាសម្លេង៖ ភ្នំពេញ ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះបានផ្ញើសារពិសេសជាបន្ទាន់មួយដើម្បីបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធនៅជាប់ព្រំដែនកម្ពុជាគឺវៀតណាម និងថៃត្រូវចូលរួមអនុវត្តម៉ឹងម៉ាត់ទប់ស្កាត់កុំឲ្យមានការនាំចូលជំងឺកូវីដ-១៩ ពីប្រទេសទាំង២នេះចូលក្នងសហគមន៍កម្ពុជា។ ការចេញសារជាបន្ទាន់របស់សម្តេចតេជោនេះដោយសារវៀតណាមមានករណីឆ្លងជំងឺកូវីដ១៩ខ្លាំងឡើងជារៀងរាល់ថ្ងៃ រហូតដល់ចូលសហគមន៍ដែរ។ វៀតណាម និងថៃត្រូវបានរកឃើញមានការឆ្លងជំងឺកូវីដ១៩ក្នុង១ថ្ងៃៗជាច្រើនរយនាក់។ សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា ចូលរួមទប់ស្កាត់ដោយត្រូវធ្វើចត្តាឡីស័ក្តចំពោះពលរដ្ឋវៀណាមមកកម្ពុជា និងពលរដ្ឋខ្មែរចូលទៅវៀតណាម។ ជាពិសេសក្រសួងត្រូវផ្គត់ផ្គង់ទៅបណ្តាខេត្តជាប់ព្រំដែន ក្នុងការធ្វើចត្តាឡីស័ក្តនេះឲ្យបានម៉ត់ចត់។ ចំពោះអាជ្ញាធរជាប់ព្រំដែនវិញ សម្តេចបញ្ជាឲ្យឧស្សាហ៍ទាក់ទងទៅបណ្តាអាជ្ញាធរខេត្តថៃ និងវៀតណាម...
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនបានកំណត់ការកាន់កាប់យោធារបស់មីយ៉ាន់ម៉ា បង្កើតជារដ្ឋប្រហារដែល ជាការវាយតម្លៃមួយបង្កឱ្យមាន ការរឹតត្បិតជាក់លាក់លើជំនួយបរទេសក៏ដូចជា“ ការពិនិត្យឡើងវិញកាន់តែទូលំទូលាយ” នៃកម្មវិធីជំនួយដល់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ហើយវិបត្ដិនៅមីយ៉ាន់ម៉ា ក៏អាចទុកដូចជាការធ្វើតេស្ដសមត្ថភាពរដ្ឋបាលថ្មីរបស់អាមេរិក ក្នុងការប្រឆាំងនឹងឥទ្ធិពលចិន ក្នុងតំបន់អាស៊ីផងដែរ។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសបានឲ្យដឹងថា បន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងយកចិត្តទុកដាក់លើអង្គហេតុ និងកាលៈទេសៈ យើងបានវាយតម្លៃថាលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំគណបក្សកាន់អំណាចភូមា និងលោក Win...
ហាណូយ៖ អគ្គលេខាធិការបក្ស និងជាប្រធានាធិបតីទើបជាប់ឆ្នោតជាថ្មី គឺលោកង្វៀនភូត្រុង បានប្រកាសថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនឹងធ្វើជាយូរ ពិបាក និងត្រូវធ្វើឱ្យបានខ្លាំងក្លា។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោកបានថ្លែងបែបនេះ គឺនៅក្នុងសន្និសីទកាសែត មួយដែលធ្វើឡើងនៅទីក្រុងហាណូយ កាលពីថ្ងៃច័ន្ទ ដើម្បីប្រកាសលទ្ធផលនៃសមាជជាតិនីតិកាលទី ១៣ នៃបក្សកុម្មុយនីស្តវៀតណាម។...