ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នេះ បានបញ្ជាឱ្យ ក្រសួងសុខាភិបាល ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក និង ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចំនួន ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមាន ហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន មួយស្ដីអំពី ការពង្រឹងការគ្រប់គ្រងចត្តាឡីស័ក ការអប់រំផ្សព្វផ្សាយនិងការចុះអនុវត្ត វិធានការសុខភាពសាធារណៈ និងបន្តការក្រើនរំលឹកណែនាំ បន្ថែមអំពីការអនុវត្តវិធានការបង្ហាញការឆ្លង ជាយថាហេតុនូវវីរុសកូវីដ១៩។ ខ្លឹមសារទាំងស្រុងមានដូចខាងក្រោម៖
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរសុខាភិបាលជាតិរបស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃអាទិត្យថា ប្រទេសចិន ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១៨នាក់ គិតត្រឹមថ្ងៃ០៥ ធ្នូ ដែលតួលេខពីថ្ងៃមុននេះមានចំនួន១៧នាក់ ។ គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងថា បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា មានករណីនាំចូលចំនួន១៧នាក់ ។...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ថា បារាំង បានចុះបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១២.៩២៣នាក់ គិតត្រឹមថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកឆ្លង ជំងឺសរុបកើនឡើង ដល់២.២៨១.៤៧៥នាក់ ទិន្នន័យបានមកពីក្រុមអាជ្ញាធរ ក្នុងស្រុក របស់ប្រទេសបារាំង បានបង្ហាញដូច្នេះ ។ ទិន្នន័យបានបង្ហាញថា តួលេខប្រចាំថ្ងៃគឺខ្ពស់បំផុត ជាងតួលេខថ្ងៃសុក្រ ដែលមានចំនួន១១.២២១នាក់ ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា នឹងមិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្ន ទាំងមូល ឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជារ ឱ្យបិទរាជធានីភ្នំពេញ ដូចការឃោសនា ភូតកុហក់ របស់ជនអាក្រក់ដែរ។ សម្តេចតេជោ ឡើងបែបនេះ បន្ទាប់ពីមានការចែកចាយ ពាក្យចចាមអារ៉ាម ថា មានការស្នើសុំដាក់ប្រទេស ក្នុងគ្រាមានអាសន្ន និងការបិទរាជធានីភ្នំពេញ។...
អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ថា មន្ត្រីមួយរូបបានលើកឡើង កាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ ក្រុមចោរព្រៃចំនួន៤៣នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការ បោសសម្អាតផ្សេងៗគ្នា ក្នុងរយៈពេល១សប្តាហ៍មកនេះ ដោយយោធានីហ្សេរីយ៉ា ។ លោក John Enenche អ្នកនាំពាក្យមកពីអង្គភាពយោធា នីហ្សេរីយ៉ា បានលើកឡើងថា...
សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមលោក លី អ៊ីនយ៉ាំង បានអំពាវនាវជាថ្មីដល់កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ឱ្យចៀសវាងពីការបង្កហេតុនានា ចំពេលមានការព្រួយបារម្ភ ថាក្រុងព្យុងយ៉ាង អាចព្យាយាម សាកល្បងរដ្ឋបាលថ្មី អាមេរិក របស់ប្រធានាធិបតី ជាប់ឆ្នោតលោក ចូ បៃដិន។ លោកលី បានធ្វើការកត់សម្គាល់ នៅក្នុងសុន្ទរកថា និមិត្ដរូបនៅក្នុងវេទិកា ស្តីពីសន្តិភាពដោយជំរុញឱ្យកូរ៉េខាងជើង គោរពតាមកិច្ចព្រមព្រៀងកំពូល...
សេអ៊ូល៖ ក្រសួងបង្រួបបង្រួម បានឲ្យដឹងថាពាណិជ្ជកម្ម របស់កូរ៉េខាងជើងជាមួយចិន បានធ្លាក់ចុះស្ទើរតែ ដល់កម្រិតសូន្យ នៅក្នុងខែតុលា ដោយសារតែការរឹតបន្តឹង ការត្រួតពិនិត្យ ព្រំដែនរបស់ប្រទេស ប្រឆាំងនឹងការរាតត្បាត នៃជំងឺឆ្លងកូវីដ-១៩។ មន្ត្រីក្រសួងបានឲ្យដឹង ដោយដកស្រង់ទិន្នន័យគយចិន ថានៅក្នុងខែតុលា ពាណិជ្ជកម្មរវាងកូរ៉េខាងជើងនិងចិន មានចំនួន២លានដុល្លារ ពោលគឺធ្លាក់ចុះយ៉ាងខ្លាំងពីចំនួន ២៩០លានដុល្លារ ក្នុងរយៈពេលដូចគ្នា ក្នុងខែដដែល នៃឆ្នាំមុន។...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយបានអោយដឹងថា ក្រសួងបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន១០នាក់ទៀត ក្នុងនោះ៤នាក់ជាករណីនាំចូល និង៦នាក់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ព្រមទាំងអ្នកជាសះស្បើយម្នាក់។ ជាមួយគ្នានេះក្រសួងក៏បាន បង្ហាញពីអត្តសញ្ញាញបុគ្គលិកហាង Pedro ទាំង៦នាក់ ដែលបានរកឃើញឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» និងរកឃើញករណីវិជ្ជមាន កូវីដ១៩...
ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ នៅលើខ្លួនបុគ្គលិកហាង Pedro ចំនួន៦រូបថែមទៀត សរុបអ្នកឆ្លងនៅហាង Pedro កើនដល់៧នាក់ ខណៈថ្ងៃនេះក៏មានអ្នកដំណើរ មកពីសហរដ្ឋអាមេរិក ៣នាក់ បានឆ្លងកូវីដ១៩។...