ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបារាំង កាលពីថ្ងៃអាទិត្យ បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៩.២៣៥នាក់ ទាបជាងកាលពីថ្ងៃសៅរ៍ ដែលមានចំនួន២៤.៣៩២នាក់ ទន្ទឹមនឹងនេះដែរ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩បានកើនឡើងលើសពី៧៦.០០០នាក់ ។
នាពេលឥឡូវនេះ ប្រទេសបារាំង មានពលរដ្ឋជាង៣,៩១៩លានដែលបានរាប់ដឹងថា ជាអ្នកមានរោគសញ្ញាក្អកបង្កដោយវីរុស ចាប់តាំងពីចាប់ផ្តើមជំងឺឆ្លងរាតត្បាត ។ ដែលជាប្រទេសលំដាប់លេខ២ ដែលមានអ្នកឆ្លងជំងឺខ្ពស់បំផុត នៅក្នុងតំបន់អឺរ៉ុប បន្ទាប់ពីចក្រភពអង់គ្លេស ។
ទិន្នន័យបានបង្ហាញថា អ្នកជំងឺផ្សេងទៀតចំនួន១៩៥នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺនៅក្នុងប្រទេសបារាំង កើនឡើងដល់៧៦.០៥៧នាក់ ។
ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ បារាំង បានកត់ត្រា ដែលមានអ្នកស្នាក់នៅមន្ទីរពេទ្យបន្ថែមទៀតចំនួន៣៣១នាក់ នៃករណីអ្នកឆ្លងជំងឺចំនួន៤៥នាក់ ដែលចាំបាច់ត្រូវជួយសង្គ្រោះជីវិត ។
សរុបអ្នកនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបានកើនឡើងដល់២៧.៦១៣នាក់ ក្នុងនោះរាប់ទាំងអ្នកនៅតាមអង្គភាពថែទាំជំងឺចំនួន៣.១៥៨នាក់ ។
កាលពីថ្ងៃអាទិត្យ ប្រទេសបារាំង បានផ្តល់ការចាក់វ៉ាក់សាំងដល់ពលរដ្ឋចំនួន១.៤៨៥.៨៨៦នាក់ ។ មានពលរដ្ឋប្រមាណ៤៥.៤៦៨នាក់ បានទទួលការចាក់វ៉ាក់សាំងជាលើកទី២របស់ពួកគេ ៕
ដោយ៖ ម៉ៅ បុប្ផាមករា
