ប៉េកាំង៖ លោក He Yadong អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាននៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន ជំរុញឱ្យមានការស្ដារឡើងវិញ និងការការពារសន្តិសុខ នៅលើផ្លូវសមុទ្រ នៃសមុទ្រក្រហម ដើម្បីធានាឱ្យមានសណ្តាប់ធ្នាប់ធម្មតា នៃពាណិជ្ជកម្មសកល។ ដោយកត់សម្គាល់ថាសមុទ្រក្រហម គឺជាផ្លូវដ៏សំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ លោកបានអំពាវនាវឱ្យភាគីពាក់ព័ន្ធធានាសុវត្ថិភាពនាវាចរណ៍ និងការពារលំហូររលូន នៃខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យបានបន្ថែមថា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុវត្តន៍វិន័យដកហូតឋានន្តរស័ក្កិ ថ្នាក់វរសេនីយ៍ឯក ពីវរសេនីយ៍ឯក សុខ សុភាព នាយនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ៕
ហ្សាកាតា៖ ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជូនកប៉ាល់សម្រាប់ព្យាបាលអ្នកជំងឺ ឬហៅថាកប៉ាល់មន្ទីរពេទ្យ សម្រាប់បេសកកម្មមនុស្សធម៌ នៅតំបន់ហ្គាហ្សាស្ទ្រីប ជាកន្លែងដែលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ដែលកំពុងបន្ត នៅក្នុងតំបន់បានធ្វើឱ្យមនុស្ស ស្លាប់ជាង ២៤,០០០នាក់ និងរបួសជាង ៦១,០០០ នាក់ចាប់តាំងពីការផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុន។ កប៉ាល់ដែលមាននាវិកជាង ២០០ នាក់នៅលើនោះកំពុងដឹកជំនួយមនុស្សធម៌ រួមទាំងថ្នាំពេទ្យ ភួយ សំលៀកបំពាក់...
តូក្យូ៖ អ្នកការទូតជាន់ខ្ពស់មកពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងនូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីដោះស្រាយការគំរាមកំហែងពីកូរ៉េខាងជើង បន្ទាប់ពីការបាញ់មីស៊ីលផ្លោងកម្រិតមធ្យមកម្រិតមធ្យមកាលពីចុងសប្តាហ៍មុន។ ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងសេអ៊ូល ក្រុមមន្ត្រីក៏បានចែករំលែក “ការព្រួយបារម្ភយ៉ាងខ្លាំង” របស់ពួកគេ ចំពោះការផ្ទេរអាវុធពីកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី នេះបើយោងតាមក្រសួងការបរទេសជប៉ុន ខណៈដែលទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ បង្កើនទំនាក់ទំនងយោធារបស់ពួកគេ ចំពេលមានសង្រ្គាមនៅអ៊ុយក្រែន។ កិច្ចពិភាក្សារវាងលោក Kim Gunn អ្នកតំណាងពិសេសរបស់កូរ៉េខាងត្បូង...
ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តរតនគិរី នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទាញចំណាប់អារម្មណ៍អង្គសន្និបាត និងមន្រ្តីពាក់ព័ន្ធ អំពីកំណើនគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ដោយបានចាត់ទុកឆ្នាំ២០២៤ នេះ ថាជាឆ្នាំនៃការឈានចូលបន្ទាប់ក្រហមហើយ។ ផ្អែកលើតួលេខគ្រោះថ្នាក់ចរាចរណ៍ពេញមួយឆ្នាំ២០២៣ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន១៩៥២នាក់ លោកឧបនាយករដ្ឋមន្រ្តី...
ភ្នំពេញ៖ ប្រភពដែលគួរឱ្យទុកចិត្តមួយ បានទម្លាយប្រាប់ ព័ត៌មានដើមអម្ពិល ឱ្យដឹងថា លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ និងអនុប្រធាន៥នាក់ ព្រមទាំងប្រធានការិយាល័យចំនួន២នាក់ សរុប៨នាក់ ត្រូវបានដកឱ្យមកបម្រើរការងារ នៅក្រសួងរៀបចំដែនដីនគររូបនីយកម្ម សំណង់និងសុរិយោដី ។
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤(ម៉ោងនៅបារាំង) បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Orly ទីក្រុងប៉ារីស ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃ១៨-១៩ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។ ក្នុងដំណើរមកដល់ប្រទេសបារាំង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤មានករណីអគ្គីភ័យឆាបឆេះ រោងច្រកមួយកន្លែងស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្ដាល។
ភ្នំពេញ៖ ក្នុងឱកាស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកស្រី Samantha Power ប្រធានគ្រប់គ្រង ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានបញ្ជាក់ពីការបន្តផ្ដល់ជំនួយលើវិស័យអប់រំ និងបរិស្ថាន ដែលផ្តោតលើការអភិរក្សជីវៈចម្រុះ ការការពារប្រព័ន្ធអេកូឡូស៊ី និងការលើកកម្ពស់ជីវភាព សហគមន៍នៅកម្ពុជា ។...
ភ្នំពេញ៖ ក្នុងឱកាស ចូលជួបសម្តែងការគួរសម ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤លោក Daren Tang អគ្គនាយកអង្គការ កម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានធ្វើការកត់សម្គាល់ពីសក្តានុពល និងសារៈសំខាន់នៃតំបន់អាស៊ាន ដែលរួមទាំងកម្ពុជា ។ ជាកិច្ចចាប់ផ្ដើម នៃជំនួប ដែលធ្វើឡើង...