បរទេស៖ ករណីតុលាការថៃ ធ្វើការចោទប្រកាន់រំលាយគណបក្ស អនាគតថ្មី ក្នុងនោះក៏ជាប់ពាក់ព័ន្ធនិមិត្តសញ្ញា (LOGO) របស់គណបក្សផងដែរ ដោយសារតែ (LOGO) គណបក្សមានសភាពដូចសមាគម អ៊ីលលូមីណាទី (Illuminati) ដែលជាអង្គការសំងាត់ មានគោលដៅផ្តួលរំលំ ឬបដិវត្តន៍លើគំនិតចាស់កំរិល។ ការបង្ហាញឲ្យឃើញថាគណបក្ស អនាគត់ថ្មី ប្រកាន់ភ្ជាប់ទស្សនវិជ្ជាគំនិតឯករាជ្យ មិនជឿជាកទៅលើគំនិតចាស់កំរិល ដែលបានទូន្មាន ឬបង្រៀនតៗគ្នាមក ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ចង់ថតរូបសម្ដេចឲ្យបានល្អ និងក្មេងជាងវ័យនោះ ទាល់តែថតមិនឲ្យដឹងខ្លួន ប្រសិនបើដឹងខ្លួនច្បាស់ជា មុខមិនញញឹមទេ ព្រោះមិនចេះញញឹមដាក់កាមេរ៉ា ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៨ កុម្ភៈ នេះ ថា...
ភ្នំពេញ៖ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២០៖ កក្រើកនោះកក្រើក… ល្បីនោះល្បី… មិនមែនតែកម្ពុជាយើងទេគឺទូទាំងពិភពលោកតែម្តង! ហើយបើនិយាយពីទីផ្សារ និងអ្នកនិយមគាំទ្រ ក្នុងព្រះរាជាណាចក្រកម្ពុជាវិញ សឹងតែមិនបាច់និយាយ…គឺថាម្នាក់ៗសុទ្ធតែរំជើបរំជួល និងទប់ចិត្តមិនបាន ជាមួយស្តេចកំពូល ស្មាតហ្វូន Samsung Galaxy S20+ និង S20 Ultra នេះខ្លាំងណាស់ជាពិសេសគឺការវិវត្តន៍ថ្មីនៃកាមេរ៉ា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់លាស់ថា បញ្ហាការដកប្រព័ន្ធអនុគ្រោះពន្ធ លើមុខទំនិញគញរប់ប្រភេទ លើកលែងតែអាវុថ (EBA) មិនមែនជារឿងដែលគួរឲ្យភ័យខ្លាចនោះទេ ប៉ុន្តែផ្ទុយទៅវិញរឿងដែលគួរឲ្យភ័យខ្លាចនោះ គឺជំងឺ COVID-19 ដែលកំពុងតែរីករាលដាលនៅប្រទេសមួយចំនួនក្នុងពិភពលោក ទៅវិញទេ ។ សម្រាប់វីរុស COVID-19 ឬកូរ៉ូណានេះ សម្តេចតេជោក៏បានសម្តែងការសាទរផងដែរ...
ភ្នំពេញ ៖ ក្រោយពីគណៈកម្មការអឺរ៉ុប(EU)ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ(EBA)ចំនួន២០%ពីកម្ពុជា នៃប្រព័ន្ធអនុគ្រោះពន្ធដែល បានផ្តល់ឲ្យកម្ពុជា ក្រោមគម្រោង ពាណិជ្ជកម្មអ្វីគ្រប់យ៉ាង លើកលែងតែអាវុធ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមុខអះអាងថា បញ្ហា EBA មិនគួរឲ្យខ្លាចដូច មេរោគ Covid-19 នោះទេ។ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនគរុសិស្ស-និស្សិតជិត ២ពាន់នាក់នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ...
ភ្នំពេញ ៖ ដោយសារប្រទេស និងកោះ៦ អត់ទទួលឲ្យនាវា Westerdam ចូលចតនោះ សម្តេចតេជោ ហ៊ុន សែន បានហៅអ្នកទេសចរ នៅលើនាវាជាង ២០០០នាក់ថា ជាវិបត្តិមនុស្សធម៌ ដោយសារគ្មាន អ្នកណាជួយពួកគេ ក្រៅពីកម្ពុជា ៕
ភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើង ពីអ្នកទេសចរនៅលើនាវា Westerdam ដែលសម្តេចបានបង្ហាញ ពីការអាណិតអាសូរ ដល់ពួកគេ ដោយសម្តេចថា កម្ពុជាមានការទទួលខុសត្រូវ លើអ្នកនៅលើនាវា Westerdam មិនមែនសុខៗ ទៅទទួលជំងឺទេ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានរំលឹកម្តងទៀតថា សម្តេចនឹងបន្តកាន់តំណែង ជានាយករដ្ឋមន្រ្តីក្នុងរយៈពេល១០ឆ្នាំ ខាងមុខបន្តទៀត ដូច្នេះអ្នកចង់ឲ្យសម្តេច ជួបបញ្ហានេះ កុំសង្ឃឹមឲ្យសោះ ៕
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនគរុសិស្ស-និស្សិតជិត ២ពាន់នាក់ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា អ្នកនិយាយភាសាបារាំង បច្ចុប្បន្ននៅកម្ពុជា មានចំនួនតិចជាងអ្នករៀនភាសាចិនទៀតផង ខណៈក្នុងជំនួបឬកិច្ចប្រជុំអន្តរជាតិនានា ថ្នាក់ដឹកនាំកំពូលៗ នៃប្រទេសនីមួយៗ ប្រើប្រាស់ភាសាអង់គ្លេស សម្រាប់ទំនាក់ទំនងគ្នា។
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ ២៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសីតុណ្ហភាពអប្បបរមាពី២២-២៧អង្សាសេ និងអតិបរមាពី៣១-៣៥អង្សាសេ។ សូមអានសេចក្តីជូនដំណឹង ដូចខាងក្រោម ៕