ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងព្រះសីហនុ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះ បាននិងកំពុងអញ្ជើញ ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងក្រុមការងារ បច្ចេកទេសស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងព្រះសីហនុ។

ពិធីសំណេះសំណាលនេះ គឺដើម្បីស្វែងយល់ពីស្ថានភាព ការងាររបស់មន្ត្រីរាជការ ក្នុងខេត្ត និងស្វែងយល់ពីដំណើរការ សាងសង់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងព្រះសីហនុ។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច បញ្ចេញកញ្ចប់ថវិកាជាតិ ប្រមាណជិត៣០០លានដុល្លារអាមេរិក ដើម្បីកសាងផ្លូវចំនួន៣៤ខ្សែនៅក្នុងខេត្តព្រះសីហនុ ដែលជាផ្លូវប្រកបដោយ ប្រណិតភាពដំបូងបំផុត នៅក្នុងប្រទេសកម្ពុជា។ ផ្លូវទាំង ៣៤ខ្សែនេះ ត្រូវបានសម្តេចតេជោ អញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលពេលនេះបានសម្រេចការសាងសង់បានប្រជា៩០%ហើយ៕

To Top