កំពង់ចាម ៖ អង្គភាពសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-ខេត្តមណ្ឌលគិរីដឹកនាំដោយលោកឧកញ៉ា ហួត ឈឿន នៅព្រឹកថ្ងៃទី០៨ ខែ មេសា ឆ្នាំ២០២០ នេះ បាននាំអំណោយជាអង្ករចំនួន ៤ តោន និងទឹកស៊ីអ៊ីវ ចំនួន១៦០យួរ ប្រគល់ជូន គណៈ កម្មការប្រឆាំងជម្ងឺកូវីដ១៩ ខេត្កកំពង់ចាម ដែលមានលោក អ៊ុន ចាន់ដា...
ភ្នំពេញ៖ ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីអំពី ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្លួន នៅកម្ពុជា តាមជើងហោះហើរ ពិសេសមួយ នៅថ្ងៃទី១២ ខែមេសា ខាងមុខនេះ។ យោងតាមសេចក្ដី ប្រកាសព័ត៌មាន បានឲ្យដឹងថា ស្ថានទូតអូស្រ្តាលី បានឈានដល់ដំណាក់កាលចុងក្រោយ នៃការចរចារ ជើងហោះហើរ...
សេអ៊ូល៖ លោក Chung Sye-kyun នាយករដ្ឋមន្រ្តីនៃសាធារៈរដ្ឋកូរ៉េខាាងត្បូង បានឲ្យដឹងនៅថ្ងៃពុធនេះ ថាប្រទេសកូរ៉េខាងត្បូង នឹងផ្អាកកម្មវិធីលើកលែង ទិដ្ឋាការសម្រាប់បណ្តាប្រទេស ដែលដាក់បំរាមលើជនជាតិ កូរ៉េចំពោះវីរុសថ្មីនេះ ខណៈដែលខ្លួនព្យាយាម ទប់ស្កាត់ការឆ្លងមេរោគដែលនាំចូល។ លោកនាយករដ្ឋមន្រ្តី Chung Sye-kyun ក៏បានលេីកឡេីងផងដែរ ថារដ្ឋាភិបាលកូរ៉េខាងត្បូង នឹងពង្រីកការរឹតបន្តឹងការចូលរបស់ជនបរទេស ដែលធ្វើដំណើរដោយគ្មានគោលបំណងចាំបាច់ និងបន្ទាន់។ លោក...
ភ្នំពេញ៖ ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង បង្ការ និងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩ នៅកម្ពុជា និងក្នុងស្មារតីធានាសេវា អប់រំប្រកបដោយសមធម៌ ជាពិសេសសិស្សានុសិស្ស នៅជនបទអាចទទួលបាន ការអប់រំប្រកប ដោយគុណភាព ដូចសិស្សនៅទីក្រុង ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មាន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពី...
ភ្នំពេញ៖ ក្រុមហ៊ុន ក្រុមហ៊ុនShenzhou (Cambodia) Co., Ltd នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ បានឧបត្ថម្ភថវិកាចំនួន២០ម៉ឺនដុល្លា រួមទាំង សម្ភារបរិក្ខាពេទ្យ មួយចំនួនទៀត ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺCovid-19 ។ នេះគឺជាសកម្មភាព មនុស្សធម៌ដ៏ថ្លៃថ្លា ស្របពេលដែលយើងទាំងអស់គ្នា មានតម្រូវការ...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២០ ដោយប្រកាសថា ក្នុងអំឡុងពេលនេះ នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរនៅតំបន់មួយចំនួន។ យោងតាមសេចក្តីជូនដំណឹង ក្រសួងធនធានទឹកបាន បញ្ជាក់ថា តាមការព្យាករ នៅក្នុងសប្តាហ៍ទី២ ខែមេសា បណ្តាខេត្តនានា ធាតុអាកាសក្តៅនឹងអាចថមថយចុះមួយកម្រិត ដោយជាទូទៅសីតុណ្ហភាពអតិបរមាមានពី...
បរទេស៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃអង្គារ ទី៧ ខែមេសានេះ បានឲ្យដឹងថាប្រទេសចិន គិតត្រឹមថ្ងៃនេះតួលេខ នៃអ្នកស្លាប់ ដោយសារវិរុសកូរ៉ូណា គឺមិនមានឡើយ ហើយគឺជាលើកដំបូង គិតចាប់តាំងតែពីខែមករាមក។ គណកម្មការទទួលបន្ទុក កិច្ចការងារសុខាភិបាល របស់ប្រទេសចិន បានបញ្ជាក់ថាទោះបីជាយ៉ាងណាក្តី ករណីឆ្លងមានចំនួន៣២ផងដែរ ប៉ុន្តែធ្លាក់ចុះពីករណី ដែលមានកាលពីថ្ងៃចន្ទ មាន៣៩។ រដ្ឋាភិបាលបាននិយាយថា សរុបមកដល់ពេលនេះ...
ភ្នំពេញ៖ ស្របតាមគំនិតផ្តួចផ្តើម របស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាប្រធានអាស៊ាន ឆ្នាំ២០២០ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ ដោយមានការឯកភាពពី រដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា សម្របសម្រួលអាស៊ាន ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ដែលនឹងរៀបចំឡើង...
ភ្នំពេញ៖ គិតតាំងពីថ្ងៃទី៣១ ខែមីនា ដល់ត្រឹមថ្ងៃ០៧ ខែមេសា ឆ្នាំ២០២០នេះ ក្រុមម៉ូតូកង់បី១២គ្រឿង ដែលមានបំពាក់ដោយគ្រឿង បំពងឃោសនសព្ទ របស់អាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការផ្សព្វផ្សាយ នូវសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ស្តីពីវធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ដល់បណ្តាមូលដ្ឋាន ភូមិសង្កាត់ខណ្ឌ ទូទាំងរាជធានីភ្នំពេញ ក្នុងមួយថ្ងៃចំនួន២ខណ្ឌ សរុប១៤ខណ្ឌ ត្រូវបានបញ្ចប់យុទ្ធនាការ របស់ខ្លួនក្នុងជំហ៊ាន១...