ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានជនដៃដល់ ដែលបានជិះរថយន្ត ជាមួយគ្នា លើកដៃបាញ់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃ ដោយមិនដឹងមូលហេតុ នៅម៉ោងប្រមាណជា ៤ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នៅភោជនីយដ្ឋាន ហេបភីណេសស៊ុប និងខារ៉ាអូខេគ្រួសារ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។ បើតាមសមត្ថកិច្ច មុនពេលកើតហេតុជនរងគ្រោះ និងជនដៃដល់មិនដឹងថា...
ម៉ូហ្គាឌីស៊ូ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ថា ប៉ូលិសបាននិយាយថា ការបំផ្ទុះគ្រាប់បែក ទ្រង់ទ្រាយធំមួយ នៅលើរថយន្ត០១គ្រឿង បានកើតឡើង នៅតំបន់ដ៏មមាញឹក មួយកន្លែង នៅរដ្ឋធានី ម៉ូហ្គាឌីស៊ូ ប្រទេសសូម៉ាលី នៅថ្ងៃពុធនេះ ។ សាក្សីបាននិយាយថា ជនសង្ស័យមួយរូប ដែលជាអ្នកបំផ្ទុះគ្រាប់បែក អត្តឃាត...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃពុធ ទី៨ ខែមករានេះ បានឲ្យដឹងថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងសមភាគី រុស្ស៊ីលោក Vladimir Putin បានជួបគ្នាកាលពីព្រឹកមិញនេះ នៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ ក្នុងតំបន់។ អ្វីដែលយើងបាន ឃើញស្រាប់នោះ គឺជាភាពតានតឹង...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី៤១ នៃទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២០) នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ។
បរទេស៖ ច្រកសមុទ្រហូមូហ្ស គឺជាច្រកតូចមួយ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រឬទឹកតូចចង្អៀតដែលភ្ជាប់ឈូងសមុទ្រពែរ្សជាមួយសមុទ្រអារ៉ាប់ និងឈូងសមុទ្រអូម៉ង់។ ខ្សែទឹកនេះមានទទឹងត្រឹមតែ ២១ ទៅ ៦០ ម៉ាយល៍ (ពី ៣៣ ទៅ ៩៥ គីឡូម៉ែត្រ) ច្រកសមុទ្រហូមហ្សូមានសារសំខាន់ព្រោះវាជាចំណុចភូមិសាស្ត្រ និងជាសរសៃឈាមធំសម្រាប់ដឹកជញ្ជូនប្រេងពីមជ្ឈឹមបូព៌ា។ យោងតាមការចុះផ្សាយរបស់គេហទំព័រ Thoughtco បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ និងអូម៉ង់...
បរទេស៖ នៅព្រឹកថ្ងៃអង្គារទី៧ ខែមករា ប្រធានាធិបតីរុស្សី លោកពូទីន បានធ្វើដំណើរបំពេញទស្សនកិច្ច ទៅដល់ប្រទេសស៊ីរី ហើយនិងព្រមទាំង បានជួបប្រជុំជាមួយ នឹងមេដឹកនាំស៊ីរី លោកអាសាដ ផងដែរ។ ទីភ្នាក់ងារចិនស៊ិនហួ បានចេញផ្សាយថា ជំនួបប្រជុំនៃមេដឹកនាំទាំងពីរ គឺត្រូវបានធ្វើឡើង នៅក្នុងទីតាំង ដ៏សុវត្ថិភាពបំផុត គឺមូលដ្ឋានទ័ពរុស្សី ប្រចាំក្នុងទីក្រុងដាម៉ាស ផ្ទាល់តែម្តង។ វាត្រូវបានគេមើលឃើញ...
ម៉ានីល៖ កាលពីដើមសប្តាហ៍ កន្លងមកនេះ អនុប្រធានាធិបតីហ្វីលីពីន បាននិយាយថាយុទ្ធនាការ របស់ប្រធានាធិបតី ហ្វីលីពីន រ៉ូឌ្រី ហ្គោឌូទើតេ ប្រឆាំងនឹងគ្រឿងញៀន ខុសច្បាប់បានទទួល លទ្ធផលបរាជ័យ។ លោកស្រី Leni Robredo បានមានប្រសាសទៀតថា យុទ្ធនាការអស់ជាច្រើនខែ ក្នុងការលុបបំបាត់ចោល នូវការគំរាមកំហែង យ៉ាងខ្លាំងនិងក្រុម គ្រឿងញៀនធំៗ គួរតែត្រូវបាន...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ថា ប្រជាពលរដ្ឋ ខ្មែរទាំងអស់ មិនអាចចុះបញ្ជីឬស្នេីសុំធ្វេីផ្លាកលេខ ពិសេស ផ្ទាល់ខ្លួន ដាក់ពាក្យ ដូចជា ៖ អាសអាភាស អសុរោះ ឬដាក់ពាក្យរាជរដ្ឋាភិបាល ព្រះមហាក្សត្រ រដ្ឋសភា...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២០។ ក្រសួងបានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា ជ្រលងសម្ពាធខ្ពស់ ជាមួយនិងខ្យល់មូសុងឦសានខ្សោយបក់គ្របដណ្តប់ លើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ៖ ១៖ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖...
ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួល លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នឹងចូលខ្លួនបំភ្លឺផ្ទាល់ តាមដីកាបង្គាប់ របស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃ១៥ មករា ខាមមុខ។ជុំវិញករណីនេះ លោកស្រី Asa Erikkson សមាជិកសភា នៃគណបក្សសង្គមប្រជាធិបតេយ្យ ដែលជាគណបក្សកាន់អំណាច ធំជាងគេ នៅរាជាណាចក្រស៊ុយអែត បានបញ្ជាក់ថា ស្ថានឯកអគ្គរដ្ឋទូតស៊ុយអែត...