Covid-19

ក្រុមការងារចុះជួយឃុំត្បែង ចុះធ្វើការផ្សព្វផ្សាយ អំពីវិធានការការពារ និងទប់ស្កាត់ការឆ្លង រាលដាលជម្ងឺកូវីដ១៩ នៅឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ភ្នំពេញ៖ ក្រុមការងារចុះជួយឃុំត្បែង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានចុះធ្វើការផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ១៩ (Covid-19) តាមការណែនាំរបស់ក្រសួងសុខាភិបាលព្រមទាំងពាំនាំនូវ អំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន តាមរយះលោកឧកញ៉ា បណ្ឌិត ទ្រី ភាព និងស្រីឧកញ៉ា គៀន ស្រីនាង ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៧ភូមិ នៅក្នុងឃុំត្បែងទាំងមូល ដែលមានចំនួន១.២៦៩គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានក្រមា១ មី១កេស និងសាប៊ូ១ដុំ។

ដោយឡែក សម្រាប់បងប្អូន១៩គ្រួសារដែលមានជីវភាពលំបាកខ្លាំង ក្នុង១គ្រួសារ ទទួលបាននូវគ្រឿងឧបភោគបរិភោគ ដូចជា អង្ករ ៥០គីឡូ មី១កេះ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ប៊ីចេង០,៥គីឡូ ស្ករស ១គីឡូ និងថវិកា ចំនួន៥០.០០០រៀល។ សរុបអំណោយគិតជាទឹកប្រាក់ចំនួន ៥៥.០០០.០០០ រៀល

សូមជម្រាបថា ក្រុមការងារនឹងបន្តចុះធ្វើការផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ១៩ (Covid 19) ដល់បងប្អូនប្រជាពលរដ្ឋនៅឃុំត្បែង ជាបន្តបន្ទាប់ រហូតដល់ជម្ងឺខាងលើ ត្រូវបានកម្ចាត់ចោលជាស្ថាពរ។

យើងរួមគ្នា ប្រឆាំងមេរោគកូវីដ១៩ (Covid 19) តាមការណែនាំ របស់ក្រសួងសុខាភិបាល!!!៕

To Top