កោះកុង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” និងជួបសំណេះសំណាលជាមួយ “បងប្អូនកម្មករ និយោជិតចំនួន ១១ ០០០នាក់ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង” ។ សូមរំលឹកថា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដកតំណែងលោកវរសេនីយ៍ទោល ហម សុវណ្ណរិទ្ធ ពីស្នងការរងខេត្តព្រះសីហនុ និងបន្ថយឋានន្តរស័ក្តិចំនួន១ថ្នាក់ ឲ្យមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី ពោលពីស័ក្តិ៤កន្លះ មកនៅស័ក្តិ៤។ បន្ថែមពីនេះ ផ្ទេរដោយបង្ខំឲ្យមកបម្រើការងារជាមន្ត្រីនៅអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ មូលហេតុដកតំណែង ដោយសារលោកហម សុវណ្ណរិទ្ធ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ៕
ភ្នំពេញ៖លោក សែម ប៉ាត នាយកនៃមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរតនគីរី បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈយុវជនជាង ២០០នាក់បានចុះឈ្មោះចូលរៀន។ ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា ទោះបីពេលវេលា បានកន្លងផុតទៅរាប់សិបឆ្នាំ ក៏កម្ពុជាមិនអាចបំភ្លេចបាននូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយ ដែលកើតឡើងតាមខ្សែញាក់របស់បរទេស ។ ថ្លែងចេញពីពិធីរំឭកខួបលើកទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា សម្រាប់ឆ្នាំ២០២៤នេះ ត្រូវប្រមូលធ្វើឱ្យបានល្អនូវទិសដៅសំខាន់ៗ ចំនួន៨ចំណុចក្នុងនោះត្រូវការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ រាជបល្ល័ង្ក និងអង្គព្រះមហាក្សត្រ មិនឱ្យជនណា មកបំពារបំពាន បានឡើយ។ នាឱកាសអញ្ជើញប្រារព្ធពិធីអបអរសាទរខួប៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន...
តេហរ៉ង់៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ថា ក្រសួងស៊ើបការណ៍សម្ងាត់ របស់អ៊ីរ៉ង់បានឲ្យដឹងកាលពីថ្ងៃសុក្រថា បានចាប់ខ្លួនមនុស្សចំនួន១១នាក់ នៅក្នុងខេត្តចំនួន៦ ពីបទសង្ស័យថា មានជាប់ពាក់ព័ន្ធ ក្នុងការបំផ្ទុះគ្រាប់បែកផ្ទួនគ្នា ដ៏សាហាវនៅក្នុងខេត្ត Kerman ដែលស្ថិតនៅភាគអាគ្នេយ៍ប្រទេស ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ខ្លួន ក្រសួងបានថ្កោលទោស “គ្រោះមហន្តរាយនេះជាអំពើភេរវកម្ម”...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកូរ៉េខាងជើង បានផ្សាយនៅថ្ងៃសៅរ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសាររំលែកទុក្ខ ដល់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ចំពោះការរញ្ជួយដីដ៏ខ្លាំងក្លា ដែលបានវាយប្រហារកណ្តាលប្រទេសជប៉ុន នៅថ្ងៃបុណ្យចូលឆ្នាំថ្មី។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤...
តូក្យូ៖ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩៤នាក់ហើយ ដោយចំនួនមនុស្ស មិនទាន់បាន រាប់បញ្ចូលលើសពី ២០០នាក់ នៅក្នុងខេត្ត Ishikawa ភាគកណ្តាលប្រទេសជប៉ុន ក្នុងរយៈពេល ៤ថ្ងៃ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រ បានវាយប្រហារលើខេត្ត និង តំបន់ជុំវិញរបស់វា បង្កើនការព្រួយបារម្ភអំពីការកើនឡើង នៃការខូចខាត នៅពេលដែលកិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះ និងស្វែងរកកាន់តែខ្លាំង។...
ភ្នំពេញ៖លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យមើល វឌ្ឍនភាពនៃការដាំដុះបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់ (គម្រោងកសិកម្មវៃឆ្លាត) ដែលស្ថិតក្នុងគម្រោងគាំទ្រ ដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលមានមូលដ្ឋានស្ថិតនៅក្នុង ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជាមួយគ្នានេះលោកបណ្ឌិត ក៏បានចុះពិនិត្យមើលការដាំដុះបន្លែក្នុងផ្ទះសំណាញ់របស់បងប្អូនប្រជាពលរដ្ឋ...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៤ នេះ នៅបរិវេណវិមានឯករាជ្យ ក្នុងក្រុងកំពង់ចាម បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា «១៩៧៩-២០២៤» ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនខេត្តកំពង់ចាម...