ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវឱ្យមានការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងនិរន្តរភាពនៃទំនាក់ទំនងរវាប្រទេសចិន-អាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក វ៉ាង យី ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីនេះជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុងម៊ុយនិក ដែលកំពុងតែប្រព្រឹត្តទៅ។ ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងម៉ឺងម៉ាត់ ខ្លឹមសារ និងស្ថាបនា ។...
ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន Tass និង Interfax បានឲ្យដឹងថា សកម្មជនបក្សប្រឆាំងរុស្ស៊ីលោក Alexei Navalny ដែលជាអ្នករិះគន់ដ៏លេចធ្លោ លើប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានទទួលមរណភាព កាលពីថ្ងៃសុក្រ នៅពន្ធនាគារក្នុងតំបន់ Arctic ។ ទីភ្នាក់ងារសារព័ត៌មាន Tass និង...
បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានបន្តអះអាងនៅថ្ងៃសៅរ៍ថា ការដោះលែងអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រានៅថ្ងៃអាទិត្យនេះ គឺស្របតាមច្បាប់។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ សេដ្ឋា ថាវីស៊ីន ថា...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយអំពី ការកំណត់លក្ខណៈវិនិច្ឆ័យភូមិគំរូ និងនីតិវិធីចុះស្រង់ទិន្នន័យនៅតាមភូមិនៅតំបន់ជនបទនៃប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក អគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ...
ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្ដីជូនដំណឹង ដល់បេក្ខជនទាំងអស់ ដែលបានជាប់វគ្គជ្រើសរើសបឋម (Shortlist) សម្រាប់ជ្រើសរើសចូលបម្រើការងារជាមន្រ្តីជាប់កិច្ចសន្យា នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ឆ្នាំ២០២៤ អញ្ជើញមកធ្វើការសម្ភាសន៍ផ្ទាល់មាត់ តាមកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖ កាលបរិច្ឆេទ ៖ ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧:៣០ នាទីព្រឹកតទៅទីកន្លែង ៖...
ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានសំណូមពរប្រតិបត្តិករអគ្គិសនីជួយប្រើប្រាស់ ឧបករណ៍អគ្គិសនីផលិតក្នុងស្រុក។ ការសំណូមពរនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៤ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤៕
ភ្នំពេញ ៖ កងកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់ រឹបអូសថ្នាំញៀនជិត ១គីឡូក្រាម។ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំសម្របសម្រូលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបនៅចំណុចមុខវត្តសំរិទ្ធមានជ័យ មហាវិថីឈ្នះឈ្នះ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ...
ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានអំពាវនាវឲ្យមានការកែទំរង់ បន្តផ្នែកសេវាកម្ម ជូនអ្នកប្រើប្រាស់អគ្គិសនី ដោយប្រើបច្ចេកវិទ្យាទំនើប និងឥរិយាបថ សមរម្យ។ នេះជាការថ្លែងរបស់លោកក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៤ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកស្រី Moonjung Choi នាយិកា នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ បន្ទាប់ពីបានថ្លែងនូវមតិស្វាគមន៍ ចំពោះលោកស្រីនាយិកា និងប្រតិភូអមដំណើររួចមក លោករដ្ឋមន្ត្រី បានលើកឡើងអំពីការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់សុខសន្តិភាព...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី “សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញសបត្រ ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង” ។ សូមរំលឹកថា សាខាសាកលវិទ្យាល័យជាតិគ្រប់គ្រង ស្ថិតនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ...