ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​នាព្រឹក​ថ្ងៃទី១៥ ខែកុម្ភៈ​ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី “សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញសបត្រ​ ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង” ។

សូមរំលឹកថា សាខាសាកលវិទ្យាល័យជាតិគ្រប់គ្រង ស្ថិតនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់​ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១៕

To Top