តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា កំពុងពិចារណាជំនួសរដ្ឋមន្ត្រីទាំងអស់ មកពីបក្សសម្ព័ន្ធប្រជាធិបតេយ្យសេរី ដែលពីមុនដឹកនាំដោយ អតីតនាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ ជុំវិញរឿងអាស្រូវនយោបាយ ជាបន្តបន្ទាប់ ប្រភពជិតស្និទ្ធនឹងបញ្ហានេះ បានឲ្យដឹងកាលពីថ្ងៃអាទិត្យ។ ប្រភពបានឱ្យដឹងថា លោក គីស៊ីដា បានសម្រេចចិត្តបណ្ដេញប្រធានខុទ្ទកាល័យលោក Hirokazu Matsuno រួចហើយ ជុំវិញការខកខានមិនបានរាយការណ៍...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានអញ្ជើញសមភាគី អ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី សម្រាប់កិច្ចពិភាក្សាកាលពីថ្ងៃអង្គារ ក្នុងទីក្រុងវ៉ាស៊ីនតោន ខណៈដែលគណបក្សប្រជាធិបតេយ្យ របស់មេដឹកនាំសហរដ្ឋអាមេរិក កំពុងតស៊ូ ដើម្បីធ្វើឱ្យមានវឌ្ឍនភាព ក្នុងការចរចាសភា ដើម្បីទទួលបានជំនួយបន្ថែម សម្រាប់ប្រទេសដែលហែកហួរ ដោយសង្រ្គាម។ អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានណែនាំទៅកាន់អាជ្ញាធរមានសមត្ថកិច្ចគ្រប់មូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស រួមទាំងបាតុភាពអវិជ្ជមាននានាក្នុងសង្គម ដើម្បីធានារក្សាបរិយាកាសសន្តិសុខជាទូទៅ និងសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលនឹងប្រព្រឹត្តទៅ នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ។...
ភ្នំពេញ៖ ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន (CCJA) លោក សយ សុភាព បានលើកឡើងជាទស្សនៈ ថា គួរពិចារណា បង្កើតឱ្យមានកិច្ចប្រជុំត្រីភាគី កម្ពុជា ចិន វៀតណាម។ តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា...
បរទេស៖យោងតាមការអះអាង ដោយការិយាល័យ ប្រធានាធិបតី បានឲ្យដឹងថាលោក ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky នឹងទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក នៅថ្ងៃទី ១២ ខែធ្នូដោយ លោកគ្រោងនឹងជួប ជាមួយសមភាគីអាមេរិក លោក Joe Biden ផងដែរ។ ក្នុងចំណោមប្រធានបទសំខាន់ៗ នៅក្នុងកិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោននឹ ងមានការបន្តកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសជប៉ុន បានយល់ព្រមលើគំនិតផ្តួចផ្តើមថ្មី ដើម្បីឆ្លើយតបទៅនឹង ការគំរាមកំហែង របស់កូរ៉េខាងជើង នៅក្នុងប្រព័ន្ធអ៊ីនធើរណេត រួមទាំងការបំពានលើរូបិយប័ណ្ណអេឡិចត្រូនិក និងការបាញ់បង្ហោះតាមអវកាស ។ ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បានថ្លែងដូច្នេះ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។ យោងតាម លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីកម្ពុជា និងមានជំនួបទ្វេភាគី...
ភ្នំពេញ៖ តាមរយៈសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលដ៏ខ្លី នៃការកាន់តំណែងរបស់ខ្លួន ដោយបានសម្រេចលទ្ធផលជាច្រើន ប្រកបដោយមោទកភាព ក្នុងការថែរក្សាស្ថិរភាព សន្តិសុខ។ នាឱកាសនោះ មហាសន្និបាត គាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីអនុវត្តដោយជោគជ័យ...
ភ្នំពេញ៖ មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា បានកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញយ៉ាងរហ័ស ពីវិបត្តិជំងឺកូវីដ-១៩ បានយាយីសង្គមជាតិ អស់រយៈពេលជិត ៣ឆ្នាំ។ យោងតាមសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើង នៅថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា « មហាសន្និបាតកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជា...
បរទេស៖ យោងតាមការចេញផ្សាយ របស់ RT សហរដ្ឋអាមេរិក បានបោះឆ្នោតគាំទ្រ ឯកតោភាគី ប្រឆាំងនឹង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលបានស្នើឡើង ដែលនឹងទាមទារបទឈប់បាញ់មនុស្សធម៌ នៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ចំពេលមានការកើនឡើងចំនួនជនស៊ីវិលនៅហ្គាហ្សា។ ប្រភពដដែល បានសរសេរថា រដ្ឋជាសមាជិកចំនួន១៣បានបោះឆ្នោតគាំទ្រ ដំណោះស្រាយនេះ ដែលត្រូវបានដាក់ចេញដោយប្រទេសអារ៉ាប់រួម កាលពីថ្ងៃសុក្រនៅទីក្រុងញូវយ៉ក ដែលក្នុងនោះសូម្បី...