ភ្នំពេញ ៖ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានប្រាប់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា ក្នុងនាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កញ្ញាប្ដេជ្ញាចិត្តក្នុងការបន្តជាដៃគូជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំទៅមុខទៀត។ កញ្ញាបណ្ឌិត ថ្លែងបែបនេះនាឱកាសដែល លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានអនុញ្ញាតជូនកញ្ញា...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ដូចការសន្យា កម្មវិធីគោលនយោបាយអាទិភាព ៦ចំណុច ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសកាលពីថ្ងៃទី២៤ សីហា និងបានសន្យាត្រូវដាក់ឱ្យអនុវត្ត ជាបន្ទាន់ក្នុងឆ្នាំ ២០២៣ បានក្លាយជាការពិតអស់ហើយ នៅមុនដំណាច់ឆ្នាំ។ តាមរយៈសារតេឡេក្រាម...
តូក្យូ៖ ប្រភពជិតស្និទ្ធនឹងបញ្ហានេះ បានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាពន្យារពេលគម្រោងមួយ ដែលមានគោលបំណងទាញយក គំរូផ្ទៃព្រះច័ន្ទដំបូងបង្អស់ របស់ពិភពលោក ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ដោយសារបញ្ហាជាមួយនឹងគ្រាប់រ៉ុក្កែត H3 ស៊េរីថ្មីរបស់ខ្លួន ដែលត្រូវបានកំណត់ ដើម្បីជួយសម្រួលដល់ការបាញ់បង្ហោះនេះ ។ ការពន្យារពេលនេះ នឹងជៀសមិនផុតពីផែនការ សម្រាប់ការស៊ើបអង្កេតពីគម្រោង Martian Moons Exploration...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្តីពី ក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន»៕
បរទេស៖ ប្រធានសន្តិសុខជាតិ របស់អ៊ីស្រាអែល បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍មួយកាលពីថ្ងៃចន្ទ ម្សិលមិញថា អ៊ីស្រាអែលគ្រោងនឹង បើកប្រតិបត្តិការសន្តិសុខប្រឆាំងនឹង សមាជិកនៃក្រុមសកម្មប្រយុទ្ធហាម៉ាស ប៉ាឡេស្ទីន ដែលរស់នៅក្រៅតំបន់ហ្គាហ្សា។ អ៊ីស្រាអែល ក៏នឹងតាមប្រមាញ់ពួកសកម្មប្រយុទ្ធនេះ នៅគ្រប់ទីកន្លែងក្នុងពិភពលោក នេះបើតាមការបញ្ជាក់របស់លោក Bar បាននិយាយនៅក្នុងវីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍សាធារណៈរបស់អ៊ីស្រាអែល Kan ។ រដ្ឋាភិបាលអ៊ីស្រាអែលបានប្តេជ្ញាថានឹងផ្តល់ការបរាជ័យចុងក្រោយដល់ក្រុមដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សានេះបន្ទាប់ពីការវាយប្រហារថ្ងៃទី ៧ តុលាដែលបានធ្វើឲ្យជនជាតិអ៊ីស្រាអែលប្រហែល...
តូក្យូ៖ ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន បានចេញការប្រកាសអាសន្ន រលកយក្សស៊ូណាមិ កាលពីល្ងាចថ្ងៃសៅរ៍ សម្រាប់តំបន់ធំទូលាយ ដែលប្រឈមមុខនឹង មហាសមុទ្រប៉ាស៊ីហ្វិក រួមទាំងខេត្ត Chiba, Shizuoka និង Kagoshima បន្ទាប់ពីការរញ្ជួយដី កម្រិតបឋមកម្រិត ៧,៧ រិចទ័របានវាយប្រហារ លើកោះមីដាណេវ (Mindanao) ភាគខាងត្បូងហ្វីលីពីន។ មន្ត្រីនៃទីភ្នាក់ងារឧតុនិយម ជប៉ុន...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី Vladimir Putin បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា ជនអន្តោប្រវេសន៍ដែលមកធ្វើការ និងរស់នៅក្នុងប្រទេសរុស្ស៊ី ត្រូវតែគោរពតាមច្បាប់របស់ខ្លួន និងគោរពទំនៀមទម្លាប់ និងប្រពៃណីរបស់ខ្លួន រួមទាំងការរៀនភាសារុស្សីផងដែរ។ លោក Putin បានលើកឡើងពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គមស៊ីវិល និងសិទ្ធិមនុស្ស ដែលធ្វើឡើង ជារៀងរាល់ឆ្នាំនៅដើមខែធ្នូនេះ។ លោកប្រធានាធិបតីបាននិយាយថា ៖យើងត្រូវទាក់ទាញធនធានការងារបែបនេះដែលឆ្លើយតបនឹងផលប្រយោជន៍នៃសេដ្ឋកិច្ចរុស្ស៊ី។...
ហ្គាហ្សា៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ពលរដ្ឋប៉ាឡេស្ទីនសរុបចំនួន១៥.២០៧នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលហែកហួរដោយសង្រ្គាម ចាប់តាំងពីការផ្ទុះឡើង នៃជម្លោះរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា ។ លោក Ashraf al-Qidra អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង...
ម៉ានីល៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ថា បើយោងតាមវិទ្យាស្ថានតាមដានបន្ទុះភ្នំភ្លើង និងរញ្ជួយដីរបស់ប្រទេសហ្វីលីពីន បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,៩រ៉ិចទ័រ បានវាយប្រហារមកលើតំបន់ឈូងសមុទ្រនៃក្រុងម៉ានីល កាលពីយប់ថ្ងៃសៅរ៍ ដោយបានវាយប្រហារមកលើខេត្ត Surigao del Sur ស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន ។ វិទ្យាស្ថានខាងលើបានឲ្យដឹងទៀតថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង១០និង៣៧នាទីយប់ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៤និង៣៧នាទីម៉ោងសកល ដោយបានវាយប្រហារនៅជម្រៅ៨គីឡូម៉ែត្រ...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្រុមការងារសាខាបាត់ដំបង បានចូលរួមប្រគល់ មូលប្បទានបត្រ ជូនកសិករ ដែលទទួលបានហិរញ្ញប្បទាន ឥតសំណង មូលនិធិនវានុវត្តន៍ (VCIF) លើផលិតកម្មពូជស្រូវ ក្រោមគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច (AIMS)...