(រាជធានីភ្នំពេញ)៖ នាថ្ងៃពុធ ទី ២៩ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានសហការជាមួយ នាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាំយកសិល្បៈល្ខោនដែលសឹងតែបាត់មុខគឺ ល្ខោនបាមោជ្ជទ័យរឿង “កុលាបប៉ៃលិន” មកសម្តែងជាលើកទីពីរ សម្រាប់ទស្សនិកជនទស្សនាដោយសេរី បន្ទាប់ពីទទួលបានជោគជ័យលើការសម្តែងលើកទី១...
(កណ្តាល)៖ គោលដៅទី ៣ និងទី ៤ នៃព្រឹត្តិការណ៍ប្រកួតបាល់ទះ Wurkz Special Volleyball Cup 4×4 Season 2 រកឃើញម្ចាស់ជើងឯកថ្មីក្នុងពេល ២ សប្តាហ៍ចុងក្រោយនេះ ដោយមណ្ឌលកំពង់ចាម គឺបានទៅលើ ក្លឹបបាល់ទះសីហាសាមគ្គី និងមណ្ឌលកណ្តាល បានទៅលើ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B។ ក្រោមការឧបត្ថម្ភមិនសំចៃដៃពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស រដូវកាលទី ២ បានរកឃើញម្ចាស់ជ័យលាភីលេខ ១ និង លេខ ២ ពីមណ្ឌលកំពង់ចាម និងមណ្ឌលកណ្តាល សម្រាប់បន្តទៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។ ក្នុងនោះ ជ័យលាភីលេខ ១ បានទៅលើ ក្លិបបាល់ទះសីហាសាមគ្គី និង សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានពានរង្វាន់ និងទឹកប្រាក់ចំនួន ១៥ លានរៀល។ ជ័យលាភីលេខ ២ បានទៅលើ ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តរតនគិរី និង ក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ B ទទួលបានទឹកប្រាក់ចំនួន ៥ លានរៀល។ ជ័យលាភីលេខ ៣ បានទៅលើ ក្លិបកីឡាបាល់ទះវិទ្យាល័យព្រះសីហនុ និង ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកណ្តាល A ទទួលបានទឹកប្រាក់ចំនួន ២ លានរៀល។ ជាចុងក្រោយ ជ័យលាភីលេខ ៤ បានទៅលើ ក្រុមបាល់ទះ ខេ.ស៊ី.វ៉ាយ និង ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង A ទទួលបានទឹកប្រាក់ ១ លានរៀល។ នាសប្តាហ៍នេះ Wurkz Special Volleyball Cup 4×4 Season 2 នឹងបន្តដំណើរស្វែងរកម្ចាស់ជ័យលាភីនៅគោលដៅទី ៤ ជាគោលដៅជម្រុះតាមភូមិភាគចុងក្រោយ នៅពហុកីឡដ្ឋានខេត្តកែប ចាប់ពីថ្ងៃទី ០៤-០៥-០៦ ខែមីនា វេលាម៉ោង ៧:៣០ នាទីព្រឹកតទៅ។ វើក ជាអ្នកជំរុញកីឡាបាល់ទះកម្ពុជាឲ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម! វើក បង្កើនថាមពលឥតឈប់ឈរ!
ភ្នំពេញ៖ កម្មវិធី «GRC FUN RUN» ជាមួយទឹកពិសា កម្ពុជា ត្រូវបានរៀបចំឡើងដោយ ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃអាទិត្យ ទី ៣០ ខែមីនា ឆ្នាំ២០២៥ ដែលបានប្រមូលផ្តុំថ្នាក់ដឹកនាំ សហការី និងអ្នកចូលរួមយ៉ាងច្រើនកុះករ នេះគឺជាសកម្មភាពបំផុសគំនិត បង្កើនស្មារតីកម្ពុជារួមគ្នា លើកកម្ពស់សកម្មភាពលេងកីឡាដើម្បីសុខភាព និងលើកទឹកចិត្តដល់របៀបរស់នៅដែលមានសុខភាពល្អដល់ប្រជាជនកម្ពុជា។...
ភ្នំពេញ៖ ដើម្បីបំពេញតម្រូវការអតិថិជន និងតម្រូវការទីផ្សារ ខ្មែរ ប៊ែវើរីជីស សម្រេចបង្ហាញសមាជិកថ្មី និងបានធ្វើការដាក់សម្ពោធ «ទឹកក្រូច អាយស៍ រសជាតិទំពាំងបាយជូរ» ជាផ្លូវការជូនដល់តំណាងចែកចាយ និងអតិថិជនទូទាំងប្រទេសចាប់ពីថ្ងៃនេះតទៅ។ ថ្មី! ជាមួយអាយស៍ រសជាតិទំពាំងបាយជូរ ជាប់មាត់ជាប់ចិត្តហ្មង ខ្មែរ ប៊ែវើរីជីស ផ្ដល់ជូននូវរសជាតិថ្មី បទពិសោធន៍ថ្មី និងប្លែកអារម្មណ៍ដល់អតិថិជន នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី...
ភ្នំពេញ៖ ចាប់រង្វាន់ពិត ឈ្នះរង្វាន់ពិត និងសុក្រឹតបំផុត! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ហ៊ាននិយាយ ហ៊ានធ្វើ និងជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលរៀបចំកម្មវិធី មហាសំណាងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សរុបជាទឹកប្រាក់ ១,០០០,០០០$ និងបានធ្វើការចាប់រង្វាន់លើកទី១ កាលពីថ្ងៃអាទិត្យ ទី២៣ ខែ មីនា...
ចាប់រង្វាន់ពិត ឈ្នះពិត! កាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២៥ ទឹកពិសា កម្ពុជា ផ្តល់រង្វាន់ធំម៉ូតូ Honda Dream ចំនួន ២០ រង្វាន់ និងទូរស័ព្ទដៃទំនើប Samsung Galaxy ZFilp6 ចំនួន ២០...
(ភ្នំពេញ)៖ កាន់តែប្លែកអារម្មណ៍ជាមួយបរិយាកាសថ្មី! EXPREZ Woman’s Day Private Listening ដែលធ្វើឡើងជាកាដូមួយ ពិសេសបងប្អូននារីៗ មីង អ៊ំ ក្នុងថ្ងៃពិសេសពេញដោយបរិយាកាសរីករាយមួយនេះ។ដើម្បីជាការអបអរសាទរដល់ទិវាសិទ្ធនារីអន្តរជាតិ ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី បាននាំយកកម្មវិធីថ្មីមួយ គឺ EXPREZ PRIVATE LISTENING ជាការស្តាប់ចម្រៀងលក្ខណៈ PRIVATE...
(សៀមរាប)៖ មិនចាញ់សប្តាហ៍ទី ១ ឡើយ ក្រោយការប្រកួតបាល់ទះយ៉ាងស្វិតស្វាញរយៈពេល ៣ ថ្ងៃ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះ WURKZ Special Volleyball Cup 4×4 Season 2 បានរកឃើញម្ចាស់ជើងឯកប្រចាំមណ្ឌលសៀមរាបហើយ គឺបានទៅលើ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ជាមួយនឹងការឧបត្ថម្ភមិនសំចៃដៃពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស...
(ភ្នំពេញ)៖ សុខៗ ញាក់ភ្នែក មានអារម្មណ៍ថាបុកពោះចម្លែកខុសធម្មតា ស្មានមិនដល់ថាមកត្រូវរង្វាន់រថយន្តពីភេសជ្ជៈប៉ូវកម្លាំង ដាស្ស ទៅវិញ! បងប្រុសមហាសំណាងរូបនេះមានឈ្មោះ ឃួន គា ជាអ្នកខេត្តកំពង់ស្ពឺ សព្វថ្ងៃធ្វើការជាអ្នកដឹកគ្រឿងសំណង់ បានរៀបរាប់ទាំងអារម្មណ៍រំភើបឥតឧបមាថា គាត់តែងតែទិញភេសជ្ជៈប៉ូវកម្លាំង ដាស្ស មកពិសាពេលបាយថ្ងៃជាប្រចាំ តែចម្លែកអី ថ្ងៃនេះ ចេះតែញាក់ភ្នែកជាប់រហូត។ ដល់ម៉ោងសម្រាកថ្ងៃត្រង់ គាត់យកភេសជ្ជៈប៉ូវកម្លាំង ដាស្ស មកគាស់ដូចសព្វដង ស្រាប់តែគាស់ឃើញរូបរថយន្តនៅលើក្រវិលកំប៉ុងទៅវិញ។ បងប្រុសបានបន្តទៀតថា គាត់មិនបាននឹកគិតដល់ថាខ្លួនឈ្នះរថយន្តនោះទេ តែគាត់ចាប់អារម្មណ៍ឃើញក្រវិលកំប៉ុងមានរូបប្លែកពីរាល់ដង ក៏ដើរសួរគេឯងជុំវិញខ្លួន និងទាក់ទងមកលេខទូរស័ព្ទលើក្រវិលកំប៉ុង ទើបដឹងថារូបគាត់ឈ្នះបានរថយន្តពិតមែន។ អារម្មណ៍សប្បាយរកអ្វីប្រៀបផ្ទឹមពុំបាន គាត់ទាញទូរសព្ទមក ទាក់ទងទៅប្រពន្ធគាត់ភ្លាមៗតែម្តង។ បងប្រុសក៏បានបន្ថែមទាំងរំភើបថា គាត់ស្មានមិនដល់សោះថាខ្លួនមានសំណាងអាចមានរថយន្តស៊េរីថ្មីជិះបែបនេះ ព្រោះបើពឹងលើប្រាក់ខែគាត់ ទោះធ្វើការមួយឆ្នាំ ក៏គាត់គ្មានលិទ្ធភាពទិញដែរ។ បងប្រុសមហាសំណាងរូបនេះរៀបរាប់បន្ថែមថា រង្វាន់ធំមួយនេះ មិនត្រឹមជួយសម្រាលការធ្វើដំណើរផ្លូវឆ្ងាយរបស់គ្រួសារគាត់នោះទេ ឥឡូវសម្រេចក្តីប្រាថ្នាបានរថយន្តថ្មីជិះទៅស្រុកនឹងគេដែរហើយ ព្រោះពីមុនជិះតែម៉ូតូ អ្នកផងមិនសូវចង់រាប់រក។ ដាស្ស ភេសជ្ជៈប៉ូវកម្លាំង ខ្លាំងលេខ ១! រង្វាន់ខ្លាំង ឈ្នះច្រើន!
ភេសជ្ជ:ប៉ូវកម្លាំង KIZZ បានបង្កើតកម្មវិធីថ្មី ឡូយអស់ទាស់! គ្រាន់តែប៉ាវឈ្នះគេ ៦ដង មានសិទ្ធិគាស់ KIZZ យកលុយសុទ្ធនៅក្រោមក្រវិលកំប៉ុងភ្លាមៗ មានអ្នកខ្លះឈ្នះលុយសុទ្ធ ៦ដុល្លារ, អ្នកខ្លះឈ្នះលុយសុទ្ធ ៦៦ដុល្លារ និងមានការឈ្នះរង្វាន់ជាច្រើនផ្សេងទៀតផងដែរ។នៅក្នុងកម្មវិធី ប៉ាវឈ្នះគាស់ KIZZ យកលុយសុទ្ធនេះ កាន់តែសប្បាយរីករាយ ដោយមានការចូលរួមពីតារាកំប្លែងនាយ ពាក់មី ជាមួយនឹងសមាជិកក្រុមបាល់ទាត់ក្នុងក្រុម ផ្ការីកគ្រប់រដូវ...