(ភ្នំពេញ)៖ តាំងពីវគ្គជម្រុះតាមភូមិភាគរហូតឆ្លងមកសមរភូមិតារាងបាល់ទះវគ្គផ្តាច់ព្រ័ត្រ ប្រកួតយ៉ាងស្វិតស្វាញរយៈពេល ៧ ថ្ងៃពេញ ពេលនេះ ម្ចាស់ពានប្រចាំរដូវកាលទី ២ នៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ Wurkz Special Volleyball Cup 4×4 បានទៅលើ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B រួមជាមួយប្រាក់រង្វាន់ ៧០ លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ពិធីបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេសរដូវកាលទី ២ Wurkz Special Volleyball Cup 4×4 Season 2 នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) កាលពីថ្ងៃទី ២៧ ខែមេសា កន្លងទៅ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា រួមជាមួយ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និង លោកបណ្ឌិត អាំង សិរីពិសិដ្ឋ នាយករងខុទ្ទកាល័យ អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំថ្នាក់អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អង្គភាព ស្នងការនគរបាលរាជធានី-ខេត្តចំណុះក្រសួងមហាផ្ទៃ និង ថ្នាក់ដឹកនាំចំណុះអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការ អគ្គលេខាធិការរង សមាជិក-សមាជិការ នៃសហព័ទ្ធកីឡាបាល់ទះកម្ពុជា។ ក្រោមការចូលរួមឧបត្ថម្ភគាំទ្រពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេសរដូវកាលទី ២ បានរកឃើញម្ចាស់ជើងឯក និង ម្ចាស់ពានឯកត្តជន បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីម្សិលមិញ។ ក្នុងនោះ ជ័យលាភីលេខ ១ បានទៅលើ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានពានរង្វាន់ ១, មេដាយមាស, និងប្រាក់រង្វាន់ចំនួន ៧០ លានរៀល។ ជ័យលាភីលេខ ២ បានទៅលើ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកោះកុង ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ចំនួន ២០ លានរៀល។ ជ័យលាភីលេខ ៣ បានទៅលើ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ B ទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់ចំនួន ១២ លានរៀល។ ជ័យលាភីលេខ ៤ បានទៅលើ ក្លិបបាល់ទះខេត្តតាកែវ ទទួលបានប្រាក់រង្វាន់ ១ លានរៀល។ ចំណែកម្ចាស់ពានរង្វាន់ឯកត្តជនរួមមាន៖ កីឡាករ ធី ម៉េងហួរ មកពីសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានពានឯកត្តជន “កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍” និង “កីឡាករវាយសេវាល្អជាងគេ”, កីឡាករ កែវ ស្រេងលីហួរ មកពីសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានពានឯកត្តជន “កីឡាករលើកបាល់ល្អជាងគេ”, កីឡារករ ជុក សោភា មកពីស្នងការដ្ឋាននគរបាលខេត្តកោះកុង ទទួលបានពានឯកត្តជន “កីឡាករវាយប្រយុទ្ធល្អជាងគេ”, និង កីឡាករ អ៊ុន ជីហាក់ មកពីស្នងការដ្ឋាននគរបាលខេត្តកោះកុង ទទួលបានពានឯកត្តជន “កីឡាករធ្វើរនាំងល្អជាងគេ” រួមទាំងប្រាក់រង្វាន់ ១ លានរៀលក្នុង ១ ពានឯកត្តជន ពី ភេសជ្ជៈប៉ូវកម្លាំង វើក។ គួរបញ្ជាក់ផងដែរថា ក្រោមការឧបត្ថម្ភគាំទ្រមិនសំចៃពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងរយៈពេលពីររដូវកាលជាប់គ្នាមកនេះ សន្ទុះគាំទ្រនៃវិស័យកីឡាបាល់ទះកាន់តែកើនឡើង ជាពិសេសកំណើននៃយុវជនចុះឈ្មោះក្នុងរដូវកាលទី ២ នេះតែម្តង ដែលជាហេតុធ្វើឲ្យអ្នកឧកញ៉ា លាង ម៉េង សម្រេចតម្លើងប្រាក់រង្វាន់រហូតដល់ ៧០ លានរៀល សម្រាប់ម្ចាស់ជ័យលាភីវគ្គផ្តាច់ព្រ័ត្រក្នុងរដូវកាលថ្មីនេះ។ ជាពិសេស ដើម្បីជាការលើកទឹកចិត្ត ជម្រុញបន្ថែមក្នុងដំណើរហ្វឹកហាត់ដើម្បីត្រៀមដណ្តើមជ័យលាភីលើឆាកអន្តរជាតិ អ្នកឧកញ៉ា លាង ម៉េង ប្រកាសផ្តល់មាស ២ គីឡូ ដល់ក្រុមកីឡាករដែលដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ។...
កាលពីព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ផ្សារទំនើប Noro Lane បានប្រកាសពីការបើកដំណើរការជាផ្លូវការ ដែលមានទីតាំងស្ថិតនៅចំកណ្តាលបេះដូងទីក្រុងភ្នំពេញ និងជាកន្លែងថ្មីមួយដ៏សម្បីរបែបសម្រាប់ការទិញទំនិញ ការកម្សាន្ត និងរបៀបរស់នៅយ៉ាងថ្មីស្រឡាងសម្រាប់យុវជនដែលកំពុងរស់នៅទីក្រុងភ្នំពេញផងដែរ ផ្សារទំនើបនេះក៏កំពុងតែទាក់ទាញភ្ញៀវរាប់ពាន់នាក់ផងដែរ។ នៅក្នុងកម្មវិធី បើកដំណើរការជាផ្លូវការរបស់ផ្សារទំនើប Noro Lane ក៏មានការអញ្ចើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីវត្តមានរបស់លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក...
(ភ្នំពេញ)៖ ពិតជាបេះដូងអ្នកស្នេហាវិស័យកីឡាមែន! ខណៈពេលដែលព្រឹត្តិការណ៍ប្រកួតបាល់ទះ ៤x៤ ទូទាំងប្រទេស ដែលមានការចូលរួមឧបត្ថម្ភគាំទ្រពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កំពុងតែដំណើរការប្រកួតយ៉ាងស្វិតស្វាញមិនទាន់រកឃើញម្ចាស់ជ័យលាភីរដូវកាលទី ២ ស្រួលបួលផង វើក ប្រកាសឧបត្ថម្ភផ្តាច់មុខក្នុងដំណើរឆ្ពោះទៅការពារជើងឯកជាលើកទី ២ ពានរង្វាន់ Win+Streak Volleyball Invitational Tournament ឆ្នាំ ២០២៥ នៅតៃវ៉ាន់បន្ថែមទៀត។ សន្និសីទសារព័ត៌មាននៃដំណើរឆ្ពោះទៅការពារជើងឯកពានរង្វាន់ Win+Streak Volleyball Invitational (WSVI) Tournament 2025 នៅទីក្រុង Taichung កោះតៃវ៉ាន់ បានធ្វើឡើងកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ នៅសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ។ មិនតែប៉ុណ្ណោះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានបង្ហើបថា នឹងរៀបចំពិធីជប់លៀង ក៏ដូចជាកាដូពិសេសបន្ថែម ប្រសិនបើក្រុមបាល់ទះវិសាខា អាចរក្សាជើងឯកនេះទុកសម្រាប់កម្ពុជាម្តងទៀតបាន។ គួរបញ្ជាក់ផងដែរថា កីឡាករកម្ពុជាដែលត្រៀមខ្លួនទៅប្រកួតនឹងហោះចេញទៅនៅថ្ងៃទី ២៨ ខែមេសា ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខ្នាតអន្តរជាតិនេះ រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ៣០ មេសា រហូតដល់ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។ វើក ជាអ្នកជំរុញកីឡាបាល់ទះកម្ពុជាឲ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម! វើក បង្កើនថាមពលឥតឈប់ឈរ!
(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទះ ៤x៤ ទូទាំងប្រទេស រដូវកាលទី ២ WURKZ Special Volleyball Cup 4×4 Season 2 បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ក្រោយការប្រកួតជម្រុះតាមភូមិភាគយ៉ាងស្វិតស្វាញ រយៈពេល ៥ សប្តាហ៍កន្លងមក។ ក្នុងនោះ ក្រុមបាល់ទះដែលនឹងប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្ររយៈពេលមួយសប្តាហ៍ពេញរួមមាន៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង ក្លិបបាល់ទះជីកសិករណាណូ ពីមណ្ឌលពោធិ៍សាត់, ក្លិបស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង ក្លិបបាល់ទះសូត្រនិគមក្លិប មកពីមណ្ឌលសៀមរាប, ក្លិបបាល់ទះសីហាសាមគ្គី និង ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តរតនគីរី មកពីមណ្ឌលកំពង់ចាម, សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B និង ក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ B មកពីមណ្ឌលកណ្តាល, រួមទាំងក្លិបកីឡាបាល់ទះខេត្តតាកែវ និង ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកោះកុង ពីមណ្ឌលកែប។ ក្រុមជ័យលាភីតាមភូមិភាគ និង នៅមណ្ឌលរាជធានីភ្នំពេញ សរុបទាំងអស់ ១៤ ក្រុម នឹងត្រូវប្រកួតបន្តទៅតាមការបែកចែកពូលចំនួន ៤ ពូល ដែលពិធីចាប់ពូលស្វែងរកសមាសភាពក្រុមកីឡាករដែលនឹងត្រូវប្រកួតនីមួយៗ បានធ្វើឡើងកាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥ ក្នុងសន្និសិទសារព័ត៌មានវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស រដូវកាលទី ២ ដោយមានវត្តមានចូលរួមរបស់អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និង លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា។ ក្រោមការឧបត្ថម្ភគាំទ្រមិនសំចៃពីភេសជ្ជៈប៉ូវកម្លាំងរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សន្ទុះគាំទ្រនៃវិស័យកីឡាបាល់ទះនៅតែកើនឡើងមិនថមថយ ជាពិសេសគឺកំណើននៃការចុះឈ្មោះចូលរួមច្រើនក្នុងរដូវកាលទី ២ នេះ ដែលជាហេតុធ្វើឲ្យអ្នកឧកញ៉ា លាង ម៉េង សម្រេចតម្លើងប្រាក់រង្វាន់សម្រាប់ម្ចាស់ជ័យលាភីវគ្គផ្តាច់ព្រ័ត្រ រហូតដល់ទៅ ៧០ លានរៀល ដើម្បីជាការលើកទឹកចិត្តកីឡាករទាំងអស់ ឲ្យខិតខំបន្ថែម និង ចាប់យកគ្រឹះរឹងមាំមួយសម្រាប់ត្រៀមយកមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតបាល់ទះ ៤x៤ ទូទាំងប្រទេសនេះ បានចាប់ផ្តើមពីថ្ងៃទី ២១ មេសា រហូតដល់ថ្ងៃទី ២៧ មេសា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិ ស្តាតអូឡាំពិក ចាប់ពីម៉ោង ១០ ព្រឹកតទៅ។ វើក ជាអ្នកជំរុញកីឡាបាល់ទះកម្ពុជាឲ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម! វើក បង្កើនថាមពលឥតឈប់ឈរ!
(ព្រៃវែង)៖ ធ្វើបុណ្យនឹករលឹកដល់ដូនតាភ្លាម បានសំណាងធំ រង្វាន់ប្រាក់សុទ្ធ $8888 ពីភេសជ្ជៈប៉ូវកម្លាំង ដាស្ស ភ្លែតតែម្តង! ប្អូនប្រុសសំណាងម្នាក់នេះ មានឈ្មោះ វ័យ រតនា ជាអ្នកមកពីខេត្តព្រៃវែង សព្វថ្ងៃ មានមុខរបរជាជាងថតរូបតាមរោងការ បានរៀបរាប់ពីដំណើរដើមទងថា គាត់បានទៅបង្សុកូលជាមួយនឹងក្រុមគ្រួសារ ក្នុងថ្ងៃទី ២ នៃឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីជាការនឹកគុណ ធ្វើបុណ្យសាងកុសលជូនដូនតា។ បងប្អូនដឹងស្រាប់ហើយថា អំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរយើង តែងមានអាកាសធាតុក្តៅ ងាយនឹងមានអារម្មណ៍ហេវហត់អស់កម្លាំង រូបគាត់ក៏បានដើរទៅទិញភេសជ្ជៈប៉ូវកម្លាំង ដាស្ស មកគាស់ពិសា យកកម្លាំងនៅតូបអ្នកលក់តែម្តង តែស្មានមិនដល់ថា បែរជាត្រូវរង្វាន់លុយសុទ្ធ $8888 ដុល្លារ បញ្ជាក់ច្បាស់នៅលើក្រវិលកំប៉ុងទៅវិញ ធ្វើឲ្យអារម្មណ៍រំភើបញាប់ញ័រ ស្រែកហ៊ោពេញតូបលក់ចាប់ហួយតែម្តង។ ប្អូនប្រុសខាងលើបានបន្តទាំងរំភើបរីករាយថា គាត់អាចសម្រេចក្តីស្រម៉ៃ មានម៉ូតូផ្ទាល់ខ្លួនមួយ ជាមួយនឹងប្រាក់រង្វាន់នាំសំណាងដ៏ធំនេះ ហើយក៏អាចយកទៅរៀនជំនាញថតរូបបន្ថែម ដើម្បីមានមុខរបរច្បាស់លាស់មួយពេលអនាគត ព្រោះដោយសារកត្តាជីវភាព ទើបប្អូនឈប់រៀន មុននឹងមកចាប់យកអាជីពជាជាងថតតាមរោងការដូចសព្វថ្ងៃ។ ដាស្ស ភេសជ្ជៈប៉ូវកម្លាំង ខ្លាំង! រង្វាន់ខ្លាំង ឈ្នះច្រើន!
(ភ្នំពេញ)៖ ទម្រាំតែវិស័យប្រដាល់គុនខ្មែរ ឈានមកដល់ចំនុចនេះ កីឡាករជាច្រើនបានប្រឈមមុខនឹងបញ្ហាជីវភាព ខ្វះជំនួយ យុវជនមានទេពកោសល្យមិនមានឱកាសគ្រប់គ្រាន់ក្នុងការបង្ហាញសមត្ថភាព មិនមានថវិកាផ្សព្វផ្សាយគ្រប់គ្រាន់ ប្រជាជនមិនយល់ដឹង គាំទ្រយ៉ាងទូលំទូលាយ តែឥឡូវផ្លាស់ប្តូរពីមួយប្រកួត ១០ ទៅ ២០ដុល្លារ ទៅមួយប្រកួតរាប់ពាន់ដុល្លារ ដោយសារតែមានការចូលរួមយ៉ាងសកម្ម ក្នុងនោះក៏ក្រោមការជំរុញ ជ្រោមជ្រែងខ្លាំងក្លាពីក្រុមហ៊ុនកូនខ្មែរ ខ្មែរ ប៊ែវើរីជីស។ ការប្រកួតដណ្តើមខ្សែក្រវាត់ IPCC គុនខ្មែរ របស់កម្មវិធី...
កាន់តែប្លែកភ្នែក ប្លែកអារម្មណ៍ លើកស្ទួយវប្បធម៌ ប្រពៃណីខ្មែរដ៏ល្អផូរផង់! ក្រុមហ៊ុនកូនខ្មែរធំបង្អស់មួយនៅកម្ពុជា ខ្មែរ ប៊ែវើរីជីស បានចូលរួមសហការយ៉ាងសកម្មជាមួយរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំនៅតាមបណ្តាខេត្តក្រុង ចំណាយសរុបជិត ១លានដុល្លារ ចូលរួមឧបត្ថម្ភ និងរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំ ២០២៥នេះ ឱ្យកាន់តែប្រសើរ ប្រមូលបងប្អូនប្រជាជនខ្មែរមកចូលរួមរាប់ម៉ឺននាក់ ជាពិសេសក៏បាននាំ Influencer អន្តរជាតិលោក Kumula មកចូលរួមផ្សព្វផ្សាយពីសង្រ្កាន្តរបស់កម្ពុជា និងទេសចរណ៍យើង ឱ្យអន្តរជាតិបានស្គាល់ផងដែរ។ ជាក់ស្តែង ចាប់តាំងពីថ្ងៃទី ១២-១៦...
(ភ្នំពេញ)៖ ញាក់ភ្នែកប្រផ្នូលល្អមែន ឈ្នះរង្វាន់លុយសុទ្ធ5,555$ ពីទឹកក្រូចអាយស៍កូឡា។ បងប្រុសសំណាង ឈ្មោះ ចឹក ទិត្យ រស់នៅភ្នំពេញ មុខរបរជាអ្នករាំរបាំ បានបញ្ជាក់ថា គាត់បានហូបបាយជាមួយទឹកក្រូចអាយស៍កូឡា តាំងពីព្រលឹមស្រាងៗ ម៉ោង៣ភ្លឺ ហើយមើលកម្របដបមិនច្បាស់ថាឈ្នះរង្វាន់ ទាល់តែបញ្ចាំងភ្លើង ទើបមើលឃើញលេខ ប្រាំចំនួនបួនដង ភ្លាមនោះក៏ស្រែកហ៊ោកញ្ជ្រោលផ្អើលក្លឹបរាំរបាំអស់។ បងប្រុស បានបន្តរៀបរាប់យ៉ាងរំភើបថា លុយដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដំបូងគាត់នឹងយកទៅសងថ្លៃដី និងទិញសម្ភារ:រាំរបាំបន្ថែមឱ្យក្មេងៗ។ បងប្រុសមិនត្រឹមតែជាអ្នកស្រលាញ់វប្បធម៌ខ្មែរ និងជួយអភិរក្សរបាំខ្មែរតែប៉ុណ្ណោះទេ ថែមទាំងជួយគាំទ្រនូវផលិតផលខ្មែរ ជាពិសេសគឺផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ថែមទៀតផង។ ក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិ បងប្អូនអតិថិជនទាំងអស់ អាចចូលរួមទទួលយកភាពរីករាយ...
(ភ្នំពេញ)៖ មោទនភាពលើផលិតផលខ្មែរកាន់តែខ្លាំង ដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បង្កើតឡើងដោយសហគ្រិនខ្មែរ បាននាំយកផលិតផល «Made in Cambodia» បន្តទៅឈ្នះមេដាយមាសចំនួន ៨ គ្រឿងបន្ថែមទៀត ពីស្ថាប័នវាយតម្លៃលើគុណភាពអន្តរជាតិ MONDE SELECTION។ សន្និសិទ្ធសារព័ត៌មានអបអរសាទរការទទួលមេដាយមាសក្នុងឆ្នាំ ២០២៥ ពី MONDE SELECTION បានប្រារព្ធឡើងនៅលើឆាកតន្ត្រីបុណ្យភូមិទឹកពិសាកម្ពុជា នាថ្ងៃចុងក្រោមរបស់មហោស្រពសិល្បៈបុណ្យភូមិសប្តាហ៍ទី ១ ដែលមានទីតាំងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ កាន់តែពិសេស គឺទឹកពិសាកម្ពុជា ដែលជាម្ចាស់ឧបត្ថម្ភគាំទ្រធំក្នុងមហោស្រពសិល្បៈបុណ្យភូមិផ្ទាល់ បានឈ្នះមេដាយមាសកម្រិតកំពូល GRAND GOLD បញ្ជាក់ពីគុណភាពស្តង់ដាល្អឥតខ្ចោះ ពីស្ថាប័នអន្តរជាតិ MONDE SELECTION ផងដែរ។ នេះមិនមែនជាលើកទី ១ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយពី MONDE SELECTION នោះទេ ដោយក្នុងរយៈពេល ១០ ឆ្នាំមកនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយសរុបចំនួន ៤៥ គ្រឿង ដែលបញ្ជាក់ច្បាស់ពីគុណភាពខ្ពស់លើគ្រប់ផលិតផលភេសជ្ជៈរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លើឆាកអន្តរជាតិ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺការខិតខំពង្រឹងបច្ចេកទេសនៃសង្វាក់ផលិតកម្ម ដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តវិនិយោគលើការតម្លើងគ្រឿងចក្រទំនើបថ្មីចុងក្រោយពីអឺរ៉ុប ដើម្បីធានាបានថា គ្រប់ដំណក់នៃភេសជ្ជៈ ដែលផលិតចេញមក គឺត្រឹមត្រូវបានស្ដង់ដារកំណត់ និងមានគុណភាពខ្ពស់បំផុត។ មិនតែប៉ុណ្ណោះ ខ្មែរ ប៊ែវើរីជីស នៅតែបន្តចូលរួមលើកស្ទួយវិស័យសិល្បៈនៅកម្ពុជា តាមរយៈការឧបត្ថម្ភគាំទ្រធំលើមហោស្រពសិល្បៈបុណ្យភូមិ អង្គរសង្រ្កាន្ត សង្រ្កាន្តនៅតាមខេត្ត-ក្រុង និងតាមសាលានានាពាសពេញប្រទេស ក៏ដូចជាមហាព្រឹត្តិការណ៍ប្រគុំតន្រ្តីទេសចរណ៍របស់ ខ្មែរ ប៊ែវើរីជីស ផងដែរ។ ខ្មែរ ប៊ែវើរីជីស ជាអ្នកឧបត្ថម្ភលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរនៅកម្ពុជា!
(ភ្នំពេញ)៖ កាន់តែសប្បាយជាងឆ្នាំមុន ជាមួយសង្រ្កាន្តពាសពេញតំបន់ រាយពេញប្រទេស ដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមឧបត្ថម្ភស្ទើរគ្រប់ទីតាំង ដើម្បីគាំទ្រ អភិរក្ស វប្បធម៌ខ្មែរ ល្បែងប្រជាប្រិយ សិល្បៈ របាំ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ជាមួយការចូលរួមឧបត្ថម្ភគាំទ្រពី ខ្មែរ ប៊ែវើរីជីស សង្រ្កាន្តជាច្រើននៅតាមតំបន់ផ្សេងៗ នឹងចាប់ប្រារព្ធឡើង ពីចុងខែមីនា រហូតដល់ពាក់កណ្តាលខែមេសា រួមមានដូចជា សង្ក្រាន្តវិទ្យាល័យ សង្ក្រាន្តសកលវិទ្យាល័យ សង្ក្រាន្តតាមខេត្ត ជាពិសេស គឺព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាប និង មហោស្រពបុណ្យភូមិផងដែរ។ មិនតែប៉ុណ្ណោះ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ធំៗទាំង ៤ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងមានវត្តមាននៅ ៥ ខេត្តខុសៗគ្នា រយៈពេល ៣ ថ្ងៃ ដែលបងប្អូននឹងបានកំសាន្តសប្បាយ តាមបែបប្រជាប្រិយខ្មែរ ក៏ដូចជាបែបសម័យថ្មី ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ។ ពិសេសជាងនេះទៀត ខ្មែរ ប៊ែវើរីជីស នឹងរៀបចំកម្មវិធីកំសាន្តធំៗ ដោយមានការវាយក្អមប្រជាប្រិយមហាសំណាង ការទាញព្រ័ត្របុរាណមានជ័យ ការប្រកួតញ៉ាំ និង រាំដណ្តើមកៅអី នៅមហោស្រពសិល្បៈបុណ្យភូមិ ក៏ដូចជាតាមសង្រ្កាន្តនានា ដោយបងប្អូនដែលបានចូលរួម នឹងមានឱកាសទទួលបានរង្វាន់ធំពីទឹកពិសាកម្ពុជា, ទឹកក្រូច អាយស៍ កូឡា, និងភេសជ្ជៈ Exprez រសជាតិស្ត្រប៊ែរី រួមទាំងឱកាសឈ្នះរង្វាន់ប្រាក់លាភសំណាងពីការលោតប៉ាវ លោតលុយចូលកុង របស់ភេសជ្ជៈប៉ូវកម្លាំង ឃីស រសជាតិម៉ុងតុលផងដែរ។ លើសពីនេះទៀត ខ្មែរ ប៊ែវើរីជីស នឹងមានការចែកកាំភ្លើងបាញ់ទឹកសរុបចំនួន ២០០០ ដើម ដោយគ្រាន់តែធ្វើតាមលក្ខខណ្ឌងាយៗ នៅទីតាំងដែលមានសង្រ្កាន្តរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ខ្មែរ ប៊ែវើរីជីស នៅតែបន្តចូលរួមចំណែកក្នុងការលើកស្ទួយវិស័យសិល្បៈគ្រប់ទម្រង់នៅកម្ពុជា ដោយឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីអភិរក្សថែរក្សាប្រពៃណីបុរាណខ្មែរ និងជម្រុញលើកស្ទួយស្មារតីសិល្បៈសម័យតាមរយៈមហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍គ្រប់ខេត្ត-ក្រុងរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ខ្មែរ ប៊ែវើរីជីស ជាអ្នកឧបត្ថម្ភលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរនៅកម្ពុជា!