ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន សេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមាន អ្នកជំងឺកូវីដ១៩ ចំនួន ៧នាក់បន្ថែមទៀត លើពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១។
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៧៨នាក់បន្ថែមទៀត ក្នុងនោះ (០៦ ករណីសហគមន៍ និង៧២ ករណីនាំចូលពីប្រទេសថៃ) នៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ២៦នាក់ ជាសះស្បើយចំនួន ០១នាក់ និងស្លាប់ចំនួន០២នាក់ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៩៩៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៤៦៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥១៧នាក់ ស្លាប់១៣នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៧៨នាក់បន្ថែមទៀត។
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៨៨ នាក់ ខណៈមានករណី ជាសះស្បើយចំនួន ៣១៩នាក់ និងស្លាប់ម្នាក់ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦៣នាក់ថ្មី ក្នុងនោះអ្នកពាក់ព័ន្ធ ជាមួយព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៤៧នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន១៦នាក់ ខណៈមានករណីជាសះស្បើយ ចំនួន១៩នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១ ១១៩នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយ ចំនួន៦០៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥០៣នាក់ ស្លាប់៧នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៥នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥០នាក់ និងស្លាប់ ចំនួន១នាក់នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៤១៧នាក់ បានព្យាបាលជាសះស្បើយ ចំនួន៥៦២នាក់ ស្លាប់១៥នាក់ និង៨៤០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័ក គរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា នៅថ្ងៃទី២ កក្កដា កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៣៦នាក់ ខណៈបន្តរកឃើញអ្នកឆ្លងថ្មី ចំនួន ៩៤៨នាក់ទៀត និងជាសះស្បើយ ៦១៥នាក់ ។ ក្រសួងបន្តថា ក្នុងចំណោមអ្នកឆ្លងកូវីដទាំង ៩៤៨នាក់ មានអ្នកឆ្លងសហគមន៍ ៩០៤នាក់ និងអ្នកដំណើរមកពីបរទេស ៤៤នាក់ ។...
ភ្នំពេញ៖ រដ្ឋបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ សូមជម្រាបជូនដំណឹងថា ឈ្មោះ រី ធារិទ្ធ ប្រុស ៤១ឆ្នាំ មានទីលំនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ទើបមកពីប្រទេសថៃ ក្រុមការងារបានយកគាត់ មកធ្វើចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យនិមិត្ត នៅវេលាម៉ោង ១២.៣០នាទីយប់ គាត់បានរត់ចេញពីមណ្ឌលវិញ មិនដឹងទៅទីណា...
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤០នាក់ថ្មី និងមានករណីជាសះស្បើយ៣៤នាក់ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ខែមិថុនា ឆ្នាំ២០២១ ខេត្តរតនគិរីមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥០៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៦១នាក់ និងស្លាប់៤នាក់៕