Covid-19

រកឃើញ អ្នកវិជ្ជមាន កូវីដ១៩ ចំនួន៧៨នាក់ថ្មី នៅខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៧៨នាក់បន្ថែមទៀត ក្នុងនោះ (០៦ ករណីសហគមន៍ និង៧២ ករណីនាំចូលពីប្រទេសថៃ) នៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២១។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៨០៣ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៧១០ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៩២ ករណី និងបានព្យាបាលជាសះស្បើយចំនួន ១២៩ នាក់ កំពុងសម្រាកព្យាបាលចំនួន ៦៧១ នាក់ និងស្លាប់ចំនួន ០៣នាក់៕

To Top
×