ភ្នំពេញ៖រដ្ឋបាលខេត្តបាត់បំបង នៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៣នាក់ ដែលជាពលករ ទើបត្រឡប់មកពីប្រទសថៃ និងមានករណីជាសះស្បើយចំនួន៨នាក់។
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោក មូន ចេអ៊ីន ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និង គោលដៅសកលឆ្នាំ២០៣០ (P4G) ស្តីពីការលើកកម្ពស់ការស្តារបៃតងឡើងវិញ ប្រកបដោយបរិយាប័ន្នពីជំងឺឆ្លង កូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ នៅយប់ថ្ងៃទី៣១ ខែឧសភា...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសវៀតណាបានប្រកាសថា នឹងធ្វើការធ្វើតេស្តទៅលើ ពលរដ្ឋរបស់ខ្លួនទាំងអស់ដែលរស់នៅក្នុងទីក្រុងហូជីមិញ ដើម្បីធ្វើឲ្យប្រាកដអំពី បញ្ហាវិរុសកូវីដពូជក្លាយថ្មី។ គួរឲ្យដឹងដែរថា ប្រទេសវៀតណាមត្រូវបាន គេចាត់ទុកថាជាប្រទេស ដែលអាចគ្រប់គ្រងទៅលើ ស្ថានភាពកូវីដបានល្អជាងគេបំផុត ក្នុងចំណោមប្រទេសក្នុងតំបន់ ប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្ថានភាពហាក់ដូចជាកាន់ តែអាក្រក់ឡើងដោយក្នុងនោះ កាលពីចុងសប្តាហ៍ទៅនេះ អជ្ញាធរបានព្រមានអំពីវិរុសកូវីដពូជក្លាយថ្មី មួយទៀតដែលមានភាពកាចសាហាវ ខ្លាំងជាងមុនត្រូវបានរកឃើញមាន...
ហ្សាកាតា៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ចំនួន ៦,១១៥ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ចំនួនសរុបកើនឡើងដល់ ១,៨១៦,០៤១ នាក់ ខណៈចំនួនអ្នកស្លាប់បានកើនឡើង ១៤២នាក់ ចំនួនសរុបកើបឡើងដល់ ៥០,៤០៤ នាក់។ យោងតាមក្រសួងបានឱ្យដឹងថា អ្នកជំងឺចំនួន ៤,០២៤ នាក់បន្ថែមទៀត បានជាសះស្បើយ...
នៅរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ មានបុរសម្នាក់ បានទៅយកសំណាក នៅមណ្ឌលសុខភាពគោករកា ខណ្ឌព្រែកព្នៅ រកឃើញវិជ្ជមានកូវីដ-១៩ ក៏បានធ្វើការគេចខ្លួន ដោយមិនទទួលយកការព្យាបាល បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។ បន្ទាប់ពីបានទទួលការស្នើសុំ ឲ្យជួយអន្តរាគមន៍ពីក្រុមគ្រូពេទ្យ កម្លាំង គ-អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង អាវុធហត្ថខណ្ឌព្រែកព្នៅ សហការជាមួយក្រុមគ្រូពេទ្យក្រសួងសុខាភិបាល បានចេញ...
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ មិនទាន់បញ្ចប់នៅឡើយទេ ពីព្រោះកម្ពុជានៅតែបន្តរកឃើញ តួលេខអ្នកឆ្លងជំងឺកូវីដ១៩ច្រើន ជារៀងរាល់ថ្ងៃ។ នេះបើយោងតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជានាថ្ងៃ៣១ ឧសភា។ លោកស្រីបញ្ជាក់ទៀតថា “ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ គឺមិនទាន់បញ្ចប់នៅឡើយទេ ពីព្រោះយើងនៅតែបន្តរកឃើញ តួលេខអ្នកឆ្លងជំងឺកូវីដ១៩...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មានអ្នកស្លាប់បន្ថែមទៀតចំនួន២.០១២នាក់ ដោយសារជំងឺកូវីដ-១៩ ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសកើនដល់ ៤៦១.០៥៧នាក់ ។ ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺបន្ថែមទៀតចំនួន ៧៩.៦៧០នាក់ ត្រូវបានរកឃើញ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសសរុបកើនដល់ ១៦.៤៧១.៦០០នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១០៦នាក់បន្ថែមទៀត ដែលជាករណី ឆ្លងក្នុងសហគមន៍ និងមានករណីជាសះស្បើយចំនួន១៧៨នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១១នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការសហគម ២០ កុម្ភៈ ចំនួន៤នាក់ និងជាពលករទើបវិលត្រឡប់មកពីប្រទេសថៃចំនួន៧នាក់ និងមានករណីជាសះស្បើយចំនួន ៦នាក់។
បរទេស៖ យោងតាមសាកលវិទ្យាល័យJohns Hopkins បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ១៦៩ លាននាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺកូវីដ១៩ ខណៈពេលដែលចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតឆ្លងមួយនេះ បានកើនឡើងដល់ ៣,៥ លាននាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសវៀតណាម គឺបានរកឃើញវីរុសកូរ៉ូណាបំលែងខ្លួននៅឥណ្ឌា និង វីរុសបំលែងខ្លួនថ្មីនៅចក្រភពអង់គ្លេស ដែលឆ្លងរាលដាលយ៉ាងលឿនតាមខ្យល់។...