Covid-19

ហូជីមិញ នឹងធ្វើការតេស្ត លើពលរដ្ឋគ្រប់គ្នា ដោយសារបារម្ភវិរុសពូជថ្មី

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសវៀតណាបានប្រកាសថា នឹងធ្វើការធ្វើតេស្តទៅលើ ពលរដ្ឋរបស់ខ្លួនទាំងអស់ដែល
រស់នៅក្នុងទីក្រុងហូជីមិញ ដើម្បីធ្វើឲ្យប្រាកដអំពី បញ្ហាវិរុសកូវីដពូជក្លាយថ្មី។

គួរឲ្យដឹងដែរថា ប្រទេសវៀតណាមត្រូវបាន គេចាត់ទុកថាជាប្រទេស ដែលអាចគ្រប់គ្រងទៅលើ ស្ថានភាពកូវីដបានល្អជាងគេបំផុត ក្នុងចំណោមប្រទេសក្នុងតំបន់ ប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្ថានភាពហាក់ដូចជាកាន់ តែអាក្រក់ឡើងដោយក្នុងនោះ កាលពីចុងសប្តាហ៍ទៅនេះ អជ្ញាធរបានព្រមានអំពីវិរុសកូវីដពូជក្លាយថ្មី មួយទៀតដែលមានភាពកាចសាហាវ ខ្លាំងជាងមុនត្រូវបានរកឃើញមាន វត្តមាននៅក្នុងប្រទេសរបស់ខ្លួន។

រដ្ឋាភិបាលបានបញ្ជាក់ថា វិរុសពូជថ្មីគឺជាវិរុសដែលបញ្ចូលគ្នា រវាងវិរុសពូជក្លាយដែលកំពុងមាន វត្តមាននៅក្នុងប្រទេសឥណ្ឌា និងពូជក្លាយដែលមានវត្តមាន នៅអង់គ្លេស
ហើយកាន់តែអាក្រក់នោះគឺ វាអាចឆ្លងតាមរយៈខ្យល់អាកាសទៀតផង។

មកទល់បច្ចុប្បន្ននេះចំនួន នៃអ្នកឆ្លងនៅទូទាំងប្រទេសវៀតណាម មានការកើនឡើងទៅដល់ ៧០០០នាក់ហើយ ចំណែកអ្នកដែលបានបាត់បង់ជីវិត មានប្រមាណជា ៤៧នាក់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top