ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន៧នាក់ នៅក្នុងស្រុកស្រែអំបិលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ។
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ ថ្មី ចំនួន៣នាក់ និងជាសះស្បើយចំនួន ២នាក់។ រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថាអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣នាក់មានរាយនាមខាងក្រោម៖ ១- ឈ្មោះ ពិន ស៊ា ភេទប្រុស អាយុ២៦ឆ្នាំ អាសយដ្ឋាននៅភូមិរុន...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១១នាក់ ក្នុងនោះស្រុកមោងឬស្សីចំនួន២នាក់ ស្រុកសង្កែចំនួន៣នាក់ ស្រុកភ្នំព្រឹកចំនួន២នាក់ ស្រុកបាណន់ចំនួន៣នាក់ និងស្រុកសំពៅលូនចំនួន១នាក់ និងមានករណីជាសះស្បើយ ចំនួន ២នាក់ ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៤នាក់ថ្មីបន្ថែមទៀត ក្នុងនោះមានស្រុកកំពង់ត្រឡាច ចំនួន ០៣នាក់ និងស្រុកសាមគ្គីមានជ័យ ១នាក់ ក្នុងនោះជាកម្មករ ហឹរ៉ាយហ្សិន និងរោងចក្រតឹកហ្វុក។
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ២៨ខែឧសភា ឆ្នាំ ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនកងទ័ព និងគ្រួសារកងទ័ពសរុបចំនួន ១,១៥៦,១៥៣នាក់។ ដោយឡែក សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅ តំបន់ក្រហម ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងសរុបចំនួន ៨៤៩,៩០៨នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្ដី ជូនដំណឹងជាបន្ទាន់ដល់សាធារណជន និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មេត្តាជ្រាបថា នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរកឃើញរណី វិជ្ជមានជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋ ១នាក់ ជាអ្នកប្រកប របរដឹកជញ្ជួនទំនិញទៅមក ស្ទឹងត្រែង-ភ្នំពេញ រៀងរាល់ថ្ងៃ។
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណី វិជ្ជមានកូវីដ១៩ ថ្មីចំនួន១នាក់ ដែលជាពលករចំណាកស្រុក ទើមត្រឡប់មកពីប្រទេសថៃ។
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៤០នាក់ គិតត្រឹមម៉ោង៦ល្ងាច ម៉ោងក្នុងស្រុក គិតក្នុងថ្ងៃព្រហស្បត្តិ៍ ដល់ម៉ោង៦ព្រឹក ថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេស កើនឡើងដល់ ៦.៣៥៦នាក់ ។ ករណីថ្មី គឺអ្នកទំាងអស់នោះ គឺជាអ្នកឆ្លងក្នុងសហគមន៍...
ហាវ៉ាណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល សាធារណៈបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសគុយបា បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១.១០២នាក់ និងមានអ្នកស្លាប់បន្ថែមទៀត ចំនួន០៩នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ១៣៧.៧៣០នាក់ និងមានអ្នកស្លាប់ចំនួន ៩២១នាក់ ។ ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីប្រចាំថ្ងៃ មានចំនួន ១.០៧០នាក់...
ប៉េកាំង៖ ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យសហរដ្ឋអាមេរិក ធ្វើការជាបន្ទាន់ជាមួយ អង្គការសុខភាពពិភពលោក (WHO) ស្តីពីប្រភពដើមនៃវីរុសកូវីដ- ១៩ ក្នុងលក្ខណៈវិទ្យាសាស្ត្រ ដូចប្រទេសចិនដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសលោក ចាវលី ជៀន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា ចាប់តាំងពីសហរដ្ឋអាមេរិក បានស្នើសុំម្តងហើយម្តងទៀតឱ្យប្រទេសចិន ជាផ្នែកមួយនៃការស៊ើបអង្កេតអន្តរជាតិ ដែលមានតម្លាភាព និងផ្អែកលើភស្តុតាងនោះ...