Covid-19

វៀតណាម មានអ្នកឆ្លងជំងឺ កូវីដ-១៩ថ្មី ចំនួន ៤០នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៤០នាក់ គិតត្រឹមម៉ោង៦ល្ងាច ម៉ោងក្នុងស្រុក គិតក្នុងថ្ងៃព្រហស្បត្តិ៍ ដល់ម៉ោង៦ព្រឹក ថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេស កើនឡើងដល់ ៦.៣៥៦នាក់ ។

ករណីថ្មី គឺអ្នកទំាងអស់នោះ គឺជាអ្នកឆ្លងក្នុងសហគមន៍ ក្នុងនោះរាប់ទំាង ៣០នាក់ នៅតំបន់ឆ្លងរាតត្បាតនៅភាគខាងជើង នៅខេត្ត Bac Giang និង០៨នាក់ នៅភាគខាងជើងខេត្ត Lang Son និងម្នាក់ នៅភាគខាងជើងខេត្ត Thai Binh និងនៅភាគខាងត្បូងខេត្ត Long An ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងចំណោម០៨ករណី នៅខេត្ត Lang Son គឺ០៧នាក់ ត្រូវបានរកឃើញ បន្ទាប់ពីអ្នកជំងឺបានបង្ហាញរោគសញ្ញា ក្អក និងគ្រុនក្តៅ ។ ករណីជាច្រើន នៅក្នុងតំបន់ផ្សេងទៀត គឺជាអ្នកដែលបានប៉ះពាល់ជាមួយអ្នកជំងឺ ដែលបានបញ្ជាក់កាលពីពេលមុន ឬមានទំនាក់ទំនងទៅនឹងការនៅប្រមូលផ្តុំគ្នានៃសេចក្តីរាយការណ៍ ដែលបានដឹងថាឆ្លងកាលពីមុន ។

គិតត្រឹមព្រឹកថ្ងៃសុក្រនេះ វៀតណាម បានកត់ត្រាសរុបអ្នកឆ្លងក្នុងស្រុកចំនួន ៤.៨៦៤នាក់ ដែលបានឆ្លងជំងឺកូវីដ-១៩ ក្នុងនោះរាប់ទំាង ៣.២៩៤នាក់ដែលបានរកឃើញចាប់តំាងពីផ្ទុះជំងឺចុងក្រោយបង្អស់ នៅចុងខែមេសា ។ ក្រសួងសុខាភិបាលបានឲ្យដឹងដូច្នេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×